កេរ្តិ៍ឈ្មោះខ្លះអាចផ្លាស់ប្តូរស្ថានការណ៍កីឡាទាំងស្រុង ហើយកីឡាករ Conor McGregor គឺជាម្នាក់ក្នុងចំណោមនោះ។ 1xBet សូមប្រកាសជាផ្លូវការអំពីភាពជាដៃគូជាមួយម្ចាស់ជើងឯក UFC ដំបូងគេបង្អស់ដែលក្តោបក្តាប់ខ្សែក្រវាត់ពីរប្រភេទទម្ងន់ក្នុងពេលតែមួយ ព្រមទាំងជាកំពូលកីឡាករលំដាប់ពិភពលោក និងជាបុរសដែលបានផ្លាស់ប្តូរមុខមាត់ពិភពកីឡាក្បាច់គុនចម្រុះជារៀងរហូត។
ឥទ្ធិពលដ៏ទាក់ទាញ អត្តចរិតពោរពេញដោយភាពជឿជាក់ និងទម្រង់វាយលុកដ៏កក្រើករបស់ Conor McGregor បានរុញច្រានស្ថាប័ន UFC ឱ្យក្លាយជាព្រឹត្តិការណ៍លំដាប់ពិភពលោកក្នុងវិស័យកីឡាប្រដាល់។ ជំនួបស៊ីសាច់ហុតឈាមរបស់កីឡាករអៀរឡង់រូបនេះទល់នឹង José Aldo, Nate Diaz, និង Khabib Nurmagomedov បានបង្ហាញយ៉ាងច្បាស់ថា ការប្រកួតដណ្តើមខ្សែក្រវាត់មិនមែនបញ្ចប់ត្រឹមការវាយប្រាំទឹកក្នុងទ្រុងនោះឡើយ។ កម្តៅនៃភាពរំភើបតែងតែចាប់ផ្តើមតាំងពីថ្ងៃប្រកាសចាប់ផ្ដើមប្រកួត បន្តកើនឡើងពុះកញ្ជ្រោលនៅថ្ងៃថ្លឹងទម្ងន់ នៅពេលសម្លឹងភ្នែកដាក់គ្នា និងពេលធ្វើសន្និសីទសារព័ត៌មាន ហើយឈានដល់ចំណុចកំពូលនៅពេលចៅក្រមប្រកាសលទ្ធផលជាផ្លូវការ។
Conor McGregor បានប្រែក្លាយការប្រកួតនៅលើទីលានដែលមានរយៈពេល 25 នាទី ទៅជាទស្សនីយភាពដ៏កក្រើកឥតឈប់ឈរ ទាក់ទាញអ្នកទស្សនារាប់លាននាក់ និងបន្តភាពល្បីល្បាញយ៉ាងកក្រើកទោះបីជាការប្រកួតត្រូវបានបញ្ចប់ទៅហើយក្តី។ សកម្មភាពដើរចូលទ្រុងប្រកួតរបស់លោកបានក្លាយជាវីដេអូល្បីពេញបណ្តាញសង្គម ហើយក្បាច់ទាត់ស្គីវិលថយក្រោយដ៏ចំណានរបស់លោកបានក្លាយជារូបភាពដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រ UFC។ ជាលទ្ធផល ចំនួនអ្នកទិញសិទ្ធិទស្សនាផ្ទាល់ (PPV) សរុបសម្រាប់ការប្រកួតរបស់កីឡាករអៀរឡង់រូបនេះបានហក់ឡើងខ្ពស់កប់ពពក ពោលគឺលើសពី 13.5 លាននាក់ ដែលនេះជាកំណត់ត្រាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងវិស័យកីឡាប្រដាល់។

វិថីកីឡារបស់ម្ចាស់រហស្សនាមថា ជើងខ្លាំងកក្រើកពិភពប្រដាល់ (The Notorious) មិនបានបញ្ចប់ត្រឹមការក្រសោបយកខ្សែក្រវាត់ជើងឯក UFC នោះឡើយ។ លោកថែមទាំងបានបោះជំហានចូលប្រកួតប្រដាល់សកលជាលើកដំបូង ដោយហ៊ានឡើងតទល់ជាមួយកំពូលអ្នកប្រដាល់មិនធ្លាប់ចាញ់ Floyd Mayweather ថែមទៀតផង។ ព្រឹត្តិការណ៍នោះបានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា Conor McGregor មិនដែលញញើតនឹងការសាកល្បងថ្មីៗឡើយ ហើយតែងតែត្រៀមខ្លួនរួចជាស្រេចគ្រប់ស្ថានភាព ដើម្បីប្រកួតប្រជែងជាមួយកំពូលអត្តពលិកលំដាប់ពិភពលោក។
ភាពជាដៃគូរវាង 1xBet និងកំពូលកីឡាករប្រដាល់អៀរឡង់រូបនេះ កាន់តែមានអត្ថន័យពិសេសខ្លាំងឡើងនៅមុនព្រឹត្តិការណ៍ប្រកួត UFC 329 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 11 ខែកក្កដាខាងមុខនេះ។ គូឯកប្រចាំព្រឹត្តិការណ៍នេះ គឺជាការប៉ះគ្នាសងសឹកជាថ្មីម្តងទៀតរវាងកីឡាករ Conor McGregor និង Max Holloway ក្នុងរយៈពេល 13 ឆ្នាំបន្ទាប់ពីជំនួបលើកដំបូងរបស់ពួកគេ។ ជំនួបដ៏កក្រើកខាងមុខនេះ ត្រូវបានគេចាត់ទុកជាមុនរួចស្រេចទៅហើយថាជាព្រឹត្តិការណ៍ប្រកួតដែលមានអ្នកទន្ទឹងរង់ចាំទស្សនាច្រើនបំផុតនៅក្នុងពិភព MMA នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បន្ទាប់ពីឃ្លាតឆ្ងាយអស់មួយរយៈខ្លី ពេលនេះ Conor McGregor កំពុងតែត្រឡប់មកសាងភាពកក្រើកនៅលើឆាកដ៏ធំវិញហើយ។ លោកមានពាក្យពេចន៍ចង់ប្រាប់ទៅអ្នកគាំទ្រ ហើយក៏បានត្រៀមក្បាច់ពិសេសៗដើម្បីធ្វើឱ្យគូប្រកួតភ្ញាក់ផ្អើលនៅលើសង្វៀនប្រកួតក្នុងទ្រុងផងដែរ! ហើយឯភាពជាដៃគូថ្មីសន្លាងនេះ រឹតតែធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែកក្រើកទ្វេដង។
រាល់ខ្លឹមសារទាំងអស់ទាក់ទងនឹងភាពជាដៃគូរបស់ Conor McGregor ជាមួយ 1xBet Global គឺត្រូវបានរក្សាទុកសម្រាប់តែទស្សនិកជនដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅប៉ុណ្ណោះ ដោយអនុលោមតាមគោលការណ៍នៃការទស្សនាការប្រកួតកីឡាក្បាច់គុនចម្រុះ។
ដោយគិរីដងរែក




