Facebook
Youtube
ព័ត៌មានជាតិ
ព័ត៌មានអន្ដរជាតិ
នយោបាយ
សេដ្ឋកិច្ច
បច្ចេកវិទ្យា
កីឡា
វិភាគ
កម្សាន្ដ
វីដេអូ
សន្តិសុខសង្គម
Search
27.4
C
Phnom Penh
Thursday, June 4, 2026
Facebook
Instagram
Youtube
- Advertisement -
ព័ត៌មានជាតិ
ព័ត៌មានអន្ដរជាតិ
នយោបាយ
សេដ្ឋកិច្ច
បច្ចេកវិទ្យា
កីឡា
វិភាគ
កម្សាន្ដ
វីដេអូ
សន្តិសុខសង្គម
Search
ព័ត៌មានអន្ដរជាតិ
- Advertisement -
- Advertisement -
ព័ត៌មានអន្ដរជាតិ
ឧបាយកលពិតប្រាកដរបស់ជប៉ុនដែលចាត់បញ្ជូនកងស្វ័យការពារទៅប្រចាំការនៅអង្គការណាតូគឺបង្ហាញចេញយ៉ាងច្បាស់ក្រឡែត
June 3, 2026
ពេលថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិជប៉ុនបានប្រកាសយ៉ាងឱឡារិកថា ជប៉ុននឹងចាត់បញ្ជូនបុគ្គលិកកងស្វ័យការពារចំនួន៤នាក់ឱ្យទៅប្រចាំការទីស្នាក់ការទូទៅនៃអង្គការណាតូទទួលបន្ទុកផ្តល់ជំនួយខាងសន្តិសុខនិងហ្វឹកហ្វឺនដល់អ៊ុយក្រែនដែលស្ថិតនៅប្រទេសអាល្លឺម៉ង់ ដោយអះអាងថា ធ្វើឡើងក្នុងគោលបំណង"ដកបទពិសោធនិងពង្រឹងសមត្ថភាពការពារខ្លួន" ។ ប៉ុន្តែក្នុងបរិបទដែលជប៉ុនកំពុងពន្លឿនការធ្វើ"យោធូបនីយកម្មឡើងវិញ" គោលបំណងពិតប្រាកដរបស់ជប៉ុនដែលថា "ទៅរៀនបទពិសោធ"ពីអង្គការណាតូគឺដើម្បីដើររំលងបន្ទាត់ក្រហមខាងគោលនយោបាយនៃ"ការប្រកាន់ខ្ជាប់ការការពារ"និងបំពេញចន្លោះប្រហោងនៃប្រព័ន្ធសមត្ថភាពប្រយុទ្ធជាក់ស្តែងដែលជាគំនិតដ៏គ្រោះថ្នាក់របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនដែលហៅថា"ការត្រៀមខ្លួនដើម្បីឆ្លើយតបនឹងសង្គ្រាមរយៈពេលយូរ" ។ ពីការបង្កើនថវិកាការពារជាតិដល់កំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ...
ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ប្រធានរដ្ឋចិនប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយស “មេដាយមិត្តភាព” ជូនលោក Vucic ប្រធានាធិបតីស៊ែប៊ី
May 26, 2026
នៅយប់ថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយស "មេដាយមិត្តភាព"ជូនលោក Vucic ប្រធានាធិបតីស៊ែប៊ីនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។ លោក Xi Jinping បានគូសបញ្ជាក់ថា លោកប្រធានាធិបតី Vucic បានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពចិននិងស៊ែប៊ី និងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាស្ថាបនិកដ៏សកម្មនិងជាអ្នកគាំពារដ៏មុតមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងស៊ែប៊ី។លោក Xi Jinping បានសង្កត់ធ្ងន់ថាគ្រឿងឥស្សរិយយស "មេដាយមិត្តភាព"គឺជាមេដាយកិត្តិយសកំពូលរបស់សាធារណរដ្ឋប្រជាមានិតចិនដែលផ្តល់ជូនឥស្សរជនបរទេស មេដាយនេះមិនត្រឹមតែជាការទទួលស្គាល់ខ្ពស់ចំពោះការរួមចំណែករបស់លោកប្រធានាធិបតី Vucic ចំពោះមិត្តភាពរវាងចិននិងស៊ែប៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំពឹងទុកយ៉ាងស្មោះរបស់ប្រជាជននៃប្រទេសទាំងពីរចំពោះការកសាងសហគមន៍ជោគវាសនារួមរវាងចិន-ស៊ែប៊ីក្នុងយុគសម័យថ្មីផងដែរ។គួរបញ្ជាក់ថា ប្រទេសទាំងពីរចិននិងស៊ែប៊ីគាំទ្រគ្នាទៅវិញទៅមក ស្វែងរកការអភិវឌ្ឍរួម ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននៃប្រទេសទាំងពីរ បានបង្កើតជាគំរូនៃការប្រាស្រ័យទាក់ទងរវាងប្រទេសនិងប្រទេស ក៏ដូចជាគំរូដែលសហគមន៍អន្តរជាតិអាចយកទៅរៀនសូត្របាន៕ ដោយគិរីដងរែក
ព័ត៌មានអន្ដរជាតិ
ពិព័រណ៍ភាពយន្តឯកសារចិន ប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ី
May 23, 2026
មុនពេលលោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ពិព័រណ៍ភាពយន្តឯកសារចិន បានប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ីនៅថ្ងៃទី ២០ ខែឧសភា តាមម៉ោងក្នុងតំបន់។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងយោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងសុន្ទរកថាជាលាយលក្ខអក្សរ។លោក Shen Haixiong បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងស៊ែប៊ីត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីររឹតតែរឹងមាំ ហើយការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពរស់រវើកជាបន្តបន្ទាប់។ ភាគីទាំងពីរចិននិងស៊ែប៊ីដាក់ចេញព្រឹត្តិការណ៍ពិព័រណ៍ភាព យន្តឯកសារចិន ដែលជាវិធានការប្រាកដប្រជាសម្រាប់អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដែលនេះបានចារទំព័រថ្មីនៃការជំរុញការតភ្ជាប់ដួងចិត្តប្រជាជន តាមរយៈការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធសារព័ត៌មាន និងមិត្តភក្តិគ្រប់មជ្ឈដ្ឋាននានារបស់ស៊ែប៊ី បង្ហាញពីភាពរស់រវើកនៃការអភិវឌ្ឍនិងកម្លាំងទាក់ទាញនៃអរិយធម៌របស់ប្រទេសចិននិងស៊ែប៊ីតាមរយៈបណ្តាញផ្សព្វផ្សាយជាសកលនៃ CMG ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិននិងស៊ែប៊ីកាន់តែរឹងមាំ និងរួមចំណែកជាកម្លាំងសម្រាប់កសាងសហគមន៍ជោគវាសនារួមចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី៕ ដោយគិរីដងរែក
ព័ត៌មានអន្ដរជាតិ
កិច្ចពិភាក្សារវាងមហាអំណាចពិភពលោកទាំងពីរបានបញ្ចប់ដោយ “ជោគជ័យខ្លាំង” ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយបញ្ជាក់ទេ
May 15, 2026
ប្រធានាធិបតីអាមេរិកលោក Donald Trump បានចាកចេញពីទីក្រុងប៉េកាំងបន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃដោយនិយាយថាលោកបានវាយប្រហារ "កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ ដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ" ប៉ុន្តែព័ត៌មានលម្អិតមួយចំនួនបានលេចចេញអំពីអ្វីដែលមហាអំណាចទាំងពីរបានព្រមព្រៀងគ្នា។ លោក Trump បានមកដល់សម្រាប់កិច្ចប្រជុំកំពូលដែលមានភាគហ៊ុនខ្ពស់ជាមួយមេដឹកនាំចិន Xi Jinping កាលពីថ្ងៃពុធ អមដោយនាយកប្រតិបត្តិជាច្រើន៖...
ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកធ្វើកិច្ចជំនួបខ្នាតតូចនៅទីស្តីការរដ្ឋ Zhongnanhai
May 15, 2026
ព្រឹកថ្ងៃទី១៥ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកធ្វើកិច្ចជំនួបខ្នាតតូចនៅទីស្តីការរដ្ឋ Zhongnanhai ។ លោក Xi Jinping បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីត្រាំលើកនេះជាទស្សនកិច្ចប្រកបដោយលក្ខណៈជាប្រវត្តិសាស្ត្រនិងនិមិត្តសញ្ញាមួយលើក យើងបានរួមគ្នាកំណត់ទម្រង់ថ្មីនៃទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា ហើយបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់អំពីការរក្សាស្ថិរភាពនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានានិងដោះស្រាយបញ្ហាដែលគូភាគីយកចិត្តទុកដាក់គ្នាឱ្យបានសមរម្យ ។ លោកប្រធានាធិបតីត្រាំរំពឹងទុកធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្តងទៀត ចំណែកខ្ញុំខិតខំប្រឹងប្រែងដឹកនាំប្រជាជនចិនដើម្បីសម្រេចការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ។ ភាគីទាំងពីរគួរតែអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់ ថែរក្សានិន្នាការដ៏ល្អប្រសើរដែលទទួលបានដោយពិបាក ប្រកាន់ខ្ជាប់ទិសដៅដ៏ត្រឹមត្រូវនិងច្រានចោលការរំខាន ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍដោយនឹងនរ ។ ជាការឆ្លើយតប លោកត្រាំបានថ្លែងថា ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះជាទស្សនកិច្ចដ៏ជោគជ័យ ដែលទាក់ទាញចំណាប់អារម្មណ៍នៃទូទាំងពិភពលោកនិងមិនអាចបំភ្លេចបាន ។ ទំនាក់ទំនងរវាងអាមេរិកនិងចិនមានសារសំខាន់ណាស់ ដែលនឹងរីកចម្រើនកាន់តែល្អប្រសើរឡើង ។ ខ្ញុំរីករាយបន្តរក្សាការផ្លាស់ប្តូរយ៉ាងស្មោះត្រង់និងស៊ីជម្រៅជាមួយលោក Xi Jinping ប្រធានរដ្ឋចិន ហើយទន្ទឹងរង់ចាំទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Xi Jinping នៅក្រុងវ៉ាស៊ីនតោន ៕ ដោយគិរីដងរែក
ព័ត៌មានអន្ដរជាតិ
លោក Xi Jinping រៀបចំពិធីលៀងសាយភោជន៍ជូនលោកត្រាំ
May 15, 2026
យប់ថ្ងៃទី១៤ ខែឧសភា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានរៀបចំពិធីលៀងសាយភោជន៍ជូនលោក ត្រាំ ប្រធានាធិបតីអាមេរិកដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ លោក Xi Jinping បានលើកឡើងថា...
