27 C
Phnom Penh
Friday, October 2, 2026
- Advertisement -spot_img

បេក្ខភាពប្រកួតប្រជែងដ៏គ្រោះថ្នាក់ និងក្រុមដែលអាចបង្កព្យុះភ្លៀងនឹកស្មានមិនដល់ក្នុងព្រឹត្តិការណ៍កីឡាអ៊ីស្ពត ESL Pro League 24

- Advertisement -spot_img

នៅក្នុងឆ្នាំនេះ អ្នករៀបចំការប្រកួត ESL បានប្តូរទីតាំងព្រឹត្តិការណ៍បើកឆាករដូវកាលប្រចាំឆ្នាំ Intel Extreme Masters ពី​​ទី​ក្រុងកាតូវីស (Katowice) ទៅកាន់ទីក្រុងក្រាកូវ (Kraków)។ ទោះជាយ៉ាងណាក្តី អ្នកគាំទ្រហ្គេម CS2 នៅទ្វីបអឺរ៉ុប នៅ​តែមានឱកាសចូលទស្សនាផ្ទាល់នៅសង្វៀនដ៏ល្បីល្បាញ Spodek Arena និងទស្សនា​ការ​បញ្ចេញថ្វី​ដៃ​ផ្ទាល់​ពី​សំណាក់​ក្រុមសំណព្វចិត្តរបស់ពួកគេ។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងលាតត្រដាង​រាល់​ចំណុច​សំខាន់ៗ​ដែល​លោក​អ្នក​មិនគួររំលងអំពីព្រឹត្តិការណ៍ ESL Pro League 24។

ព័ត៌មានលម្អិត និងសារៈសំខាន់នៃព្រឹត្តិការណ៍

ព្រឹត្តិការណ៍ ESL Pro League 24 នឹងប្រព្រឹត្តទៅនៅទីក្រុងកាតូវីស ប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី 3 ដល់ទី 11 ខែតុលា។ នេះ​ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ដែលទឹកប្រាក់រង្វាន់សរុបឡើងរហូតដល់ទៅ $1,000,000។ ក្នុង​ចំណោម​ក្រុមចូលរួមទាំង 16 មាន 12 ក្រុមទទួលបានកៅអីអញ្ជើញផ្ទាល់ ដោយផ្អែកលើតារាងចំណាត់ថ្នាក់ VRS ប្រចាំ​ខែ​សីហា ខណៈ 4 ក្រុមទៀតបានឆ្លងផុតវគ្គជម្រុះ ESL Challenger តាមតំបន់នីមួយៗ។

ខាងក្រោមនេះជាបញ្ជីឈ្មោះក្រុមចូលរួមប្រកួតទាំងអស់ក្នុងព្រឹត្តិការណ៍ ESL Pro League 24 (ចំណាត់ថ្នាក់ VRS គិតត្រឹមពេលទទួលបានការអញ្ជើញ ត្រូវបានបង្ហាញនៅក្នុងវង់ក្រចក)៖

  • Team Spirit (#1)
  • Team Falcons (#2)
  • MOUZ (#3)
  • 9z Team (#4)
  • Team Vitality (#5)
  • Natus Vincere (#6)
  • Legacy (#7)
  • FURIA (#8)
  • BetBoom Team (#9)
  • Aurora Gaming (#10)
  • G2 Esports (#11)
  • PARIVISION (#12)
  • 1w Team (-)
  • M80 (#36)
  • ShindeN (#71)
  • TYLOO (#18)

ដូចទៅនឹងការប្រកួតកម្រិត Tier 1 ដទៃទៀតដែលមានប្រាក់រង្វាន់ 1 លានដុល្លារដែរ ព្រឹត្តិការណ៍ ESL Pro League 24​ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គ្រប់ក្រុមដែលចូលរួម ប៉ុន្តែសម្រាប់ NAVI ការប្រកួត​នេះមាន​តម្លៃ​កាត់​សេចក្តី​ដ៏ធំធេងជាពិសេស។ ម្ចាស់ការពារតំណែងជើងឯក Season 23 មួយក្រុមនេះ បាន​ធ្លាក់​ចំណាត់​ថ្នាក់​យ៉ាង​គំហុក​ក្នុង​តារាង Valve នាពេលថ្មីៗនេះ រហូតដល់ពួកគេប្រឈមនឹងហានិភ័យនៃការខកខានឱកាសចូលរួមព្រឹត្តិការណ៍ PGL Major នៅប្រទេសសិង្ហបុរីឆ្នាំ 2026។ បច្ចុប្បន្ន Natus Vincere កំពុងឈរនៅលេខរៀងទី 13 ក្នុងតារាង​ចំណាត់​ថ្នាក់​ប្រចាំ​ទ្វីបអឺរ៉ុប និងបន្តបាត់បង់ប្រៀបថែមទៀត ដូច្នេះការភ្លាត់ស្នៀតតែបន្តិចនៅទីក្រុងកាតូវីស អាចធ្វើឱ្យ NAVI របូត​ចេញ​ពីកៅអីអញ្ជើញទាំង 18 របស់អឺរ៉ុបយ៉ាងងាយស្រួល។

សម្រាប់ក្រុម Spirit, Vitality និង Falcons ព្រឹត្តិការណ៍នេះគឺជាឱកាស​មាសដើម្បី​វាស់​ស្ទង់​មើល​ថា​តើ​ក្នុង​ចំណោម​ពួក​គេ​ទាំងបី មួយណាខ្លាំងជាងគេនាពេលបច្ចុប្បន្ន។ ក្រៅពីនេះ បណ្តាក្រុមជើងខ្លាំងទាំងនេះ ក៏មានឱកាស​សន្សំ​ពិន្ទុ​បន្ថែម​ឆ្ពោះ​ទៅកាន់ពានរង្វាន់ ESL Grand Slam VII ផងដែរ ដោយក្នុងនោះ Falcons និង NAVI មានម្នាក់​មួយ​ពិន្ទុ​ក្នុង​ដៃ​រួច​ទៅ​ហើយ ខណៈ Spirit និង Vitality នៅមិនទាន់រកបានពិន្ទុណាមួយនៅឡើយទេ។

