33 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

តារាម៉ូដែលប្រេស៊ីល ត្រូវស្លាប់ដោយសារមីស៊ីលរុស្ស៊ី នៅអ៊ុយក្រែន

- Advertisement -spot_img

តារាម៉ូដែលនិងជាអ្នកលបបាញ់ជនជាតិប្រេស៊ីលម្នាក់ត្រូវបានស្លាប់នៅក្នុងការប្រហារពីមីស៊ីលរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីនាងបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់លោកពូទីន។

តារាស្រី Thalito do Valle វ័យ ៣៩ឆ្នាំ ជាមនុស្សម្នាក់ដែលធ្លាប់ចូលរួមក្នុងបេសកកម្មមនុស្សធម៌ជាច្រើនកន្លែងនៅជុំវិញពិភពលោក និងធ្លាប់បានប្រយុទ្ធជាមួយក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ។ ប៉ុន្តែក្រោយចូលរួមជាមួយយោធាអ៊ុយក្រែន បាន៣សប្ដាហ៍ នាងត្រូវបានសម្លាប់កាលពីអាទិត្យមុនបន្ទាប់ពីមីស៊ីលមួយបានវាយប្រហារលេណដ្ឋានរបស់នាងនៅក្នុងទីក្រុង Kharkov ដែលជាទីក្រុងភាគឦសាននៃប្រទេសអ៊ុយក្រែន។

ប្រភពពី Daily Mail បានឱ្យដឹងថា Thalito ជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ និងធ្លាប់ធ្វើការជាតារាបង្ហាញម៉ូដ ក៏ដូចជាធ្លាប់ធ្វើជាតារាសម្តែងកាលពីកុមារភាព ហើយនាពេលកន្លងមកនាងបានចូលរួមក្នុងសកម្មភាពជួយសង្គ្រោះសត្វជាមួយអង្គការក្រៅរដ្ឋាភិបាលយ៉ាងសកម្មផងដែរ។

នៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី Thalito do Valle បានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ដើម្បីជួយកងទ័ពប្រទេសនេះ ក៏ដូចជាជួយបង្វឹកអ្នកបាញ់កាំភ្លើង។ ជាអកុសល បន្ទាប់ពីរស់រានមានជីវិតពីការបំផ្ទុះគ្រាប់បែកនៅរដ្ឋធានី កៀវ Thalito បានផ្លាស់ទៅទីក្រុង Kharkov និងត្រូវស្លាប់នៅទីនោះ ដោយសារគ្រាប់មីស៊ីលរបស់រុស្ស៊ី៕

ប្រភព Daily Mail ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img