27.5 C
Phnom Penh
Thursday, November 19, 2026
- Advertisement -spot_img

កម្មវិធីឈ្មោះតន្ត្រី«ស្តាប់ឮសំឡេងគ្នានៅរាត្រីវប្បធម៌នៃ​ CMG»ប្រារព្ធធ្វើនៅក្រុង Shenzhen 

- Advertisement -spot_img

កម្មវិធីឈ្មោះតន្ត្រី«ស្តាប់ឮសំឡេងគ្នានៅរាត្រីវប្បធម៌នៃ​ CMG»ដែលជាព្រឹត្តិការណ៍ផ្លាស់ប្តូរតន្ត្រីរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុ Ping’an​ ក្រុង Shenzhen​ នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកា។ ព្រឹត្តិការណ៍លើកនេះ បានអញ្ជើញតន្ត្រីករចំនួន ១០ រូបដែលមកពីចិន រុស្ស៊ី ​អាមេរិក អូស្រ្តាលី និងសិង្ហបុរី ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធគ្នា ដូចជាការច្រៀងបទចម្រៀង ការសន្ទនាអំពីប្រធានបទពិសេស និងចែករំលែកពីបទពិសោធផលិតស្នាដៃតន្ត្រីជាដើម។ អ្នកទទួលខុសត្រូវចំនួន ១៦ រូបនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសចំនួន​ ១១មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានចូលរួមទស្សនាការសម្តែង។ CMGបាន​អនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសំខាន់របស់ប្រធានរដ្ឋចិនលោក Xi Jinping​ ស្តីពីការកសាងសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិកដើម្បីរួមចំណែកជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការជំរុញភាពរុងរឿងនិងការអភិវឌ្ឍនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ អ្នកទទួលខុសត្រូវ​នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រុស្ស៊ី ថៃ និងវៀតណាមជាដើមព្រមទាំងតំណាងនិស្សិតសាកលវិទ្យាល័យភាសាចិនហុងកុង(សាខាShenzhen )ជាដើមសរុបប្រមាណ១០០នាក់បានចូលរួមព្រឹត្តិការណ៍លើកនេះ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img