បេក្ខភាពជើងខ្លាំង បេក្ខភាពប្រជែងពាន និងក្រុមមិនសូវមានប្រៀប

អ្នកជំនាញកីឡាអ៊ីស្ពតរបស់ 1xBet បានជ្រើសរើសក្រុមដែល​មានឱកាស​ខ្ពស់​បំផុត​ក្នុង​ការ​គ្រង​ជើង​ឯក​ព្រឹត្តិការណ៍​នេះ។

  • Team Spirit – ដែលអាចចាត់ទុកថាជាក្រុមខ្លាំងបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន។ ក្រុម Spirit នឹង​ស្វែង​រក​ការពង្រឹងឋានៈរបស់ខ្លួនតាមរយៈការលើកពានមួយនេះ និងដណ្តើមយកជើងឯក ESL Pro League ជា​លើក​ដំបូងបំផុត។ កីឡាករឆ្នើម donk កំពុងស្ថិតក្នុងទម្រង់លេងយ៉ាងល្អឥតខ្ចោះ ហើយក្រុម​នេះ​ក៏​ទើប​តែ​ឈ្នះ​ការ​ប្រកួតពីរលើកចុងក្រោយរបស់ខ្លួនផងដែរ ដូច្នេះ​ពួកគេពិតជាស័ក្តិសមទទួលបានការ​ចាត់​ទុក​ថា​ជា​បេក្ខភាព​ជើងខ្លាំងដាច់គេ។
  • Vitality – ក្រុមនេះធ្លាប់ឈ្នះព្រឹត្តិការណ៍តែមួយគត់នៅក្នុងពាក់កណ្តាលទីពីរនៃរដូវកាលឆ្នាំ 2026 គឺការប្រកួត StarLadder StarSeries Fall 2026។ ភាពនឿយហត់របស់កីឡាករ និងការចូលលេងជំនួសរបស់ jL អាច​ជា​មូល​ហេតុ​ពន្យល់ពីការធ្លាក់កូដនាពេលថ្មីៗនេះ ប៉ុន្តែប្រសិនបើក្រុមតំណាងប្រទេសបារាំង​មួយនេះ​ចង់​ប្រជែង​យក​ពានរង្វាន់នៅទីក្រុងសិង្ហបុរី នេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុតដើម្បីសាងសន្ទុះឡើងវិញ។
  • Falcons – មិនអាចប្រកែកបានឡើយថា ពួកគេពិតជាមានសំណាងខ្លាំងដែលឈ្នះពានរង្វាន់ IEM Cologne Major 2026 ប៉ុន្តែកម្លាំងថ្វីដៃផ្ទាល់ខ្លួនរបស់កីឡាករក្នុងក្រុមនេះ ជាពិសេសវត្តមានរបស់ m0NESY, kyousuke និង NiKo បានធ្វើឱ្យ Falcons ក្លាយជាបេក្ខភាពជើងខ្លាំងលំដាប់កំពូលទីបី 3 យ៉ាងពេញសិទ្ធិ នៅក្នុងរាល់ព្រឹត្តិការណ៍ដែលពួកគេបានចូលរួមប្រកួត។

ក្នុងចំណោមក្រុមដែលគេមិនសូវចាប់អារម្មណ៍ តែមានសមត្ថភាពបង្កព្យុះភ្លៀង និងដណ្តើមជើងឯក ESL Pro League 24​ កាត់មុខបេក្ខភាពជើងខ្លាំង គឺមានក្រុមមួយចំនួនដែលលេចធ្លោជាងគេ រួមមាន៖

  • NAVI – សមាសភាពក្រុមនេះគ្មានអ្វីត្រូវខាតបង់ទៀតទេ ពោលគឺជម្រើស​ដែល​នៅសល់​តែមួយ​គត់​គឺការ​រំសាយ​ក្រុម។
  • MOUZ – ជាទូទៅពួកគេតែងតែខកខានឱកាសយកជ័យជម្នះនៅវិនាទីចុងក្រោយ។
  • FURIA – ក្រុមកីឡាករសញ្ជាតិប្រេស៊ីលនេះចង់ផ្តល់ការលាគ្នាដ៏ស័ក្តិសមមួយសម្រាប់ប្រធានក្រុម FalleN មុន​ពេលលោកចូលនិវត្តន៍។
  • Legacy – ក្រោយយកឈ្នះក្រុម FURIA និង MIBR នៅប្រទេសចិន ពួកគេបាន​ក្លាយ​ជាក្រុម​ខ្លាំង​បំផុត​ប្រចាំ​ទ្វីប​អាមេរិក។
  • Aurora – នៅក្នុងការប្រកួត StarLadder StarSeries Fall 2026 សមាសភាព​ក្រុម​ចម្រុះ​ជាតិ​សាសន៍​ដែល​ទើប​​តែកែទម្រង់ថ្មីនេះ បានតទល់យ៉ាងស្វិតស្វាញជាមួយក្រុម Vitality។

ព្រឹត្តិការណ៍ ESL Pro League 24 ជិតចាប់ផ្តើមហើយ ដូច្នេះកុំរំលងឱកាសគាំទ្រក្រុម CS2 ដែល​ជា​សំណព្វ​ចិត្ត​របស់​លោក​អ្នក!

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img