ចាប់ពីថ្ងៃទី 4 ដល់ទី 13 ខែកញ្ញា រដ្ឋធានីរបស់ប្រទេសអាល្លឺម៉ង់នឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលនៃកីឡាបាល់បោះនារី។ ស្វែងយល់ថាតើនឹងមានអ្វីកើតឡើងខ្លះពីព្រឹត្តិការណ៍ប្រកួតដែលមានការចូលរួមពីក្រុមជម្រើសជាតិខ្លាំងបំផុតនៅលើពិភពលោក តាមរយៈអត្ថបទវិភាគរបស់ 1xBet។
ក្រុមសហរដ្ឋអាមេរិក – បេក្ខភាពលេចធ្លោដាច់គេ
ក្រុមសហរដ្ឋអាមេរិកបានឈ្នះជើងឯក World Cup បួនលើកចុងក្រោយ ហើយពួកគេកំពុងសម្លឹងរកការបន្តភាពខ្លាំងរបស់ខ្លួនបន្ថែមទៀត។ ក្រុមនេះប្រមូលផ្តុំទៅដោយតារាឆ្នើមៗមកពីក្របខណ្ឌ WNBA ដែលអាចរក្សាសន្ទុះលេងយ៉ាងលឿនរហ័សក្នុងរយៈពេល 40 នាទីពេញ។ Caitlin Clark, Breanna Stewart, Angel Reese, A’ja Wilson រួមទាំងសមាជិកផ្សេងទៀត ដាច់ខាតមិនអាចឱ្យរបូតជ័យជម្នះសូម្បីតែមួយប្រកួតឡើយ។ ការបញ្ឈប់ក្រុមបាល់បោះដ៏រឹងមាំដូចម៉ាស៊ីនមួយនេះ ហាក់ដូចជារឿងដែលស្ទើរតែមិនអាចទៅរួច។
តើនរណាអាចជាគូប្រជែងរបស់ពួកគេ?

ក្រុមចិនទទួលបានមេដាយប្រាក់កាលពីព្រឹត្តិការណ៍ World Cup លើកមុន និងបានឈ្នះជើងឯក FIBA Women’s Asia Cup 2023។ ក្រុមនេះអាចនឹងមានប្រៀបយ៉ាងខ្លាំងនៅតំបន់ក្រោមរង្វង់កន្ត្រក ដោយសារតែវត្តមានកីឡាការិនីវ័យក្មេង Zhang Ziyu ដែលមានកម្ពស់ដល់ទៅ 220 សង់ទីម៉ែត្រ។ ចិនពឹងផ្អែកលើទម្រង់ការពារដ៏រឹងមាំ និងតែងតែព្យាយាមពន្លឿនការវាយបកឱ្យបានលឿនបំផុត។ ដូចកាលពីបួនឆ្នាំមុនដែរ ពួកគេបានចាប់ឆ្នោតស្ថិតក្នុងពូលជាមួយសហរដ្ឋអាមេរិក ដែលនេះអាចជួយឱ្យពួកគេចៀសវាងការប៉ះជាមួយក្រុមបេក្ខភាពជើងឯកមួយនេះតាំងពីវគ្គដំបូងៗ នៅក្នុងវគ្គចាញ់ធ្លាក់។
អូស្ត្រាលីទើបតែបានឈ្នះពានរង្វាន់ FIBA Women’s Asia Cup ចុងក្រោយបង្អស់ និងទទួលបានមេដាយសំរឹទ្ធនៅព្រឹត្តិការណ៍ World Cup 2022។ សមាសភាពកីឡាការិនីរបស់ពួកគេសំបូរទៅដោយអ្នកមានបទពិសោធន៍។ កីឡាការិនីម្នាក់ដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ Alex Fowler ដែលជាកីឡាការិនីល្អបំផុត (MVP) ប្រចាំព្រឹត្តិការណ៍ Asia Cup 2025 និងជាកីឡាការិនីតំបន់ប្រយុទ្ធឱ្យក្រុម New York Liberty។ កីឡាការិនីវ័យ 25 ឆ្នាំរូបនេះកំពុងបង្ហាញខ្លួនរដូវកាលដំបូងក្នុងក្របខណ្ឌលំដាប់កំពូលរបស់ពិភពលោក ប៉ុន្តែនាងបានបង្ហាញរួចមកហើយថានាងអាចរកពិន្ទុបានយ៉ាងល្អក្នុងកម្រិតនេះ ទោះបីជាត្រូវលេងក្នុងក្រុមដែលពោរពេញដោយតារាឆ្នើមក៏ដោយ។ ព្រឹត្តិការណ៍ World Cup គឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីបញ្ជាក់ថានាងគឺជាកីឡាការិនីដ៏សំខាន់ម្នាក់របស់អូស្ត្រាលី។
