30.3 C
Phnom Penh
Thursday, November 12, 2026
- Advertisement -spot_img

បទវិភាគ៖ពីពិព័រណ៍នាំចូលចិនអន្តរជាតិ ដល់កិច្ចប្រជុំកំពូលAPEC កិច្ចសហប្រតិបតិ្តការប្រកបដោយការបើកចំហកំពុងដំណើរការជាបន្តបន្ទាប់

- Advertisement -spot_img

នៅថ្ងៃទី១០ ខែវិច្ឆិកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៩ បានបិទបញ្ចប់។ គិតដល់ថ្ងៃនោះ មានសហគ្រាស និងស្ថាប័នចំនួន១៤៣ បានចុះហត្ថលេខាសម្រាប់ចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី១០ ។ ក្នុងដំណាក់កាលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ការទទួលយក “ឱកាសចិន ២.០” និងចែករំលែកភាគលាភនៃការបើកចំហរបស់ពីពិព័រណ៍នាំចូលចិនអន្តរជាតិ បានក្លាយជាមតិឯកភាពរួមរបស់សហគ្រាសបរទេសជាច្រើន ។ទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលលើកនេះទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់៖ បើគិតតាមទំហំជួញដូរតាមការគ្រោងទុកក្នុងមួយឆ្នាំដែលមានចំនួន ៨៥.៤៥ ពាន់លានដុល្លារអាមេរិក ពិព័រណ៍នាំចូលលើកនេះបានកើនឡើង២.៣% បើប្រៀបធៀបនឹងលើកមុន។ ក្នុងអំឡុងពេលពិព័រណ៍ ទិន្នន័យសំខាន់ៗចំនួនប្រាំ បានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺ ចំនួនសហគ្រាសដែលចូលរួមពិព័រណ៍នាំចូលលើកនេះមាន ៤១៤២ សហគ្រាស ផ្ទៃបង្ហាញទំនិញទាំងមូលបានលើសពី ៤៤ ម៉ឺនម៉ែត្រការ៉េជាលើកដំបូង ក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំង៥០០ និងសហគ្រាសនាំមុខលើពិភពលោកមានសហគ្រាសចំនួនជាង ៣០០ បានចូលរួមពិព័រណ៍ ចំនួនទំនិញតំណាងដែលតាំងបង្ហាញជាលើកដំបូងលើពិភពលោក នៅអាស៊ី និងនៅចិន មានចំនួន ៤៨៥ មុខ។

ទិន្នន័យដែលគួរឲ្យកត់សម្គាល់ទាំងនេះ បានបង្ហាញឱ្យឃើញនូវភាពទាក់ទាញដ៏ខ្លាំងក្លារបស់ពិព័រណ៍នាំចូលចិនអន្តរជាតិ ហើយជាភស្តុតាងបង្ហាញឲ្យឃើញថា ទីផ្សារដ៏ធំធេងរបស់ចិនបានក្លាយជាឱកាសដ៏ធំសម្រាប់ពិភពលោកជាបន្តបន្ទាប់ ។ការប្រែក្លាយវត្ថុតាំងបង្ហាញទៅជាទំនិញជួញដូរ មិនកាត់ផ្តាច់ពីភាគលាភនៃទីផ្សារដ៏ធំធេងទេ ។ នៅថ្ងៃបិទពិព័រណ៍នាំចូលលើកនេះ ប្រទេសចិនបានចេញផ្សាយទិន្នន័យពាណិជ្ជកម្មអន្តរជាតិក្នុង ១០ ខែដំបូងឆ្នាំនេះ។ ក្នុងនោះ ការនាំចូលទំនិញមានចំនួន ១៨.៨២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ២៣.៦%។ គិតដល់ខែតុលាឆ្នាំនេះ ការនាំចូលនិងនាំចេញរបស់ចិនបានបន្តកើនឡើងជាលេខពីរខ្ទង់ក្នុងរយៈពេល ៦ ខែជាប់ៗគ្នា។ ប្រការនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា ចិនមិនត្រឹមតែជា “អ្នកលក់កំពូលផុតលេខ”ប៉ុណ្ណោះ ថែមទាំងជា “អ្នកទិញកំពូលផុតលេខ” ទៀតផង។“ឱកាសចិន ២.០”មិនត្រឹមតែបាននាំមកនូវភាគលាភទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែក៏បាននាំមកនូវផលប្រយោជន៍នៃនវានុវត្តន៍ផងដែរ។ សាលពិសេសនៃនវានុវត្តន៍ និងការបង្កើតថ្មីក្នុងពិព័រណ៍នាំចូលលើកនេះ បានប្រមូលផ្តុំគម្រោងនវានុវត្តន៍បច្ចេកវិទ្យាចំនួន ៦៣៣ មកពីប្រទេស និងតំបន់ចំនួនជិត ៤០ ដែលបានកើនឡើងជិត ២០% បើប្រៀបធៀបនឹងលើកមុន ហើយទំហំពិព័រណ៍បានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

