អត្តពលិកជាង 11,000 នាក់ មកពី 45 ប្រទេស និងតំបន់ នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបនៅទីក្រុងណាហ្គោយ៉ា (Nagoya)។ ចិន គឺជាបេក្ខភាពលេចធ្លោដាច់គេ។ កាលពីព្រឹត្តិការណ៍ Asian Games លើកមុននៅទីក្រុងហាំងចូវ (Hangzhou) អត្តពលិកចិនបានឈ្នះមេដាយមាសចំនួន 201 គ្រឿង ដោយបានឈរនៅកំពូលតារាងសរុបជាមួយនឹងគម្លាតយ៉ាងឆ្ងាយដាច់ពីគេ។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងក្រឡេកទៅមើលប្រភេទកីឡាមួយចំនួន ដែលអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗ អាចមានសមត្ថភាពតទល់ជាមួយចិនបាន។
បាល់ទាត់
នៅក្នុងប្រភេទកីឡាដែលពេញនិយមបំផុតនៅលើពិភពលោកមួយនេះ ចិនគឺជាកម្លាំងដ៏គួរឱ្យខ្លាចមួយនៅអាស៊ី ប៉ុន្តែក្រុមផ្សេងទៀតត្រូវបានគេចាត់ទុកថាជាបេក្ខភាពលេចធ្លោជាង។ ម្ចាស់ការពារជើងឯកកូរ៉េខាងត្បូង កាន់កាប់កំណត់ត្រាឈ្នះពានរង្វាន់ Asian Games ច្រើនជាងគេបំផុត ហើយពួកគេអាចនឹងឈានទៅដណ្តើមមេដាយមាសទីប្រាំពីររបស់ខ្លួន។ ជប៉ុនគឺជាគូប្រជែងមួយក្រុមទៀត ខណៈដែលអ៊ូសបេគីស្ថាន ដែលពោរពេញដោយកីឡាករវ័យក្មេងជំនាន់ថ្មីយ៉ាងរឹងមាំ អាចនឹងលេចធ្លោឡើងក្នុងនាមជាក្រុមលាក់មុខដ៏គ្រោះថ្នាក់បំផុត។
សម្រាប់ការប្រកួតផ្នែកនារីវិញ ជប៉ុនគឺជាក្រុមដែលគួរឱ្យចាប់អារម្មណ៍បំផុត បន្ទាប់ពីពួកគេបានលេងយ៉ាងលេចធ្លោដោយយកឈ្នះលើកូរ៉េខាងជើងក្នុងលទ្ធផល 4-1 នៅវគ្គផ្តាច់ព្រ័ត្រនាទីក្រុងហាំងចូវកន្លងទៅ។ ក្រុមទាំងពីរនេះ អាចនឹងជួបគ្នាម្តងទៀតនៅប្រកួតកាត់សេចក្តីជើងឯក។
គ្រីកឃីត
ឥណ្ឌាគឺជាអ្នកក្តោបក្តាប់ភាពខ្លាំងផ្តាច់មុខនៅក្នុងប្រភេទកីឡាដ៏ជក់ចិត្ត និងស្វាហាប់មួយនេះ បន្ទាប់ពីបានឈ្នះជើងឯកទាំងផ្នែកបុរស និងនារី កាលពីព្រឹត្តិការណ៍ Asian Games ឆ្នាំ 2022។ ក្នុងនោះ ប៉ាគីស្ថាន គឺជាអ្នកដែលមានសមត្ថភាពតទល់ជាមួយឥណ្ឌា មិនមែនចិននោះទេ។ ក្រុមនារីរបស់ចិន មានភាគរយតិចតួចណាស់ក្នុងការឈ្នះមេដាយមាស ចំណែកឯក្រុមបុរសវិញ គឺនឹងមិនចូលរួមប្រកួតតែម្តង។
