kiridangrek2022@gmail.com
វិភាគ
វិភាគ
បទវិភាគ៖ដំណោះស្រាយសម្រាប់ការគ្រប់គ្រងបក្សដែលមានអាយុកាលមួយសតវត្សរ៍ផ្តល់ការបំផុសគំនិតដ៏ជ្រាលជ្រៅដល់ពិភពលោក
កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា បានអនុម័ត«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ» ដោយបានធ្វើការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រចំពោះការងារប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ សេចក្តីសម្រេចចិត្តនេះបានផ្តល់ជាបង្អួចដ៏សំខាន់មួយសម្រាប់ឱ្យពិភពលោកឈ្វេងយល់ពី “អភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិន”...
វិភាគ
ការស្ទង់មតិរបស់បណ្តាញ CGTN | តពិព័រណ៍នាំចេញនាំចូលចិនដែលបង្កើតឡើងអស់រយៈពេល ៧០ ឆ្នាំបង្ហាញពីការបើកចំហឥតឈប់ឈរ ហើយមិនត្រឹមតែមានតែការបើកចំហប៉ុណ្ណោះទេ
ពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ បានបើកធ្វើនៅទីក្រុងក្វាងចូវកាលពីពេលកន្លងទៅនេះ។ ឆ្នាំ២០២៦នេះគឺជាខួបលើកទី ៧០ នៃការបង្កើតពិព័រណ៍នាំចេញនាំចូលចិន ។ ពិព័រណ៍នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការប្រាស្រ័យទាក់ទងផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន និងបរទេស និងបានក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពមួយសម្រាប់ប្រទេសចិនពង្រីកការបើកចំហកម្រិតខ្ពស់ និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា...
វិភាគ
បទវិភាគ៖ទិន្នន័យពាណិជ្ជកម្មអន្តរជាតិលើសពីការប៉ាន់ប្រមាណទុកជាមុន ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព
“លើសពីការប៉ាន់ប្រមាណទុកជាមុន” “ទប់ទល់នឹងកម្លាំងសម្ពាធ ” “រក្សាបាននូវភាពខ្លាំងក្លា” ។ល។ នៅថ្ងៃទី ១៤ ខែតុលា រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យនៃពាណិជ្ជកម្មនាំចេញនាំចូល ពីត្រីមាសទី១ ដល់ទី៣ ក្នុងឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើម...
វិភាគ
ខួប៩០ ឆ្នាំ៖ ស្មារតីមហាដំណើរបំភ្លឺមាគ៌ាទំនើបកម្មតាមបែបផែនចិនក្នុងយុគសម័យថ្មី
កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។ឆ្នាំនេះជាខួបលើកទី៩០ នៃថ្ងៃជ័យជម្នះរបស់មហាដំណើរនៃកងទ័ពក្រហមចិន។ មហាដំណើរជារបត់ដ៏អស្ចារ្យមួយដែលបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនីស្តចិននិងប្រទេសចិនផ្លាស់ប្តូរពីភាពបរាជ័យទៅរកភាពជោគជ័យ...
វិភាគ
បទវិភាគ៖ប្រសិនបើកម្លាំងស្តាំនិយមជប៉ុនប៉ុនប៉ងបដិសោធសង្គ្រាមឈ្លានពានរបស់ខ្លួន នោះមុខជានឹងត្រូវជំនុំជម្រះក្តីក្នុងតុលាការប្រវត្តិសាស្ត្រម្តងទៀតជាក់ជាមិនខាន