«របាយការណ៍ស្តីពី ការបើកចំហរបស់ពិភពលោកឆ្នាំ ២០២៦ »ដែលបានចេញផ្សាយក្នុងអំឡុងពេលពិព័រណ៍នេះ បានបង្ហាញថា “ឱកាសចិន ២.០” គឺមានន័យថា អ្វីដែលចិនបានចែករំលែកជាមួយពិភពលោក មិនមែនត្រឹមតែទីផ្សារដ៏ធំធេងប៉ុណ្ណោះទេ ក៏ប៉ុន្តែជាឱកាសថ្មីសម្រាប់លើកកម្ពស់កម្រិតឧស្សាហកម្ម ការអនុវត្តនវានុវត្តន៍ និងការអភិវឌ្ឍបៃតង។ សន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ ២០២៦ ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ចិនមានចង្កោមនវានុវត្តន៍កំពូល១០០ លើពិភពលោកចំនួន ២៥ ដែលបានជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោកក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា។តាមទស្សនៈរបស់សហគ្រាសបរទេស ការកើនឡើងជាបន្តបន្ទាប់នៃសមត្ថភាពនវានុវត្តន៍របស់ប្រទេសចិន គឺមានន័យថា នឹងមានការពង្រឹងកម្លាំងផ្នែកវិស័យនវានុវត្តន៍ និងមានឱកាសសម្រាប់ការវិនិយោគកាន់តែច្រើន។ ពាណិជ្ជករបរទេសដែលចូលរួមការតាំងពិព័រណ៍ ដូចជាក្រុមហ៊ុនCarl Zeiss ក្រុមហ៊ុនSchneider Electric SE និងក្រុមហ៊ុនJohnson&Johnson ជាដើម បាននាំគ្នាបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ទីស្នាក់ការកណ្តាលក្នុងតំបន់ និងមូលដ្ឋានផលិតកម្មជឿនលឿននៅប្រទេសចិន។ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៩ បានបិទបញ្ចប់ ហើយកិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗខាងមុខនេះនៅទីក្រុងសិនជិន។ ចាប់ពីពិព័រណ៍នាំចូលចិនអន្តរជាតិ ដែលខិតខំប្រឹងប្រែងក្រោមប្រធានបទ “ក្នុងយុគសម័យថ្មី ចែករំលែកអនាគតជាមួយគ្នា ” ដល់កិច្ចប្រជុំកំពូល APEC ដែលផ្តោតសំខាន់លើ “ការកសាងសហគមន៍ជោគវាសនារួមរបស់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម” កិច្ចសហប្រតិបតិ្តការប្រកបដោយការបើកចំហកំពុងដំណើរការជាបន្តបន្ទាប់ ហើយរឿងរ៉ាវអំពីពិភពលោកចែករំលែក “ឱកាសចិន ២.០” ក៏នៅតែបន្តសរសេរជាបន្តបន្ទាប់ផងដែរ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img