31.8 C
Phnom Penh
Monday, November 2, 2026
- Advertisement -spot_img

លោក Xi Jinpingធ្វើរបាយការណ៍អំពីការព្រាង«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»

- Advertisement -spot_img

ក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទើបតែបញ្ចប់នាពេលកន្លងទៅ ​លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើរបាយការណ៍អំពីការព្រាង«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។អំពីការគិតពិចារណាពាក់ព័ន្ធនឹងប្រធានបទពិភាក្សានៃកិចប្រជុំពេញអង្គ លោក Xi Jinping​ បានលើកឡើងពីការពិចារណាបីចំណុច៖ ទី១​ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការរក្សាភាពឈានមុខ និងភាពបរិសុទ្ធនៃបក្ស ព្រមនិងពង្រឹងឋានៈកាន់អំណាចក្នុងរយៈពេលវែងរបស់បក្ស​។ ទី២ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការពង្រឹងនិងអភិវឌ្ឍនិម្មាបនកម្មផ្នែកនយោបាយដ៏ល្អប្រសើរ​ដែលបក្ស​ទាំងមូលរួបរួមគ្នាកម្រិងខ្ពស់​ ហើយ​​បក្ស​ កងទ័ពនិងប្រជាជនរួបរួមគ្នកម្រិតខ្ពស់​។ទី៣ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការសម្រេចបាននូវបេសកកម្ម​ជាប្រវត្តិសាស្ត្ររបស់បក្ស​ និងជំរុញបុព្វហេតុរបស់បក្ស​និងរដ្ឋអភិវឌ្ឍដោយនឹងនរនិងយូរអង្វែង។

អំពីដំណើរការព្រាង«ការសម្រេចចិត្ត» លោក Xi Jinping​ បានលើកឡើងថា ក្នុងដំណើរការព្រាងឯកសារនេះ  បានផ្តោសំខាន់លើចំណុចទាំង៥ដូចខាងក្រោម៖ទី១ អនុវតជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនូវ​គំនិតកសាងបក្សក្នុងយុគសម័យថ្មី។ទី២ បម្រើដល់បេសកកម្មនិងភារកិច្ច។ទី៣ ប្រកាន់ខ្ជាប់នូវគោលការណ៍ដ៏តឹងរ៉ឹង។ទី៤ រំលេចពីការផ្តោតលើការដោះស្រាយបញ្ហា។ទី៥ ពង្រឹងគំនិតជាប្រព័ន្ធ។ក្នុងអំឡុងពេលព្រាងសេចក្តីព្រាងនៃ«ការសម្រេចចិត្ត» គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបានបើកធ្វើកិច្ចប្រជុំបីលើក ហើយការិយាល័យនយោបាយមជ្ឈិមបានបើកធ្វើកិច្ចប្រជុំពីរលើកដើម្បីធ្វើការពិនិត្យពិភាក្សា និងការ​កែសម្រួល ទីបំផុតបានធ្វើសម្រេចការព្រាងដំបូងនៃ«ការសម្រេចចិត្ត»ដែលប្រគល់ជូនពិនិត្យពិភាក្សាដោយកិច្ចប្រជុំពេញអង្គលើកនេះ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img