ទាក់ទងនឹងបញ្ហាប្រវត្តិសាស្ត្រ មនុស្សមួយចំនួននៅប្រទេសជប៉ុនកំពុងលេងកលល្បិចថ្មីដ៏គ្រោះថ្នាក់ផងដែរ ។ យោងតាមការទម្លាយរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា កម្លាំងស្តាំនិយមជប៉ុនបានបន្តផ្តល់នូវអត្ថបទនិងឯកសារប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទីពីរដែលបានបំភាន់ខ្លឹមសារដល់ម៉ូដែលបញ្ញាសិប្បនិម្មិតធំសំខាន់ៗអន្តរជាតិ ឧទាហរណ៍ដូចជា ពួកគេបានហៅឧប្បត្តិហេតុថ្ងៃទី ៧ ខែកក្កដាថាជា"ការប៉ះទង្គិចយោធារវាងជប៉ុននិងចិន" ដោយបាននិយាយយ៉ាងសាមញ្ញថា ហេតុការណ៍សម្លាប់រង្គាលនៅក្រុងណានជីងគ្រាន់តែជា"ករណីដួលរលំណានជីង"និងបំភាន់កងពលលេខ ៧៣១ ជប៉ុនថាជា"អង្គភាពប្រតិបត្តិសិក្សាស្រាវជ្រាវវិស័យសុខាភិបាល"ជាដើម ។ ពីការបំភាន់ខ្លឹមសារសៀវភៅសិក្សាប្រវត្តិសាស្ត្រដល់ការប្រឌិតវីដេអូ AI ក្លែងក្លាយនិងការ"បំពុល"ទិន្នន័យធំ កម្លាំងស្តាំនិយមជប៉ុនបានប្រើប្រាស់កលល្បិចសម្រាប់ដុសលាងប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួនដោយបានប្រើប្រាស់ទម្រង់ថ្មីជាបន្តបន្ទាប់ ដែលបង្កប់នូវគោលបំណងទុច្ចរិតដ៏ស្មោកគ្រោកជាច្រើន ទង្វើទាំងនេះសហគមន៍អន្តរជាតិគួរក្សាការប្រុងប្រយ័ត្នខ្ពស់ ។
ឆ្នាំនេះគឺជាខួបទី ៨០ នៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ។ អង្គសវនាការជំនុំជម្រះក្រុងតូក្យូបានកាត់ក្តីដោយផ្អែកលើភស្តុតាងជាក់ស្តែងដ៏ច្រើនលើសលប់និងគោលការណ៍ច្បាប់ដ៏រឹងមាំថា យោធានិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពាននិងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ការកាត់ក្តីនេះបានគាំពារសមិទ្ធផលនៃជ័យជម្នះក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស យុត្តិធម៌និងសច្ចភាពអន្តរជាតិ ។ ប៉ុន្តែ ដោយសារកត្តាប្រវត្តិសាស្រ្ត យោធានិយមជប៉ុនមិនត្រូវបានជំនុំជម្រះបានទាំងស្រុងទេ ។ កម្លាំងស្តាំនិយមជប៉ុនបានអនុវត្តបំភាន់ប្រវត្តិសាស្ត្រជាយូរណាស់មកហើយ ដែលបដិសេធយ៉ាងឥតកេរ្តិ៍ខ្មាសចំពោះការកាត់ក្តីជាប្រវត្តិសាស្រ្តនៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ដើម្បីប៉ុនប៉ងគេចវេសពីកំហុសនៃប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន ។
យោងតាមទិន្នន័យថវិកាសាធារណៈរបស់ក្រសួងការបរទេសជប៉ុនឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៥ កន្លងមក ជប៉ុនបានទម្លាក់ថវិកាសរុបជាង ៥៦ ពាន់លានយ៉េនជប៉ុនក្រោមលេស"ការផ្សព្វផ្សាយព័ត៌មានយុទ្ធសាស្ត្រនៅបរទេស"ដើម្បីលាបពណ៌លើប្រទេសចិនតាមរយៈការញាក់ខ្សែមតិសាធារណៈ។ អ្នកវិភាគបានសម្គាល់ឃើញថា "សង្គ្រាមយល់ដឹង"ចំពោះប្រទេសចិនរបស់ជប៉ុនបានបង្កើតទៅជាប្រព័ន្ធមួយជាបន្តបន្ទាប់ក្នុងគោលបំណងមិនទទួលស្គាល់លទ្ធផលនៃការជំនុំជម្រះក្រុងតូក្យូ និងគាបសង្កត់លើលំហសម្រាប់ផ្សព្វផ្សាយប្រវត្តិសាស្ត្រពិត ។ នេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះសច្ចធម៌អន្តរជាតិនិងគុណធម៌របស់មនុស្សជាតិ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលឯកសារមួយចំនួនដូចជាវីដេអូពិតនៃការសម្លាប់រង្គាលដ៏សាហាវព្រៃផ្សៃនៅក្រុងណានជីងនិងកំណត់ត្រានៃការពិសោធន៍របស់កងទ័ព ៧៣១លើមនុស្សរស់ជាដើមត្រូវបានចេញផ្សាយជាសាធារណៈ ពាក្យភូតភររបស់កម្លាំងស្តាំនិយមជប៉ុនត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ។ បញ្ញវន្តជប៉ុនបង្ហាញថា ស្តង់ដារពីររបស់រដ្ឋាភិបាលជប៉ុនក្នុងការយល់ដឹងពីប្រវត្តិសាស្ត្រមិនអាចទទួលបានទំនុកចិត្តពីជនរងគ្រោះក្នុងសង្រ្គាមបានទេ ។
