30.2 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

អង្គការសហប្រជាជាតិនឹងបើកការស៉ើបអង្កេតសង្រ្គាមនៅស៉ីរី

មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីសម្រេចមួយ ដែលនឹងឈាន ទៅបង្កើតស្ថាប័នឯករាជ្យ ដើម្បីស្រាវជ្រាវឱ្យច្បាស់លាស់អំពីជោគវាសនា របស់មនុស្សប្រហែលជាង១៣០,០០០នាក់ ដែលបានបាត់ខ្លួន ដោយសារតែជម្លោះនៅក្នុងប្រទេសស៉ីរី។ មហាសន្និបាត UN នៅក្នុងសំឡេង៨៣គាំទ្រ ១១ប្រឆាំង ៦២អនុបវាទ។ ក្នុងចំណោម...

អាមេរិកចូលរួមការធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង

ក្រុមមន្រ្តីទីក្រុងសេអ៊ូលបាន ឱ្យដឹងថា នៅថ្ងៃសុក្រនេះ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-52 មួយគ្រឿងរបស់អាមេរិក បានចូលរួមក្នុងការធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង ខណៈវាគឺជាសកម្មភាពដំឡើងសាច់ដុំយោធាថ្មីចុងក្រោយមួយទៀត ដើម្បីបង្ហាញទៅ កាន់ប្រទេសកូរ៉េខាងជើង។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ថា យោធាអាមេរិកក៏បានចល័តយន្តហោះចម្បាំង F-16...

ទាហាន Wagner សាងសង់បន្ទាយលើទឹកដីបេឡារុស

មូលដ្ឋានយោធាមួយស្ថិតនៅភាគអាគ្នេយ៍រដ្ឋធានីមីនស្កិ៍ នៃប្រទេសបេឡារុសដែលបង្ហាញពីការសាងសង់ជំរំថ្មីៗ ជាច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានគេជឿជាក់ថាជាដំណើរការសាងសង់មូលដ្ឋានទ័ពមួយសម្រាប់ក្រុម Wagner ដែលជាទាហានស៊ីឈ្នួល នៅពីក្រោយការបះបោរមិនបានសម្រេចនៅរុស្ស៉ី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ថៅកែទាហានស៊ីឈ្នួល Wagner លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ...

ទាហានស៊ីឈ្នួល Wagner ឈប់ប្រយុទ្ធ ក្នុងសង្រ្គាមនៅអ៊ុយក្រែន តទៅទៀតនោះទេ

ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន ត្រូវបានជូនដំណឹងថាទាហាន Wagner របស់លោកលែងអាចបន្តការប្រយុទ្ធ ក្នុងសង្រ្គាមនៅអ៊ុយក្រែនតទៅទៀតឡើយ ខណៈលោក ពី្រហ្គោហ្ស៉ីន បានបដិសេធចុះកិច្ចសន្យាយល់ព្រម ស្ថិតនៅក្រុមចំណុះក្រសួងការពារជាតិរុស្ស៉ី។ លោក អាន់ដ្រី កាតាប៉ូឡូវ...

អ៊ុយក្រែនចង់បានការចូលរួមកិច្ចប្រជុំកំពូលនៅលីទុយអានីដោយសុំការងារគ្រាំទ្រពីណាតូ

អ៊ុយក្រែនចង់ទទួលបានការអញ្ជើញដើម្បីចាប់ផ្តើមចូលរួមសម្មភាពរបស់អង្គការណាតូ (NATO) តួយ៉ាងដូចជាកិច្ចប្រជុំកំពូលដែលគ្រោងធ្វើឡើងនៅខែកក្កដាខាងមុខ ហើយថាលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងមិនចូលរួមឡើយប្រសិនបើបណ្តាមេដឹកនាំមិន «ហ៊ានប្រឈមមុខ»។ លោក អ៉ីហូ ហ្សូវវ៉ា (Ihor Zhovkva) ដែលជាប្រធានទីប្រឹក្សាផ្នែកការទូតរបស់ លោក...

ជប៉ុន និងកូរ៉េខាងត្បូង យល់ព្រមលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណឡើងវិញ

ប្រទេសជប៉ុននិងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណដែលបានរចនាឡើងសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្ន ដែលជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីដែលបែកបាក់គ្នាជាយូរមកក្នុងប្រវត្តិសាស្ត្រសម័យសង្គ្រាម។ ការបន្តនេះត្រូវបានយល់ព្រមនៅពេលដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki និងសមភាគីកូរ៉េខាងត្បូងលោក Choo Kyung Ho បានជួបប្រជុំគ្នានៅទីក្រុងតូក្យូសម្រាប់ការសន្ទនាផ្នែកហិរញ្ញវត្ថុលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីជួសជុលទំនាក់ទំនងរីករាលដាលដល់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការរៀបចំការផ្លាស់ប្តូររូបិយប័ណ្ណ 10 ពាន់លានដុល្លារនឹងធានាបាននូវការចូលទៅកាន់ប្រាក់ដុល្លារអាមេរិកនៅពេលមានអាសន្នដោយការផ្លាស់ប្តូរប្រាក់យ៉េន ឬប្រាក់វ៉ុន។ ការរៀបចំពីមុនបានផុតកំណត់នៅឆ្នាំ...

