25.9 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

សេដ្ឋកិច្ច

- Advertisement -spot_img
- Advertisement -spot_img

IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានសេវាព្យាបាលឯកទេសសម្រាប់អ្នកជំងឺកម្ពុជា

​IHH Healthcare Malaysia បានរៀបចំកម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ (Medical Media Engagement Session) នៅរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសេវាព្យាបាលឯកទេសរបស់ខ្លួន និងពង្រឹងលទ្ធភាពរបស់អ្នកជំងឺកម្ពុជាក្នុងការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពនៅប្រទេសម៉ាឡេស៊ី ដោយផ្តោតលើជំនាញព្យាបាលជំងឺប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង ជំងឺមហារីក...

គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ បំពេញទស្សនកិច្ចសិក្សានៅប្រទេសចិន ដើម្បីដកស្រង់បទពិសោធន៍អភិវឌ្ឍន៍ជនបទ និងរដ្ឋបាលឌីជីថល

្នំពេញ៖ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងទំនាក់ទំនង «មិត្តភាពដែកថែប» កម្ពុជា-ចិន គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដឹកនាំដោយ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក បាននិងកំពុងបំពេញទស្សនកិច្ចសិក្សារយៈពេល ៦ថ្ងៃ...

ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ប្រទេសចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះរាល់ប្រទេសអាហ្វ្រិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន

គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី២៨ខែមេសា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៨ រដ្ឋាភិបាលចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយតាមទម្រង់អត្រាពន្ធអនុគ្រោះពិសេសចំពោះប្រទេសអាហ្វ្រិកចំនួន២០ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ហើយមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួច។ ចំពោះផលិតផលដែលស្ថិតនៅក្រោមកូតាពន្ធគយ គ្រាន់តែកាត់បន្ថយអត្រាពន្ធគយក្នុងកូតាមកត្រឹមសូន្យភាគរយប៉ុណ្ណោះ ខណៈពេលដែលអត្រាពន្ធគយក្រៅកូតាមិនកែប្រែ។ តាមការអធិប្បាយឱ្យដឹងថា ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ប្រទេសចិននឹងក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់នៅលើពិភពលោកដែលអនុវត្តគោលនយោបាយអត្រាពន្ធគយសូន្យភាគរយដោយឯកតោភាគី និងគ្របដណ្តប់លើរាល់ប្រទេសអាហ្វ្រិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិននិងប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន។ទាក់ទងនឹងរឿងនេះ តំណាងនៃសហភាពអាហ្វ្រិកប្រចាំនៅប្រទេសចិនបានបញ្ជាក់ថា វិធានការពន្ធគយសូន្យភាគរយបាននាំមកនូវឱកាសជាក់ស្តែងដល់ទ្វីបអាហ្វ្រិក...

ជំនួបរវាងសង្គមស៊ីវិលកម្ពុជា-ចិន ពង្រឹងភាពជាដៃគូ និងជំរុញវិស័យទេសចរណ៍នៅសៀមរាប

សៀមរាប៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខេត្តសៀមរាបបានធ្វើជាម្ចាស់ផ្ទះនៃជំនួបដ៏មានសារៈ សំខាន់មួយ រវាងតំណាងសង្គមស៊ីវិលកម្ពុជា និងសង្គមស៊ីវិលចិន ក្នុងបរិយាកាសមិត្តភាព ការយោគយល់ និងការសហការយ៉ាងជិតស្និទ្ធ។ ជំនួបនេះមានគោលបំណងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ...

កម្ពុជានិងសិង្ហបុរី បញ្ចប់អន្តរប្រតិបត្តិការពេញលេញ ដែលជាចំណុចសំខាន់មួយដើម្បីតភ្ជាប់ការទូទាត់តាម QR ឆ្លងដែន

ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ - ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Liquid Group បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវជំហានទី២ នៃការតភ្ជាប់ប្រព័ន្ធទូទាត់បង់ប្រាក់តាមរយៈ QR Code ឆ្លងដែន...

តម្លៃ​ប្រេង​នៅ​លើស​ពី 100 ដុល្លារ​អាមេរិក ភាគហ៊ុន​អាស៊ី​ធ្លាក់​ចុះ ខណៈ​ដែល​លោក Khamenei របស់​អ៊ីរ៉ង់​ដាក់​គោលដៅ​លើសមុទ្រ Hormuz​

តូក្យូ៖ តម្លៃប្រេងបានឡើងដល់ប្រហែល 100 ដុល្លារអាមេរិកកាលពីថ្ងៃសុក្រ (13 មីនា) ហើយទីផ្សារភាគហ៊ុនភាគច្រើនបានធ្លាក់ចុះ បន្ទាប់ពីមេដឹកនាំអ៊ីរ៉ង់បានអំពាវនាវឱ្យបិទច្រកសមុទ្រ Hormuz ដ៏សំខាន់ និងការបើកមុខថ្មីក្នុងសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ជាមួយនឹងជម្លោះកំពុងឆ្ពោះទៅរកសប្តាហ៍ទី 3...

ស្វែងយល់ពីព័ត៌មានក្តៅនៃមហាសន្និបាតទាំងពីររបស់ចិនឆ្នាំ២០២៦តាមដានជើងរបស់លោកXi Jinping ៖ ពូជមួយគ្រាប់អាចផ្លាស់ប្តូរពិភពលោក

កាលពីថ្ងៃទី៥ ខែមីនា លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិនិត្យពិភាក្សារបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនជាមួយគណៈប្រតិភូខេត្ត Jiangsu ដែលចូលរួមមហាសន្និបាតលើកទីបួននៃសភាតំណាងប្រជាជនទូទាំងប្រទសចិននីតិកាលទី ១៤ ។ នៅក្នុងកិច្ចពិគ្រោះពិភាក្សា លោក Gao...

បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង

“ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។...

ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាធិបតីក្នុងកម្មវិធីបើកសម្ពោធជើងហោះហើរត្រង់រវាងទីក្រុង Istanbul និងរាជធានីភ្នំពេញ ជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាធិបតីក្នុងកម្មវិធីបើកសម្ពោធ និងផ្សព្វផ្សាយពីជើងហោះហើរត្រង់ដំបូងបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់សាធារណរដ្ឋតួកគីយ៉េ លំដាប់អន្តរជាតិ Turkish Airlines រវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ...

ក្រុមហ៊ុនអាកាសចរណ៍ទួរគីបើកជើងហោះហើរមកាន់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ទួរគី ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរទៅកាន់ប្រទេសជាច្រើនជាងក្រុមហ៊ុនដទៃទៀត បានឈានមួយជំហានទៀតដើម្បីពង្រឹងវិសាលភាពជាសកលរបស់ខ្លួន ដោយបើកដំណើរការជើងហោះហើរទៅកាន់រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន។ ជាមួយនឹងគោលដៅថ្មីនេះ ប្រទេសកម្ពុជាបានក្លាយជាប្រទេសទី 7 ដែលបម្រើសេវាកម្មដោយក្រុមហ៊ុនអាកាសចរណ៍ជាតិនៅអាស៊ីអាគ្នេយ៍ ហើយរាជធានីភ្នំពេញបានចូលរួមក្នុងបណ្តាញជាទីក្រុងទី 11 នៅក្នុងតំបន់។ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទួរគី និងកម្ពុជា...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img