បើមើលពីទង្វើរបស់រដ្ឋាភិបាលជប៉ុននាពេលបច្ចុប្បន្នអាចឃើញថា "សង្គ្រាមការយល់ដឹង"ក៏មានគោលបំណងកាន់តែស៊ីជម្រៅដែរ ពោលគឺ ដើរស្របតាមជាមួយ"ការធ្វើយោធូបនីយកម្មឡើងវិញ"ដើម្បីបំភាន់ដល់មតិសាធារណៈសម្រាប់ស្វែងរកអ្វីដែលហៅថា "ប្រក្រតីភាពរបស់ប្រទេសជាតិ" ។ ការផ្លាស់ប្តូរពីឬសគល់ទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ជប៉ុនបាននិងកំពុងក្បត់យ៉ាងជ្រះស្រឡះនឹងប្រព័ន្ធសន្តិភាពដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ ពីការបដិសោធប្រវត្តិសាស្ត្រឈ្លានពានក្នុងសង្គ្រាមលោកលើកទីពីរនិងលទ្ធផលនៃការជំនុំជម្រះក្រុងតូក្យូដល់ការបន្ថែមថវិកាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់និងបន្ធូរការរឹតត្បិតចំពោះការនាំចេញអាវុធប្រល័យលោក ពីការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពដល់ការជំរុញការធ្វើវិសោធនកម្ម"ឯកសារការពារសន្តិសុខចំនួនបី" និងមានចេតនាធ្វើវិសោធនកម្ម"គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ"អាចឃើញថា ជប៉ុនបាននិងកំពុងពន្លឿនការធ្វើឱ្យយោធានិយមងើបឡើងវិញ ។
ដោយគិរីដងរែក
វិភាគ
បទវិភាគ៖ ការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពដែលជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចចិនបាននិងកំពុងប្រមូលផ្តុំជាបន្តបន្ទាប់
“នៅត្រីមាសទីបី ទិន្នន័យលើវិស័យជាច្រើន ដូចជាការប្រើប្រាស់ ពាណិជ្ជកម្មអន្តរជាតិនិងការបណ្តាក់ទុនជាដើមបានកើនឡើងប្រកបដោយស្ថិរភាព សេដ្ឋកិច្ចចិនឆ្ពោះទៅមុខក្រោមសម្ពាធ ដោយមានការវិវឌ្ឍរីកចម្រើនឆ្ពោះទៅរកភាពល្អប្រសើរប្រកបដោយស្ថិរភាព ហើយកម្លាំងចលករត្រូវបានប្រមូលផ្តុំជាបន្តបន្ទាប់ ។ ” នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានបានទទួលព័ត៌មានពីមជ្ឈមណ្ឌលព័ត៌មានជាតិនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនថា ទិន្នន័យក្នុងវិស័យនានាក្នុងត្រីមាសទី៣ បានឆ្លុះបញ្ចាំងពីនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន។ យោងតាមទិន្នន័យធំនៃការប្រើប្រាស់នៅហ្នឹងកន្លែងបានបង្ហាញឲ្យឃើញថា...
វិភាគ
ទស្សនវិជ្ជា «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»៖គ្រឹះនៃការអភិវឌ្ឍជនបទប្រទេសចិន
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា ក្នុងដំណើរអភិវឌ្ឍប្រទេសចិន ការអភិវឌ្ឍជនបទមិនត្រូវបានមើលឃើញត្រឹមជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឬបង្កើនផលិតកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលភ្ជាប់យ៉ាងជិតស្និទ្ធរវាង«សម្ភារៈនិងវិចារវិទ្យា» «បញ្ហានិងដំណោះស្រាយ» «ទ្រឹស្តីនិងការអនុវត្ត»។ ក្នុងន័យនេះ «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»...
