26 C
Phnom Penh
Friday, March 21, 2025
- Advertisement -spot_img

បែលហ្ស៊ិកបង្កកប្រតិបត្តិការលុយជាង ២០០ ពាន់លានដុល្លារ និងបង្កកទ្រព្យសម្បត្តិ ៣ ពាន់លានដុល្លាររបស់ពលរដ្ឋរុស្ស៊ី

- Advertisement -spot_img

ចាប់តាំងពីការចាប់ផ្តើមនៃទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ីមក ប្រទេសបែលហ្ស៊ិកបានបង្កកប្រតិបត្តិការលុយចំនួន 196.4 ពាន់លានអឺរ៉ូ (ឬប្រហែល 215 ពាន់លានដុល្លារ) និងទ្រព្យសម្បត្តិរបស់រុស្ស៊ីចំនួន 2.7 ពាន់លានអឺរ៉ូ (3 ពាន់លានដុល្លារ) នៅក្នុងតួលេខចុងក្រោយដែលប្រកាសដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបែលហ្ស៊ិកលោក Vincent Van Peteghem ។ .

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសបែលហ្ស៊ិកបាននិយាយថា ទ្រព្យសម្បត្តិដែលបង្កកជាកម្មសិទ្ធិរបស់មនុស្ស 877 នាក់ និងអង្គភាពចំនួន 62 ដែលលេចឡើងក្នុងបញ្ជីទណ្ឌកម្មរបស់អឺរ៉ុប ហើយប្រតិបត្តិការដែលត្រូវបានបង្កកគឺជាលទ្ធផលនៃការរឹតបន្តឹងផ្សេងទៀតដែលដាក់ដោយសហភាពអឺរ៉ុបទៅលើប្រទេសរុស្ស៊ី។

លើសពីនេះទៀត មន្ត្រីគយបែលហ្ស៊ិកក៏បានឆែកឆេរកុងតឺន័រចំនួន ២៣.១៩១ កុងតឺន័រនៅក្នុងកំពង់ផែបែលហ្ស៊ិក ចាប់តាំងពីការដាក់ទណ្ឌកម្មបានចាប់ផ្តើម។ ការឆែកឆេរទាំងនោះ “ការរំលោភត្រូវបានគេសង្កេត ឃើញលើកុងតឺន័រចំនួន ៣ ដែលមានផលិតផលប្រណីតៗ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Van Peteghem បាននិយាយថា “ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងរុស្ស៊ីកំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររួចហើយនៅថ្ងៃនេះ” ប៉ុន្តែបានព្រមានថា “វាមិនគ្រប់គ្រាន់ទេសម្រាប់របបរុស្ស៊ីក្នុងការបញ្ឈប់ការឈ្លានពានដ៏ឃោរឃៅ និងសង្រ្គាមអមនុស្សធម៌”។ លោកក៏បានអំពាវនាវ ផងដែរថា « រដ្ឋសមាជិក ទាំងអស់ត្រូវអនុវត្តវិធានការនេះ យ៉ាងតឹងរ៉ឹងដូចប្រទេសបែលហ្ស៊ិកដែរ » ។

ប្រភព CNN ប្រែសម្រួលដោយគីរីដោយរែក ច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img