កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបូកសរុបនូវសមិទ្ធផលដ៏អស្ចារ្យនិងបទពិសោធដ៏មានតម្លៃក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយនៅក្នុងយុគសម័យថ្មី ព្រមទាំងធ្វើការវិភាគចំពោះស្ថានការណ៍ និងភារកិច្ចរបស់បក្សបច្ចុប្បន្ននិងមួយរយៈពេលខាងមុខក្នុងការគ្រប់គ្រងបក្ស និងពង្រឹងបក្សឱ្យខ្លាំងក្លា ហើយបានអនុម័តការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដូចខាងក្រោម៖
1, សារៈសំខាន់ ភាពបន្ទាន់ និងការទាមទារទូទៅសម្រាប់ការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។
2, ពង្រឹងស្មារតីបក្សរបស់សមាជិកបក្សកុម្មុយនីស្តចិន ។
3, អនុវត្តរបបមជ្ឈការបែបប្រជាធិបតេយ្យយ៉ាងតឹងរ៉ឹង ។
4, កសាងក្រុមកម្មាភិបាលដែលមានគុណវឌ្ឍខ្ពស់ និងមានសមត្ថភាពរ៉ាប់រងភារកិច្ចដ៏សំខាន់នៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ។
5, កសាងប្រព័ន្ធអង្គការដ៏ម៉ឺងម៉ាត់ដែលមានការតភ្ជាប់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ពីក្រោមដល់លើនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត ។
6, កែតម្រូវឥរិយាបថ និងពង្រឹងវិន័យដោយឥតឈប់ឈរ ។
7, បន្តជំរុញយ៉ាងមុតមាំឥតងាករេនូវអភិក្រមមិនហ៊ាន មិនអាច និងមិនចង់ប្រព្រឹត្តអំពើពុករលួយ ។
8, ប្រកាន់ខ្ជាប់នូវការគ្រប់គ្រងបក្សតាមរយៈរបប និងបទប្បញ្ញត្តិនានា។
សមាជិកបក្សទាំងមូលត្រូវរួបរួមគ្នាឱ្យកាន់តែជិតស្និទ្ធជុំវិញគណៈកម្មាធិការមជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាប្រមុខស្នូល អនុវត្តគ្រប់ជ្រុងជ្រោយនូវ «គំនិតលោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី» ព្រមទាំងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ បន្តបង្កើតនិម្មាបនកម្មថ្មីនៃការគ្រប់គ្រងបក្សក្នុងយុគសម័យថ្មី កសាងនិងពង្រឹងបក្សឱ្យខ្លាំងក្លា រួមសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសឱ្យតស៊ូប្រឹងប្រែងក្នុងដំណើរការកសាងប្រទេសសង្គមនិយមដ៏ខ្លាំងក្លា និងជំរុញការស្តារភាពរុងរឿងរបស់ប្រជាជាតចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕
ដោយគិរីដងរែក