វិភាគ
បទវិភាគ៖យកផ្លូវសមុទ្រជាស្ពាន រួមសុខរួមទុក្ខជាមួយគ្នាឆ្ពោះទៅមុខកាន់តែឆ្ងាយប្រកបដោយស្ថិរភាព៖សមិទ្ធផលសន្តិភាពនិងវិបុលភាពនៃផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១
នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី ១៣ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ "។ ចាប់តាំងពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវទស្សនាទានដ៏អស្ចារ្យនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភាឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ននេះ ខ្សែផ្លូវនាវាចរណ៍ចំនួន ១៤៨ ដែលដាក់ឈ្មោះថា"ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រ"ដែលបានតភ្ជាប់កំពង់ផែចំនួន ១៥០ នៅទូទាំងពិភពលោក រដ្ឋសមាជិកបានឡើងដល់ចំនួន ៣៧៥ —ការអភិវឌ្ឍយ៉ាងផុលផុសនៃផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពិភពលោកតាមរយៈសមិទ្ធផលដ៏លេចធ្លោជាច្រើនថាវសូត្រសមុទ្រសតវត្សរ៍ទី២១ មិនមែនជាឧបករណ៍នយោបាយសម្រាប់ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនោះទេ ប៉ុន្តែវាគឺជាវេទិកាសហប្រតិបត្តិការសម្រាប់ជំរុញការអភិវឌ្ឍរួម ហើយវាមិនមែនជា"រង្វង់បក្ខពួកតូច"ដែលបិទខ្ទប់និងរើសអើងអ្នកដទៃនោះទេ ប៉ុន្តែគឺជា"មហាគ្រួសារ"ដែលប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន ។
ទីមួយ៖ភាពរលូននៃពាណិជ្ជកម្មពង្រឹងមូលដ្ឋានគ្រឹះនៃវិបុលភាព នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៦ ទំហំសរុបនៃការនាំចេញនាំចូលទំនិញរបស់ចិនបានឈានដល់ ១១,៨៤ លានយាន់ប្រាក់ចិនដែលកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំសរុបនៃការនាំចេញនាំចូលជាមួយប្រទេសដែលរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"មានចំនួនលើសពី ៥០ ភាគរយ ហើយនិម្មាបនកម្មនៃពិពិធកម្មខាងពាណិជ្ជកម្មរបស់ដៃគូពាណិជ្ជកម្មត្រូវបានពង្រឹងថែមមួយកម្រិតទៀត ។ នៅពីក្រោយតួលេខទាំងនេះគឺជាខ្សែផ្លូវនាវាចរណ៍នីមួយៗដែលឆ្លងកាត់សមុទ្រពណ៌ខៀវនិងកំពង់ផែនីមួយៗដែលដំណើរការទាំងយប់ទាំងថ្ងៃ ហើយក៏ជាអារម្មណ៍ទទួលបានផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសដែលរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ។
ការងើបឡើងនៃកំពង់ផែ Chancay គឺជាឧទាហរណ៍ដ៏រស់រវើកបំផុត ។ ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការដែលជានិមិត្តសញ្ញានៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"រវាងប្រទេសចិននិងប៉េរូ បរិមាណលើកដាក់កុងតឺន័រក្នុងឆមាសទីមួយឆ្នាំ ២០២៦ របស់កំពង់ផែ Chancay បានឈានដល់ ២០ ម៉ឺន TEUs ដែលកើនឡើង ៧០,៩៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ បរិមាណលើកដាក់ទំនិញច្រើនប្រភេទ(Bulk Cargo)បានឈានដល់ ៩៨ម៉ឺន ៧ ពាន់តោនដែលកើនឡើង ៤១,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ការដឹកជញ្ជូនត្រង់តាមផ្លូវសមុទ្រពីកំពង់ផែ Chancay ដល់ទីក្រុងសៀងហៃបានកាត់បន្ថយពេលវេលាសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងប្រទេសចិននិងប៉េរូពី ៣៥ ឬ ៤០ ថ្ងៃមកនៅត្រឹម ២៣ ថ្ងៃដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនជាង ២០ ភាគរយសម្រាប់សហគ្រាស ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ក្នុងដំណាក់កាលដាក់ឱ្យដំណើរការកំពង់ផែ Chancay បុគ្គលិកក្នុងតំបន់មានចំនួន ៩៨,៧៧ ភាគរយ ដែលបានបង្កើតឱកាសការងារជិត ១ ម៉ឺននាក់ក្នុងអំឡុងពេលសាងសង់គម្រោងនេះ ។ រឿងរ៉ាវនៃកំពង់ផែ Piraeus នៃប្រទេសក្រិកក៏ជារឿងរ៉ាវដ៏គួរឱ្យរំភើបផងដែរ ។ ទោះបីជាប្រឈមមុខនឹងកត្តាខាងក្រៅដូចជាស្ថានការណ៍នៅសមុទ្រក្រហមក៏ដោយ ក៏បរិមាណលើកដាក់កុងតឺន័រក្នុងខែកក្កដា ឆ្នាំ ២០២៦ របស់កំពង់ផែនេះបានឈានដល់ប្រហែល ៣៥ ម៉ឺន ២ ពាន់TEUs ដែលសម្រេចបាននូវកំណើនវិជ្ជមាន ចំណែកឯនៅខែសីហា ឆ្នាំនេះក៏បានកើនឡើងដល់ ៣៧ ម៉ឺន ២១ ពាន់TEUs ដែលកើនឡើង ១៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ចាប់ពីកំពង់ផែក្នុងតំបន់ដែលប្រឈមនឹងភាពធ្លាក់ថមថយមុនពេលក្រុមហ៊ុន COSCO Shipping របស់ចិនទទួលបានសិទ្ធក្នុងការប្រតិបត្តិជាផ្លូវការរហូតដល់ក្លាយជាមជ្ឈមណ្ឌលស្នូលសម្រាប់ដឹកជញ្ជូនតាមផ្លូវសមុទ្រនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កំពង់ផែ Piraeus បានបង្ហាញឱ្យឃើញនូវកម្លាំងជីវិតដ៏ខ្លាំងក្លានៃរូបមន្តសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ទីពី៖កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខគាំពារសណ្តាប់ធ្នាប់សន្តិភាពវិបុលភាពមិនអាចកាត់ផ្តាច់ពីសន្តិភាពបានឡើយ ។
ជានិច្ចកាល គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្រតែងតែប្តេជ្ញាចិត្តក្នុងការជំរុញការតភ្ជាប់គ្នាតាមផ្លូវសមុទ្រនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ក៏ដូចជាការគាំពារសន្តិសុខមហាសមុទ្រតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ កាលពីខែឧសភា ឆ្នាំ ២០២៦ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ២២ នៃស្ថាប័នអនុវត្តច្បាប់នៃឆ្មាំសមុទ្រនៅតំបន់អាស៊ីបានប្រារព្ធធ្វើនៅទីក្រុង Quanzhou ខេត្ត Fujian ដែលជាចំណុចចាប់ផ្តើមនៃ"ផ្លូវសូត្រសមុទ្រ" ។ តំណាងបរទេសជាង ៥០ រូបដែលមកពីស្ថាប័នអនុវត្តច្បាប់ឆ្មាំសមុទ្រនៃប្រទេសនិងតំបន់ចំនួន ១៨ ព្រមទាំងអង្គការអន្តរជាតិចំនួនពីរដែលបូករួមទាំងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀននិងបទឧក្រិដ្ឋជាដើមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកនេះដោយបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងប្រកបដោយភាពប្រាកដប្រជាជុំវិញបញ្ហាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ ដូចជាការរត់ពន្ធមនុស្ស ការជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនជាដើម ក៏ដូចជាការបង្កើនកិច្ចសហប្រតិបតិ្តការការអនុវត្តច្បាប់និងប្រតិបត្តិការរួមគ្នាលើសមុទ្រក្នុងក្របខណ្ឌពហុភាគីនិងទ្វេភាគីជាដើម ។ កិច្ចប្រជុំលើកនេះបានបន្ថែមជាពិសេសនូវប្រធានបទចំនួនបីគឺ ការធានាសុវត្ថិភាពលើដែនសមុទ្រនិងការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្មលើដែនសមុទ្រជាដើមដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បណ្តាភាគីនានាក្នុងការពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីតាមផ្លូវសមុទ្រ ។
ចាប់ពីការអមដំណើរនៅឈូងសមុទ្រអាដិនដល់ការធ្វើសមយុទ្ធរួមលើដែនសមុទ្រ ពីការចែករំលែកព័ត៌មានអំពីការអនុវត្តច្បាប់ដល់កិច្ចសម្របសម្រួលនិងការការពារបរិស្ថានសមុទ្រ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្របាននឹងកំពុងកសាងបណ្តាញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែលមានវិស័យទូលំទូលាយ និងច្រើនកម្រិត ។ ដូចការលើកឡើងរបស់លោកស្រី Kamina Johnson-Smith រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្សាម៉ាអ៊ីកក្នុងវេទិកាសហប្រតិបត្តិការអន្តរជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រលើកទី ៨ ថា "ប្រទេសចិនអាចជួយខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិឱ្យបង្កើនភាពធន់ជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ ក៏អាចជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់ផងដែរ" ។ ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការដែលចាត់ទុកការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រជាមូលដ្ឋាន "យើងអាចរួមគ្នាកសាងអនាគតនៃការអភិវឌ្ឍប្រកបដោយវិបុលភាព ដែលកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងភាពធន់ "។
