កិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC លើកទី ៣៣ នឹងប្រារព្ធឡើងនៅទីក្រុង Shenzhen ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ។ នេះជាលើកទី ៣ ហើយដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ កម្មវិធី “ដំណើរកម្សាន្តនៅ APEC ដ៏អស្ចារ្យ” នឹងចាក់ផ្សាយព្រមពេលជាមួយគ្នាតាមប៉ុស្តិ៍ CCTV-9 និងកម្មវិធី APP CMG Mobile នៅវេលាម៉ោង ១៩:២៧ ថ្ងៃទី ១៧ ខែវិច្ឆិកាតទៅ ។ កម្មវិធីនេះគឺសហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG), ផ្នែកឃោសនាការនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំខេត្ត Guangdong ផ្នែកឃោសនាការនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំទីក្រុង Shenzhen ស្ថានីយវិទ្យុ និងទូរទស្សន៍ Guangdong និង Shenzhen Media Group។
សូមបញ្ជាក់ថា ក្រុមការងារផលិតកម្មវិធីនេះបានចេញដំណើរពីប្រទេសចិន និងឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីទៅកាន់អង្គភាពសេដ្ឋកិច្ចជាសមាជិក APEC ចំនួន ២១ ។ កម្មវិធីនេះបានបង្ហាញពីទិដ្ឋភាពចម្រុះស្តីពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងសមាជិក APEC ផ្សេងទៀត ក៏ដូចជាភាពបើកទូលាយ បរិយាបន្ន កំណើន នវានុវត្តន៍ និងវិបុលភាពរួមនៃ APEC ។


ដោយគិរីដងរែក




