ព្រឹត្តិការណ៍ប្រកួត League of Legends ធំបំផុតប្រចាំឆ្នាំ នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលមកដល់ ដែលនេះជាពេលវេលាស័ក្តិសមបំផុតដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីបេក្ខភាពកីឡាករដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Championship 2026។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងបង្ហាញពីកីឡាករគួរឱ្យចាប់អារម្មណ៍បំផុតចំនួនប្រាំរូបប្រចាំព្រឹត្តិការណ៍ដែលអ្នកគួរតាមដានជាពិសេស។
Lee “Gumayusi” Min-hyung (Hanwha Life Esports)
ចាប់ផ្តើមបើកឆាកបញ្ជីឈ្មោះរបស់យើងគឺកីឡាករ Lee “Gumayusi” Min-hyung ដែលបានអភិវឌ្ឍខ្លួនចេញពីយុវជនរបស់ក្រុម T1 និងចំណាយពេលប្រាំពីរឆ្នាំរួមរស់ជាមួយអង្គភាពកូរ៉េមួយនេះ ដោយដណ្តើមបានជើងឯក Worlds បីរដូវកាលជាប់គ្នាក្នុងឆ្នាំ 2023, 2024 និង 2025។ លោកបានបិទបញ្ចប់យុទ្ធនាការនោះតាមរយៈការគ្រងពានរង្វាន់កីឡាករឆ្នើមវគ្គផ្តាច់ព្រ័ត្រ (MVP) ក្នុងព្រឹត្តិការណ៍ World Championship 2025។
ចុះហេតុអ្វីបានជា Gumayusi សម្រេចចិត្តចាកចេញពី T1 បន្ទាប់ពីទទួលបានជ័យជម្នះត្រចះត្រចង់ជាបន្តបន្ទាប់យ៉ាងដូច្នេះ? ការចាកចេញរបស់លោកបានកើតឡើងក្រោយពីរដូវកាលសាកល្បងផ្លាស់ប្តូរសមាសភាពអ្នកលេងផ្លូវក្រោម (Bot lane) ដែលពេលនោះលោកត្រូវបានដាក់ឱ្យអង្គុយកៅអីបម្រុងជាច្រើនដង ដើម្បីផ្តល់ឱកាសឱ្យកីឡាករវ័យក្មេង Sin “Smash” Geum-jae។ រួមរស់ជាមួយក្រុមថ្មី Hanwha Life លោកដណ្តើមបានចំណាត់ថ្នាក់លេខពីររួចទៅហើយក្នុងរដូវកាល LCK ឆ្នាំ 2026 និងបានឈ្នះជើងឯក Mid-Season Invitational 2026។ វានឹងក្លាយជារឿងគួរឱ្យរំភើបបំផុតនៅពេលទស្សនាកីឡាករ Gumayusi ប្រកួតប៉ះអតីតមិត្តរួមក្រុមរបស់ខ្លួន។
Chen “Bin” Zebin (Bilibili Gaming)
កីឡាករចិនបានបង្ហាញទម្រង់លេងក្នុងកម្រិតកំពូលនារដូវកាលនេះ ដែលពួកគេអាចនឹងបញ្ចប់ភាពខ្លាំងដាច់គេរបស់កូរ៉េក្នុងព្រឹត្តិការណ៍ Worlds។ អ្នកដែលនាំមុខគេគឺកីឡាករតួនាទី Top laner របស់ក្រុម Bilibili Gaming គឺ Chen “Bin” Zebin។ កីឡាករនេះបានដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយក្រុមឱ្យដណ្តើមជ័យជម្នះក្នុងព្រឹត្តិការណ៍ First Stand Tournament 2026 ដោយឈ្នះពានរង្វាន់ MVP វគ្គផ្តាច់ព្រ័ត្រ និងបានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរនៅព្រឹត្តិការណ៍ Mid-Season Invitational 2026។
Kim “Peyz” Soo-hwan (T1)
Kim “Peyz” Soo-hwan គឺជាកីឡាករតែម្នាក់គត់ក្នុងជម្រើសដំបូងរបស់ក្រុម T1 ដែលមិនធ្លាប់មានឱកាសលើកពាន Summoner’s Cup។ ចំណុចនេះគួរតែផ្តល់កម្លាំងជំរុញទឹកចិត្តបន្ថែម ខណៈស្ថិតិឯកត្តជនរបស់កីឡាកររូបនេះក៏បានបង្ហាញពីភាពអស្ចារ្យរួចទៅហើយ។