ទីបី៖ការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជនអាចពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាពកម្លាំងជីវិតនៃផ្លូវសូត្រសមុទ្រ និយាយជារួមគឺ ស្ថិតនៅត្រង់ថា តើវាអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានាឬអត់ ។ ក្នុងអំឡុងពេលនាវាពេទ្យកងទ័ពជើងទឹកចិនឈ្មោះ"Silk Road Ark" ដែលបំពេញ"បេសកកម្មសុខដុមរមនាឆ្នាំ ២០២៦ "បានធ្វើដំណើរទៅដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលបានផ្តល់សេវាពិនិត្យសុខភាពនិងព្យាបាលរោគដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ចំនួន ៥៤៣៩ នាក់ ព្រមទាំងបានធ្វើការវះកាត់ចំនួន ៣៣៩ ក្នុងរយៈពេល ៦ ថ្ងៃ ។ លោក Henrique Couto da Nóbrega ប្រធានសមាគមន៍មិត្តភាពប្រេស៊ីល-ចិននៃប្រទេសប្រេស៊ីលបានវាយតម្លៃថា នាវាពេទ្យ"Silk Road Ark" មិនត្រឹមតែជា"មន្ទីរពេទ្យលើសមុទ្រ"ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាពចល័តផងដែរ ។ ក្នុងវិស័យអប់រំវិជ្ជាជីវៈ ចាប់ពីវគ្គសិក្សាស្រាវជ្រាវសម្រាប់សិល្បៈតែកម្រិត ខ្ពស់នៃវិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)ប្រទេសម៉ាឡេស៊ី ដល់កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សផ្នែកធុរកិច្ចអេឡិចត្រូនិកឆ្លងដែននៃវិទ្យាស្ថានកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១(Maritime Silk Road College)ពីការបណ្តុះបណ្តាលកម្មវិធី"ភាសាចិនបូកជំនាញវិជ្ជាជីវៈ"នៅប្រទេសឥណ្ឌូណេស៊ីដល់កិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាបង្កើតជំនាញវិជ្ជាជីវៈនៅប្រទេសកេនយ៉ា វិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)កំពុងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសក្នុងស្រុកជាច្រើននាក់ សម្រាប់ប្រទេសដែលរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ។
ឆ្លងកាត់ព្យុះភ្លៀងនិងពុះពារឧបសគ្គក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក ការរួមគ្នាកសាង"ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ "បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានទៅជាការពិតជាក់ស្តែង ។ អ្វីដែលជាការបន្តវេននោះគឺ ស្មារតីផ្លូវសូត្រស្តីពី"ការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព ការបើកទូលាយនិងបរិយាបន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ" ហើយអ្វីដែលអនុវត្តជាក់ស្តែងនោះគឺ ទស្សនៈអភិបាលកិច្ចសកលស្តីពីការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំកំពុងវិវត្តយ៉ាងឆាប់រហ័ស ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ឯកតោភាគីនិយមនិងការពារនិយមកំពុងងើបឡើងវិញ ហើយទស្សនៈស្តីពីការបើកទូលាយ...
វិភាគ
ពីមរតកទស្សនវិជ្ជាខុងជឺទៅការយល់ដឹងរួមរបស់មនុស្សជាតិ
ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ ជាខួប២៥៧៧ឆ្នាំ នៃថ្ងៃកំណេីតរបស់ខុងជឺ ហេីយ«នីសាន»ជាទីដែលខុងជឺចាប់កំណេីតកាលពីឆ្នាំ៥៥១មុនគ្រិស្តសករាជ បានក្លាយជាទីណាត់ជួបនៃអ្នកនយោបាយ អ្នកស្រាវជ្រាវ អ្នកសិក្សាជនបរទេសច្រេីនប្រទេសនៅទូទាំងពិភពលោកណាត់ជួបគ្នាក្នុង «វេទិកានីសានពិភពអរិយធម៌» ដោយរាប់ចាប់ ពីឆ្នាំ២០១០មក...
