25.4 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

សេដ្ឋកិច្ច

- Advertisement -spot_img
- Advertisement -spot_img

United Pro-Advance (Cambodia) Co., Ltd. (UPA) បានប្រារព្ធព្រឹត្តិការណ៍មួយដែលមានឈ្មោះថា O’Naomi Natural Beauty Activation នៅផ្សារស្ទឹងមានជ័យថ្មី កាលពីថ្ងៃសុក្រ ទី 1 ដល់ថ្ងៃអាទិត្យ ទី 3 ខែកក្កដា ឆ្នាំ 2022 ជាមួយនឹងប្រូម៉ូសិនពិសេស 1+1 FREE។

UPA បានសហការ និងចែកចាយជាមួយដៃគូអាជីវកម្មក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។ នៅចំណុចចាប់ផ្តើម UPA បានស្រាវជ្រាវអស់រយៈពេល ៣ ឆ្នាំ ហើយក្រោយមក យើងមានទំនុកចិត្តលើគ្រឿងសំអាង O'Naomi ពី H.K. H.K...

អ្នកស្រាវជ្រាវ ប្រាប់ពីមូលហេតុដែលនាំឱ្យ មាសឡើងថ្លៃ

អ្នកស្រាវជ្រាវផ្នែកហិរញ្ញវត្ថុ និងចរន្តទីផ្សារមាស បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ មាសនឹងបន្តឡើងថ្លៃវិញបន្តិចម្តងៗ ដោយសារការវិនិយោគ និងប្រាក់កម្ចីមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិក។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX...

ចិនត្រៀមប្រាក់កម្ចី ១៤៨ប៊ីលានដុល្លារសម្រាប់ស្តារគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលជាប់គាំង

(ប៉េកាំង)៖ កាសែត Financial Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងជួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាតាមរយៈការផ្តល់ប្រាក់កម្ចីចំនួន ១ទ្រីលានយន់ (១៤៨,២ប៊ីលានដុល្លារ) សម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យដែលជាប់គាំង ខណៈដែលប្រទេសនេះព្យាយាមធ្វើឱ្យវិស័យដែលជាប់បំណុលច្រើននេះរស់ឡើងវិញ។ ជាសសរស្តម្ភសំខាន់មួយនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក វិស័យអចលនទ្រព្យរបស់ប្រទេសចិនបាននិងកំពុងជួបប្រទះពីវិបត្តិមួយទៅវិបត្តិមួយទៀត ហើយបានក្លាយជាកត្តាអូសទាញទម្លាក់ដ៏សំខាន់មួយទៅលើកំណើនក្នុងរយៈពេលមួយឆ្នាំកន្លងមក។ កាសែត Financial Times...

ការឡើងថ្លៃប្រេង និងម្ហូបអាហារ នាំឱ្យកម្ពុជា ប្រកាសពីការកើនឡើងអតិផរណាខ្ពស់ក្នុងទសវត្សរ៍

អតិផរណានៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ក្នុងខែដំបូងនៃឆ្នាំនេះ ពី ១.២២% ក្នុងខែកុម្ភៈ ដល់ ១.៦១% ក្នុងខែមីនា និងហក់ឡើងដល់ ៧.២% ក្នុងខែឧសភា ដែលជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងប្រទេសក្នុងទសវត្សរ៍ចុងក្រោយនេះ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា ( NBC)...

ក្រុមហ៊ុន Coca-Cola ក្នុងប្រទេសកម្ពុជា និងវៀតណាមលក់ភាគហ៊ុនអោយក្រុមហ៊ុនសម្ព័ន្ធ Swire

(ហុងកុង)៖ ក្រុមហ៊ុនសម្ព័ន្ធ Swire កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានប្រកាសថាខ្លួននឹងចំណាយប្រាក់ ១.០១ពាន់លានដុល្លារ ដើម្បីទិញ យកក្រុមហ៊ុនភេសជ្ជៈ Coca-Cola ក្នុងប្រទេសវៀតណាម និងកម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Coca-Cola ជប៉ុនដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Coca-Cola...