នៅក្នុងព្រឹត្តិការណ៍ Mid-Season Invitational 2026 លោកបាននាំមុខគេលើកំណត់ត្រាបួនប្រភេទ៖ ការសម្លាប់គូប្រកួតក្នុងមួយប្រកួត (8.33), ការសម្លាប់ Minion ក្នុងមួយនាទី (10.3), ការរកមាសក្នុងមួយនាទី (534) និងទំហំការខូចខាតក្នុងមួយនាទី (999)។ លោកថែមទាំងអាចសម្រេចបាននូវការសម្លាប់គូប្រកួតប្រាំនាក់ជាប់គ្នា ឬ Pentakill ចំនួនពីរដងទៀតផង! Peyz ទើបតែមានវ័យ 20 ឆ្នាំ ប៉ុន្តែកីឡាកររូបនេះមានបទពិសោធក្រាស់ក្រែលរួចទៅហើយ៖ មុនពេលចូលរួមជាមួយ T1 លោកធ្លាប់លេងឱ្យក្រុម Gen.G ក្នុងលីគ LCK របស់កូរ៉េ និងក្រុម JD Gaming ក្នុងលីគ LPL របស់ចិន។ បែបផែនលេងរបស់លោកគឺជាការប្រមូលផ្តុំនូវយុទ្ធសាស្ត្រលេងពីលីគខ្លាំងបំផុតទាំងពីរលើពិភពលោក។
Jeong “Chovy” Ji-hoon (Gen.G Esports)
Jeong “Chovy” Ji-hoon គឺជាកីឡាករតួនាទីខ្សែកណ្ដាលដែលមានបទពិសោធបំផុតម្នាក់ក្នុងវិស័យ League of Legends អាជីព ហើយទម្រង់លេងរបស់លោកពិតជាសក្តិសមទទួលបានការចាប់អារម្មណ៍ជាពិសេស។ វត្តមានរបស់លោកនៅក្រុម Gen.G នារដូវកាល 2022 បានបើកឆាកនូវភាពខ្លាំងដាច់គេរបស់ពួកគេនៅក្នុងលីគ LCK តាមរយៈការបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រប្រាំបីដងជាប់ៗគ្នា ដោយឈ្នះជើងឯកប្រាំមួយលើក។ ពួកគេបានធ្វើបានល្អជាង Faker និង T1 នៅក្នុងស្រុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ Chovy និង Gen.G នៅតែត្រូវឈ្នះជើងឯក Worlds 2026 ដើម្បីអាចទម្លាក់តារាឆ្នើមរូបនេះពីតំណែងបានយ៉ាងពិតប្រាកដ។
ការប៉ះគ្នារវាងក្រុម Gen.G និង T1 នៅវគ្គផ្តាច់ព្រ័ត្រ ដែលជាសមរភូមិប្រជែងគ្នារវាងកីឡាករខ្សែកណ្ដាលឆ្នើមបំផុតលើពិភពលោកគឺ Chovy និង Faker នឹងក្លាយជាចំណីចក្ខុដ៏កក្រើកសម្រាប់អ្នកគាំទ្រ League of Legends!
Lee “Faker” Sang-hyeok (T1)
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Lee “Faker” Sang-hyeok និង T1 មិនបានឈានជើងចូលលេងក្នុងព្រឹត្តិការណ៍ Worlds ក្នុងនាមជាបេក្ខភាពជើងខ្លាំងចម្បងនោះទេ ប៉ុន្តែម្ចាស់រហស្សនាមស្តេចបិសាចមិនចេះស្លាប់ (Unkillable Demon King) រូបនេះ បានបង្ហាញឱ្យឃើញពីអ្នកដែលគ្រងអំណាចកំពូលក្នុងពិភព LoL បីឆ្នាំជាប់ៗគ្នា។ ថាតើព្រឹត្តិការណ៍ World Championship 2026 នឹងនាំមកនូវការបញ្ចប់អាជីពយ៉ាងសក្តិសម ឬជាការបន្ថែមជ័យជម្នះមួយទៀតក្តី គាត់នៅតែជាកីឡាករដែលគួរឱ្យចង់តាមដានជាងគេបំផុត!
ព្រឹត្តិការណ៍ប្រកួត League of Legends World Championship 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 15 ខែតុលា ដល់ថ្ងៃទី 14 ខែវិច្ឆិកា។ កុំរំលងការប្រកួតដ៏ជក់ចិត្តបំផុតដែលមានការចូលរួមពីសំណាក់កីឡាករលេចធ្លោទាំងនេះ ហើយតាមដានព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកធំបំផុតប្រចាំឆ្នាំជាមួយនឹង 1xBet!
ដោយគិរីដងរែក