វិភាគ
បទវិភាគ៖តភ្ជាប់ជាមួយពិភពលោកដោយភាពឆ្លាតវៃ កសាងអនាគតតាមរយៈការធ្វើពាណិជ្ជកម្ម៖សង្កេតមើលពីប្រព័ន្ធអេកូឡូស៊ីបែបថ្មីនៃពាណិជ្ជកម្មឌីជីថលរបស់ប្រទេសចិនតាមរយៈពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល(GDT)លើកទី ៥ ដែលមានរយៈពេលប្រាំថ្ងៃបានបិទបញ្ចប់
កាលពីថ្ងៃទី ២៧ ខែកញ្ញានៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ។ ក្នុងពិព័រណ៍លើកនេះ មានសហគ្រាសចំនួន ២០០៨ បានចូលរួមការតាំងពិព័រណ៍ដោយផ្ទាល់ដែលបានទាក់ទាញអ្នកទស្សនាសរុបចំនួន ៤២,៨ ម៉ឺននាក់ ។ ពាណិជ្ជករឯកទេសជាង ៥ ម៉ឺននាក់បានចូលរួមនិងបញ្ជាទិញទំនិញក្នុងអំឡុងពិព័រណ៍លើកនេះដែលបានកើនឡើង ២០ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ នៅពីក្រោយតួលេខទាំងនេះគឺជាការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៃពាណិជ្ជកម្មឌីជីថលដែលប្រែក្លាយពី"ការបង្ហាញគំនិត"ទៅជា"ការជួញដូរជាក់ស្តែង" ។ ពីទម្រង់អាជីវកម្មបែបថ្មីដូចជាសេវាកម្មថូខិន(Token)ជាដើមដល់ឧបករណ៍ឆ្លាតវៃដែលរួមបញ្ចូលទៅក្នុងផលិតកម្មនិងជីវភាពរស់នៅប្រចាំថ្ងៃរហូតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ភ្នំនិងសមុទ្រ ។ល។ ក្នុងនាមជាវេទិកាសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលសកល ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកនេះបានបកស្រាយយ៉ាងរស់រវើកនូវខ្លឹមសារក្នុងយុគសម័យសម្រាប់ជំរុញការបើកទូលាយ ការច្នៃប្រឌិតថ្មី ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះនៃពាណិជ្ជកម្មឌីជីថលដែលបានបំពេញបន្ថែមនូវកម្លាំងចលករដ៏ផុលផុសសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មសកល ។
ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកនេះធ្វើឡើងក្រោមប្រធានបទ"ការជួបជាមួយអនាគតនៃ AI នៅឯពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល"ដែលបានបង្ហាញពីលក្ខណៈពិសេសនៃបញ្ញាសិប្បនិម្មិត ។ សហគ្រាស AI ចំនួន ៩៩៦ បានចូលរួមការតាំងពិព័រណ៍ដែលមានចំនួនច្រើនជាងប្រហែលបីដងនៃពិព័រណ៍លើកមុនព្រមទាំងបានបង្ហាញពីសេណារីយ៉ូប្រើប្រាស់កម្មវិធី AI ចំនួនជាង ១០០ ។ បច្ចេកវិទ្យាថ្មីនិងផលិតផលថ្មីបានធ្វើឱ្យទស្សនិកជនទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅថា បញ្ញាសិប្បនិម្មិតកំពុងរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅទៅក្នុងគ្រប់ដំណាក់កាលនៃពាណិជ្ជកម្មឌីជីថលដែលបានបំពេញបន្ថែមនូវកម្លាំងរស់រវើកជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលសកល ។ ខណៈពេលដែលសមត្ថភាព AI អាចត្រូវបានវាស់វែងនិងជួញដូរ ពាណិជ្ជកម្មឌីជីថលក៏បានត្រួសត្រាយលំហសហប្រតិបត្តិការកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលដែរ ។ ពិព័រណ៍លើកនេះបានរៀបចំជាលើកដំបូងនូវស្តង់ពិព័រណ៍អំពីអនាគត AI ក្រោមប្រធាបទ"ថូខិន(Token)"ដែលបានដាក់តាំងបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវសេវាកម្មម៉ូដែល ចាប់ពីហេដ្ឋារចនាសម្ព័ន្ធកម្លាំងគណនាកុំព្យូធីងដល់ម៉ូដែលធំសំខាន់ៗដែលផលិតដោយប្រទេសចិនជាដើមរហូតដល់សេណារីយ៉ូកម្មវិធីដូចជា "AI+ពាណិជ្ជកម្មអន្តរជាតិ"និង"AI+វេជ្ជសាស្ត្រ "ជាដើម ។
