25.4 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

សេដ្ឋកិច្ច

- Advertisement -spot_img
- Advertisement -spot_img

ក្រុមហ៊ុនមួយ វិនិយោគផលិត ទឹកបរិសុទ្ធនៅលើភ្នំបូកគោ លើទំហំទុន២លានដុល្លារ

ឧទ្យានជាតិព្រះមុនីវង្ស «ភ្នំបូកគោ» គឺជាតំបន់មានសក្តានុពលបែបធនធានធម្មជាតិចម្រុះ និងអំណោយផលច្រើន សម្រាប់វិស័យទេសចរណ៍ អចលនទ្រព្យ កសិកម្ម និងវិនិយោគនានា។ ជាក់ស្តែងនៅលើកំពូលភ្នំមានបឹងដ៏ធំ ដែលអាចស្តុកទឹកបានយ៉ាងច្រើនម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់នៅលើភ្នំទាំងមូល។ ផ្ទៃបឹងនៅលើកំពូលភ្នំបូកគោនេះ មានកម្ពស់ ១០៧៥ម៉ែត្រ ពីនីវ៉ូ...

រោងម៉ាស៊ីនកិនស្រូវ ធានាទិញស្រូវផ្ការំដួលតម្លៃ ១,០៤០រៀលក្នុងមួយគីឡូក្រាម ជួយកសិករខេត្តបាត់ដំបង

ក្រោយពីលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការចំនួន២រូប រួមមានលោក ឃី កុសល និងលោក ឈុំ ឆុនលី និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម...

ប្រទេស ចិនជាគោលដៅទីផ្សារសម្រាប់កម្ពុជានាំចេញម្រេច

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនរួចហើយ។ អនុស្សារណៈយោគយល់គ្នានេះ បើកផ្លូវឲ្យក្រសួងស្ថាប័នជំនាញនៃប្រទេសទាំង២ បន្តចរចាលើតម្រូវភូតគាមអនាម័យ ដើម្បីអាចអនុញ្ញាតឲ្យម្រេចកម្ពុជា អាចនាំចេញដោយផ្លូវការ ទៅកាន់ប្រទេសចិននាពេលខាងមុខ។ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលជាបណ្តុំកសិករ...

ហាងស្រាក្រហម Wine House ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបើកដំណើរការ និងកំពុងអង្រួនបេះដូងអ្នកចូលចិត្តស្រាក្រហមគុណភាពខ្ពស់ រសជាតិឆ្ងាញ់

ហាងស្រាក្រហមទំនើបមួយនៅក្នុងទីក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទាំងសម្រស់របស់ហាង រសជាតិរបស់ស្រាគុណភាព បានកំពុងអង្រួនបេះដូងអ្នកចូលចិត្តស្រាក្រហមគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ។ មិនចាំបាច់ចំណាយពេលរាប់ម៉ោងដើម្បីរង់ចាំ ស្រាក្រហម ស៊ាំប៉ាញ ច្រើនប្រភេទ បានរៀបចំខ្លួនយ៉ាងស្រេច ឈរតម្រៀបជួរ រងចាំម្ចាស់គ្រងគម្របរបស់ខ្លួន...

យប់មិញនេះ Apple ប្រកាសបង្ហាញផលិតផលថ្មីចំនួន៣ ដោយក្នុងនោះ iPhone 14 មានរហូតដល់ ៤ម៉ូឌែល

(បរទេស)៖ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ក្រុមហ៊ុន Apple បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំមួយដែលមានឈ្មោះថា «Far Out» ដើម្បី ប្រកាសបង្ហាញផលិតផលថ្មីរបស់ខ្លួន ដោយក្នុងនោះផលិតផលធំៗចំនួន៣ត្រូវបានប្រកាសបង្ហាញជាផ្លូវការ គឺ iPhone 14,...

ក្រុមហ៊ុនMRCAរបស់ម៉ាឡេស៊ី ជាមួយក្រុមហ៊ុន OCIC បានសហការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុន OCIC និង MRCA របស់ម៉ាឡេស៊ី បានបង្កើតព្រឹត្តិការណ៍ថ្មីមួយទៀត តាមការធ្វើដំណើរទស្សនកិច្ច នៅតាមគម្រោងជាច្រើន ក្រោមការអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទាំង ២ សម្រេចបានជោគជ័យក្នុងការចុះអនុស្សារណៈយោគយល់...

បង់ក្លាដែស សម្លឹងមើលការនាំចូរអង្ករពីកម្ពុជា

កម្ពុជាបានជំរុញអ្នកវិនិយោគបង់ក្លាដែសប្រមូលផលពីសក្តានុពលក្នុងវិស័យស្រូវអង្ករដោយការសាងសង់ម៉ាស៊ីនកិនស្រូវនិងការទិញ អង្ករពីកសិករកម្ពុជា។ សំណើនេះត្រូវបានលោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងជំនួបជាមួយលោក Mohammed AbdulHye ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំកម្ពុជា ។ លោក វេង សាខុនមានប្រសាសន៍ថាគោលបំណង នៃកិច្ចប្រជុំនេះគឺដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២លើការ នាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសបង់ក្លាដែស...

Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple កំពុងបោះជំហានកាន់តែខ្លាំងក្នុងប្រទេសវៀតណាមជាមួយការវិនិយោគថ្មីខ្ទង់ ៣០០លានដុល្លារអាមេរិក

(ហាណូយ)៖ កាលពីពេលថ្មីៗនេះ លឺដំណឹងថា Apple កំពុងគិតគូរផ្លាស់ប្តូរផលិតកម្មមួយផ្នែកធំទៅកាន់ប្រទេសវៀតណាម ខណៈព័ត៌មានចុងក្រោយនេះបានបង្ហាញថា កិច្ចព្រមព្រៀងនោះកាន់តែខិតជិតហើយ។ ពោលគឺក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple Foxconn ទើបតែចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលគិតជាទឹកប្រាក់ប្រមាណ ៣០០លានដុល្លារ...

លោក Musk លក់ភាគហ៊ុន Tesla ចំនួន ៧.៩២លានហ៊ុន ដែលមានតម្លៃជិត ៧ពាន់លានដុល្លារ បើតាមឯកសារបែកធ្លាយ

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc បានលក់ភាគហ៊ុនចំនួន ៧.៩២លានហ៊ុន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលមានតម្លៃ ៦.៩ពាន់លានដុល្លារអាមេរិក នេះបើយោងតាមឯកសារសម្ងាត់បានបង្ហាញ កាលពីថ្ងៃអង្គារទី៩ សីហា។ លោក...

ក្រុមហ៊ុន Alibaba សាងសង់អគារខ្ពស់បំផុតនៅសិង្ហបុរី ដោយសហការជាមួយដៃគូក្នុងស្រុក

(សិង្ហបុរី)៖ ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតខ្នាតយក្សរបស់ចិន Alibaba និងក្រុមហ៊ុនភាពជាដៃគូមួយ ដែលដឹកនាំដោយក្រុមហ៊ុនអចលនទ្រព្យ Perennial Holdings ដែលមានមូលដ្ឋាននៅសិង្ហបុរី ទទួលបានការអនុម័តសម្រាប់គម្រោងសាងសង់អគារអភិវឌ្ឍន៍អគារចម្រុះកម្ពស់ ៦៣ជាន់នៅផ្លូវ Shenton Way ក្នុងតំបន់ពាណិជ្ជកម្ម។ កាសែត Channel...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img