ក្បាច់គុន
អត្តពលិកចិនមានភាពរឹងមាំខ្លាំងលើវិញ្ញាសាចំបាប់ និងស្ទើរតែគ្មានគូប្រៀបនោះទេក្នុងវិញ្ញាសាវូស៊ូ ប៉ុន្តែពួកគេមិនមែនជាបេក្ខភាពលេចធ្លោលើវិញ្ញាសាផ្សេងទៀតឡើយ។ ជប៉ុនតាមទម្លាប់តែងតែក្តោបក្តាប់ការត្រួតត្រាលើកីឡាការ៉ាតេ និងយូដូ ហើយពួកគេនឹងប្រជែងយកចំណែកដ៏ធំនៃមេដាយមាសទាំង 30 គ្រឿងដែលបានដាក់ឱ្យដណ្តើម។ តាមប្រវត្តិសាស្ត្រ កូរ៉េខាងត្បូងគឺជាកម្លាំងដ៏សំខាន់នៅក្នុងកីឡាតេក្វាន់ដូ ខណៈដែលអ៊ូសបេគីស្ថាន ស្ថិតក្នុងចំណោមបេក្ខភាពលេចធ្លោលើវិញ្ញាសាប្រដាល់សកលជាច្រើនប្រភេទទម្ងន់។
បាញ់ព្រួញ
កូរ៉េខាងត្បូងមានមោទនភាពដែលមានកីឡាករបាញ់ព្រួញល្អបំផុតនៅលើពិភពលោក ដែលដឹកនាំដោយតារាឆ្នើមកម្រិតពិភពលោក Kim Woo-jin។ កីឡាករវ័យ 34 ឆ្នាំពោរពេញដោយបទពិសោធន៍រូបនេះ ធ្លាប់ឈ្នះមេដាយមាសអូឡាំពិកចំនួនប្រាំគ្រឿង និងពានរង្វាន់ Asian Games ចំនួនបីលើក។
ហុកគី
សម្រាប់ការប្រកួតផ្នែកបុរស កីឡាករឥណ្ឌាគឺជាអ្នកដែលមានភាពស្ទាត់ជំនាញបំផុតជាមួយដំបងវាយកូនគោល និងជាម្ចាស់ការពារជើងឯក Asian Games នាពេលបច្ចុប្បន្ន។ ប៉ាគីស្ថាន ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង អាចនឹងក្លាយជាគូប្រជែងរបស់ពួកគេ។
សម្រាប់ការប្រកួតផ្នែកនារី ចិនត្រូវបានគេចាត់ទុកថាជាកម្លាំងដ៏មានឥទ្ធិពល និងខ្លាំងដាច់គេ។ ក្រុមនេះបានឈ្នះមេដាយមាសនៅលើទឹកដីកំណើតកាលពីព្រឹត្តិការណ៍ Asian Games លើកមុន ហើយនឹងសម្លឹងរកការបន្តភាពជោគជ័យនេះម្តងទៀតនៅទីក្រុងណាហ្គោយ៉ា។
ទោះបីជាចិនមិនមែនខ្លាំងដាច់គេលើគ្រប់ប្រភេទកីឡាក៏ពិតមែន ប៉ុន្តែអត្តពលិករបស់ពួកគេនៅតែជាបេក្ខភាពឈានមុខគេក្នុងការក្តោបក្តាប់តំណែងកំពូលតារាងមេដាយ។ កីឡាករចិនតែងតែត្រួតត្រាលើវិញ្ញាសាអត្តពលកម្មមួយចំនួន ព្រមទាំងកីឡាហែលទឹក និងលោតទឹក ហើយកាន់តែខ្លាំងគ្មានគូប្រៀបនោះ គឺកីឡាវាយកូនឃ្លីលើតុ និងវាយសី។
ចូលរួមតាមដានរាល់សកម្មភាពនៃការប្រកួត Asian Games និងគាំទ្រក្រុមដែលអ្នកពេញចិត្តជាមួយ 1xBet!
ដោយគិរីដងរែក