យោងតាម«របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលសកលឆ្នាំ ២០២៦ »ដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលបានបង្ហាញឱ្យឃើញថា ទំហំសរុបនៃការនាំចេញពាណិជ្ជកម្មឌីជីថលសកលនៅឆ្នាំ ២០២៥ បានឈានដល់៧,៧៥ ទ្រីលានដុល្លារអាមេរិកដែលកើនឡើង ៧,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មឌីជីថលបានក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។ ទិន្នន័យបានបង្ហាញថា ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥ ទំហំសរុបនៃការនាំចេញ-នាំចូលសេវាកម្មឌីជីថលូបនីយកម្មរបស់ប្រទេសចិនមានការកើនឡើងគិតជាមធ្យមក្នុងមួយឆ្នាំគឺ ១១,២ ភាគរយដែលខ្ពស់ជាងកម្រិតមធ្យមនៃសកលលោកចំនួន ១,៨ ភាគរយ ។ ក្នុងនោះ ទំហំនាំចេញនាំចូលខាងប្រព័ន្ធទូរគមនាគមន៍ កុំព្យូទ័រនិងសេវាកម្មព័ត៌មានបានកើនឡើងពី ៩៣,៧៣ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០ ដល់ ១៥៤,៥៣ ពាន់លានដុល្លារអាមេរិក អត្រាកំណើនគិតជាមធ្យមក្នុងមួយឆ្នាំមានចំនួនលើសពី ១០ ភាគរយ ។ ពាណិជ្ជកម្មឌីជីថលមិនត្រឹមតែបានកាត់បន្ថយថ្លៃដើមនៃការជួញដូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការបង្កើតកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗផងដែរ ។ កិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយគឺជាមូលដ្ឋានគ្រឹះនៃពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលជាប់រហូតមក ។ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកនេះមានទំហំសរុប ១ សែន ៧ ម៉ឺនម៉ែត្រការ៉េ ពាណិជ្ជករអន្តរជាតិដែលចូលរួមពិព័រណ៍មានចំនួនលើសពី ២០ ភាគរយ ។ ប្រទេសម៉ាឡេស៊ីនិងហុងគ្រីបានធ្វើជាប្រទេសកិត្តិយសក្នុងពិព័រណ៍លើកនេះ ហើយចំនួនប្រតិភូអន្តរជាតិដែលបានចូលរួមពិព័រណ៍ គឺ លើសពីចំនួនសរុបនៃពិព័រណ៍លើកមុនៗ ។ តំណាងដែលមកពីប្រទេសនិងតំបន់ចំនួន ១២១ និងអង្គការអន្តរជាតិចំនួន ២៩ បានធ្វើការផ្លាស់ប្តូរនិងពិគ្រោះពិភាក្សាជុំវិញប្រធានបទដូចជា ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ ទិន្នន័យឆ្លងដែននិងពាណិជ្ជកម្មបៃតងជាដើម ។
ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ៥ ឆ្នាំ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលបានធ្វើជាសក្ខីភាពនៃការផ្លាស់ប្តូររបស់ប្រទេសចិនដែលប្រែក្លាយពីអ្នកចូលរួមទៅជាអ្នកឈានមុខគេក្នុងវិស័យពាណិជ្ជកម្មឌីជីថល ។ នៅពេលអនាគត ស្របពេលដែលយន្តការកាន់តែច្រើនត្រូវបានអនុវត្តនិងគម្រោងកាន់តែច្រើនទទួលបានលទ្ធផលជាផ្លែផ្កា ប្រព័ន្ធអេកូឡូស៊ីបែបថ្មីនៃពាណិជ្ជកម្មឌីជីថលដែលកាន់តែបើកទូលាយ ផ្តល់ផលប្រយោជន៍ជាទូទៅនិងកាន់តែមានសណ្តាប់ធ្នាប់កំពុងចាប់ផ្តើមចេញដំណើរពីប្រទេសចិននិងឆ្ពោះទៅកាន់ទូទាំងពិភពលោក ៕
ដោយគិរីដងរែក
ព័ត៌មានចុងក្រោយ
Step into the world of online casinos: essential tips for new players
The world of online casinos offers an exciting blend of entertainment and opportunity. As new players navigate...