ឥណ្ឌូនេស៊ីលុបចោលពន្ធនាំចេញប្រេងដូងបណ្តោះអាសន្នដើម្បីជំរុញការនាំចេញ

(ក្រុងបាលី)៖ មន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានឱ្យដឹនៅចុងសប្តាហ៍មុនថា ឥណ្ឌូនេស៊ីបានលុបចោលពន្ធនាំចេញសម្រាប់ផលិតផលប្រេងដូងទាំងអស់រហូតដល់ថ្ងៃទី៣១ ខែសីហា ដើម្បីជំរុញការនាំចេញ និងកាត់បន្ថយកម្រិតស្តុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការសម្រេចចិត្តលុបចោលពន្ធនាំចេញរបស់ប្រទេសនាំចេញប្រេងដូងធំជាងគេក្នុងពិភពលោកនេះអាចធ្វើឱ្យតម្លៃធ្លាក់ចុះបន្ថែមទៀត ដែលបានធ្លាក់ចុះប្រហែល ៥០% រួចហើយចាប់តាំងពីចុងខែមេសា មកនៅកម្រិតទាបបំផុតក្នុងរយៈពេលជាងមួយឆ្នាំ។ ក្រុមហ៊ុនផលិតប្រេងដូងឥណ្ឌូណេស៊ីនានាកំពុងជួបបញ្ហាកើនឡើងស្តុកកាន់តែច្រើនចាប់តាំងពីប្រទេសនេះបានដាក់បម្រាមនាំចេញរយៈពេលបីសប្តាហ៍រហូតដល់ថ្ងៃទី២៣ ខែឧសភា ដើម្បីកាត់បន្ថយតម្លៃប្រេងឆាក្នុងស្រុក។ ចាប់តាំងពីការលុបចោលការហាមប្រាមនាំចេញមក ទីក្រុងហ្សាការតាបានដាក់អនុវត្តច្បាប់លក់ក្នុងស្រុកបែបកាតព្វកិច្ច...

សហរដ្ឋអាមេរិកត្រូវការប្រាក់ ៣ពាន់លានដុល្លារបន្ថែមទៀតដើម្បីគេចចេញពីការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ Huawei និង ZTE

(បរទេស)៖ និយតករទូរគមនាគមន៍របស់សហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកត្រូវការប្រាក់ចំនួន ៣ពាន់លានដុល្លារបន្ថែមទៀត ដើម្បីផ្លាស់ប្ដូរបណ្តាញឧបករណ៍ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei និង ZTE ដែលនាំឱ្យការចំណាយសរុបដល់ទៅជិត ៥ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters...

កម្ពុជាត្រូវចាំដល់ឆ្នាំ២០២៦ ឬ២០២៧ ទើបទេសចរអន្តរជាតិវិល ទៅរកកំណើនដូចឆ្នាំ២០១៩ វិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់កម្ពុជា ត្រូវចាំអ៊ុតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាព និងចំនួនភ្ញៀវទេសចរអន្តរជាតិវិលទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានវិបត្តិជំងឺកូវីដ១៩រីករាលដាល ខណៈភាពរឹងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយសារវិបត្តិធំៗរបស់សកលលោក! នេះបើតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។ គួរជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៦លាននាក់ កើនឡើង៦.៦% បើធៀបនឹងឆ្នាំ២០១៨...

សេចក្តី​ប្រកាស​ព័ត៌មាន៖ ក្រុមហ៊ុនព្រិនស៏គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជាបញ្ចប់ការប្រគល់ស្ថានីយ៍លាងដៃ ១៩៨ ជូនសាលាចំនួន ៩៩ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២៖ អង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិព្រីនស៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំពិធីប្រគល់ស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងចំនួន ១៩៨ ដល់សាលារៀនក្នុងក្រុងព្រះសីហនុ។ ពិធីប្រគល់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម...

គម្រោងវិនិយោគថ្មី វិនិយោគជិត៨០លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៦ទៀត សរុបទុនវិនិយោគជិត៨០លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។ តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img