អាមេរិកលក់ប្រព័ន្ធមីស៉ីលការពារអាកាស Patriot ក្នុងទំហំទឹកប្រាក់១៥ពាន់លានដុល្លារអោយប៉ូឡូញ

មន្ទីរបញ្ចកោណបានប្រកាសថា ប៉ូឡូញនឹងទិញប្រព័ន្ធមីស៉ីលការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) ស៊េរីទំនើបចុងក្រោយ ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានទំហំទឺកប្រាក់រហូតដល់ ១៥ពាន់លានដុល្លារ។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងខាងលើ នឹងមានការលក់ប្រព័ន្ធ Patriot ស៊េរី PAC-3...

បម្រែបម្រួលអាកាសធាតុ៖ ការកើនឡើងថាមពលបៃតងរបស់ប្រទេសចិនផ្តល់ក្តីសង្ឃឹមលើការឡើងកំដៅ

ថាមពលខ្យល់ និងពន្លឺព្រះអាទិត្យកំពុងរីកដុះដាលនៅក្នុងប្រទេសចិន ហើយអាចជួយកម្រិតការបញ្ចេញកាបូនសកលលឿនជាងការរំពឹងទុក នេះបើយោងតាមការសិក្សាថ្មីមួយ។ ការដំឡើងបន្ទះសូឡាតែម្នាក់ឯងកំពុងកើនឡើងក្នុងល្បឿនមួយដែលនឹងបង្កើនសមត្ថភាពសកលលោក 85% នៅឆ្នាំ 2025។ ប៉ុន្តែការសិក្សាថ្មីនេះបង្ហាញថា ប្រទេសចិនកំពុងបង្កើនសមត្ថភាពផលិតថាមពលពីខ្យល់ និងពន្លឺព្រះអាទិត្យបានយ៉ាងឆាប់រហ័ស ដែលអាចមានឥទ្ធិពលយ៉ាងសំខាន់បានកំណត់ផលប៉ះពាល់នៃការកើនឡើងសីតុណ្ហភាព។ ការស្រាវជ្រាវនេះត្រូវបានអនុវត្តដោយ Global Energy Monitor (GEM)...

បារាំងចាប់ខ្លួនមនុស្ស១៥០នាក់ កំលុងបាតុកម្មហិង្សាយប់ថ្ងៃទីពីរ

រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសបារាំង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងសន្តិសុខបារាំងបានចាប់ខ្លួនមនុស្ស១៥០នាក់ កំលុងយប់ថ្ងៃទីពីរនៃបាតុកម្មហិង្សា ក្រោយការបាញ់សម្លាប់យុវជនម្នាក់ដោយប៉ូលិសបារាំង នៅជាយទីក្រុងប៉ារីស ក្នុងសប្តាហ៍នេះ។ រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បានប្រកាសអំពីតួលខក្រុមបាតុករដែលត្រូវបានចាប់ខ្លួន តាមរយៈសារនៅលើបណ្តាញ...

អ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាស NASAMS ២គ្រឿងពីលីទុយអានី

ក្រសួងការពារជាតិលីទុយអានី នៅថ្ងៃពុធនេះបានប្រកាសថា រដ្ឋាភិបាលទីក្រុងវីលនីញូសកំពុងទិញប្រព័ន្ធការពារដែនអាកាស NASAMS ចំនួន២គ្រឿង សម្រាប់អ៊ុយក្រែន ក្នុងតម្លៃ៩.៨លានអឺរ៉ូ (១០.៧លានដុល្លារអាមេរិក) ហើយនឹងប្រគល់ពួកវាឱ្យដល់ដៃទីក្រុងកៀវ នៅក្នុងរយៈពេល៣ខែ។ ក្រសួងការពារជាតិលីទុយអានី បានបន្ថែមថា ការផ្តល់ប្រព័ន្ធការពារដែនអាកាសខាងលើ គឺជាការឆ្លើយតបចំពោះសំណើរបស់អ៊ុយក្រែន ដែលសុំឱ្យមានការជួយពង្រឹង...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគិរីដងរែក
- Advertisement -spot_img