បែលហ្ស៊ិកបានឈ្នះជើងឯកអឺរ៉ុបពីរលើកចុងក្រោយ។ ក្រុមនេះបានអភិវឌ្ឍខ្លួនហួសពីកម្រិតជាក្រុមលំដាប់មធ្យម ដោយទទួលបានចំណាត់ថ្នាក់លេខបួន និងលេខប្រាំនៅក្នុងព្រឹត្តិការណ៍ World Cup ពីរលើកចុងក្រោយ។ តើដល់ពេលដែលពួកគេត្រូវលើកពានហើយឬនៅ? ជាមួយនឹងការបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះ បូករួមទាំងការដឹកនាំរបស់ Emma Meesseman ឱកាសក្នុងការឈរនៅលើវេទិកាទទួលមេដាយ គឺមើលទៅពិតជាអាចទៅរួច។ ប្រសិនបើស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុត បែលហ្ស៊ិកអាចយកឈ្នះគូប្រកួតណាក៏បាន។
បេក្ខភាពលាក់មុខ
ម្ចាស់ផ្ទះអាល្លឺម៉ង់អាចនឹងសាងភាពភ្ញាក់ផ្អើលយ៉ាងធំ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រក្នុងស្រុក។ វត្តមានរបស់ Satou Sabally ធ្វើឱ្យពួកគេក្លាយជាក្រុមចំណាត់ថ្នាក់ក្រោមដ៏គ្រោះថ្នាក់មួយ ដែលអាចវាយបំបាក់គូប្រកួតណាមួយឱ្យភ្ញាក់ផ្អើលបានគ្រប់ពេល។ សំណួរសំខាន់គឺថាតើសមាជិកក្រុមដែលនៅសល់ អាចផ្តល់ការគាំទ្រគ្រប់គ្រាន់សម្រាប់ប្រធានក្រុមរបស់ពួកគេបានឬទេ?
បារាំងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំងដោយសង្ឃឹមថានឹងអាចធ្វើបានល្អដូចកាលពីព្រឹត្តិការណ៍កីឡាអូឡាំពិកនៅលើទឹកដីខ្លួនឯង និងអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ពួកគេធ្លាប់ឈ្នះមេដាយ World Cup តែម្តងគត់ ដោយទទួលបានចំណាត់ថ្នាក់លេខបីកាលពីឆ្នាំ 1953។ ក្រុមនេះអាចនឹងជួបការលំបាកនៅតំបន់ក្រោមប៊ូលដោយសារអវត្តមានរបស់ Iliana Rupert ខណៈដែលកីឡាការិនីទីតាំងកណ្តាលរបស់ក្រុម Golden State Valkyries រូបនេះកំពុងពពោះ។ ទោះជាយ៉ាងណាក្តី បារាំងនៅមានកីឡាការិនីដែលមានទេពកោសល្យក្នុងការបោះបាល់បញ្ចូលកន្ត្រកជាច្រើននាក់ ខណៈដែលកម្លាំងបម្រុងដ៏ក្រាស់ក្រែល អនុញ្ញាតឱ្យក្រុមរក្សាសន្ទុះលេងបានយ៉ាងលឿនពេញមួយការប្រកួត។
ដំណើរការនៃការប្រកួត
ក្រុមចំនួនដប់ប្រាំមួយនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup ដោយបែងចែកជាបួនពូល។ ក្រុមចំណាត់ថ្នាក់លេខមួយក្នុងពូលនឹងទទួលបានកៅអីឡើងទៅវគ្គមួយភាគបួនផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ខណៈដែលក្រុមចំណាត់ថ្នាក់លេខពីរ និងលេខបីត្រូវប្រកួតជម្រុះដើម្បីដណ្តើមយកកៅអីដែលនៅសល់។ ចាប់ពីវគ្គនោះទៅ ព្រឹត្តិការណ៍នឹងអនុវត្តតាមរូបមន្តចាញ់ធ្លាក់ស្តង់ដាររហូតដល់វគ្គផ្តាច់ព្រ័ត្រ ដែលម្ចាស់ជើងឯកពិភពលោកថ្មីនឹងត្រូវបានរកឃើញ។
ព្រឹត្តិការណ៍កីឡាបាល់បោះដ៏ធំបំផុតប្រចាំឆ្នាំនេះ នឹងនាំមកនូវពេលវេលាដ៏ជក់ចិត្ត និងមិនអាចបំភ្លេចបានជាច្រើន។ ហើយពិតណាស់ ដើម្បីតាមដានរាល់ការប្រកួតនេះឱ្យកាន់តែរំភើប គឺគ្មានជម្រើសទីពីរណាក្រៅពី 1xBet ដែលជាដៃគូផ្លូវការរបស់ FIBA និងជាក្រុមហ៊ុនកម្សាន្តកីឡាដ៏គួរឱ្យទុកចិត្តបំផុតនោះឡើយ!
ដោយគិរីដងរែក