ព័ត៌មានអន្ដរជាតិ
“សេវាកម្មចិន”លើកស្ទួយការប្រើប្រាស់នៅទូទាំងពិភពលោក
May 9, 2026
ពីដើរលេងកម្សាន្តនៅទីក្រុងបុរាណ ដល់ទស្សនាព្រឹត្តិការណ៍កីឡានិងការស្តែងសិល្បៈដោយសប្បាយរីករាយ ពីការប្រមូលទិញសំបុត្ររមណីយដ្ឋានពេញនិយម ដល់ធ្វើដំណើរនិងមើលភាពយន្តដ៏រីករាយ ។ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភាដែលទើបកន្លងផុតទៅ ប្រទេសចិនបានទទួលសមិទ្ធផលលើការប្រើប្រាស់គួរឱ្យកត់សម្គាល់ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានវាយតម្លៃថា ទ្រង់ទ្រាយនៃការធ្វើដំណើរនិងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភា បាននាំមុខគេនៅលើពិភពលោក ហើយបានក្លាយជាទិសដៅដ៏សំខាន់...
ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះឧបទ្ទេវហេតុបំផ្ទុះក្នុងរោងចក្រផលិតកាំជ្រួញមួយនៅស្រុក Liuyang ក្រុង Changsha ខេត្ត Hunan
May 6, 2026
នៅវេលាម៉ោង ១៦ ប្រហែល ៤០នាទី ថ្ងៃទី ៤ ខែឧសភា ក្នុងរោងផលិតនៃរោងចក្រកាំជ្រួញ Huasheng ដែលស្ថិតនៅស្រុក Liuyang ក្រុង Changsha ខេត្ត Hunan ប្រទេសចិនបានកើតមានហេតុការណ៍បំផ្ទុះ បណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស។ បន្ទាប់ពីឧបទ្ទេវហតុនេះកើតឡើង លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានយកចិត្តទុកដាក់ខ្ពស់ ហើយបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះករណីនេះថា ត្រូវធ្វើការរុករកនិងជួយសង្គ្រោះជាបន្ទាន់ចំពោះមនុស្សបាត់ខ្លួន ព្យាបាលជួយសង្គ្រោះមនុស្សរងរបួស រៀបចំចាត់ចែងការងារបន្ទាប់ឱ្យបានសមរម្យ ស្វែងរកឱ្យបានឆាប់ចំពោះមូលហេតុ និងត្រូវធ្វើការស៊ើបអង្កេតឲ្យបានតឹងរ៉ឹងចំពោះអ្នកទទួលខុសត្រូវលោកបានសង្កត់ធ្ងន់ថា តំបន់នានា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវរៀនបទពិសោធន៍ពីហេតុការណ៍នេះ គួរផ្តោតការយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះទំនួលខុសត្រូវនៃសុវត្តិភាពផលិតកម្ម ត្រូវធ្វើការត្រួតពិនិត្យនិងគ្រប់គ្រងដើម្បីទប់ស្កាត់ហានិភ័យគ្រោះថ្នាក់ក្នុងវិស័យឧស្សាហកម្មសំខាន់ បង្កើនការគ្រប់គ្រងសន្តិភាពសាធារណៈ ដើម្បីធានាសុវត្តិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ៕ ដោយគិរីដងរែក
ព័ត៌មានអន្ដរជាតិ
ការធ្វើអភិបាលកិច្ចតាមបែបផែនចិន ផ្តល់ជូននូវគំនិតថ្មីៗសម្រាប់អភិបាលកិច្ចសកល
May 6, 2026
ការធ្វើអភិបាលកិច្ចតាមបែបផែនចិន មាននិយមន័យដ៏វិសេសវិសាលនិងជ្រាលជ្រៅ ។វាមិនត្រឹមតែសំដៅទៅលើរបៀបវាយតម្លៃចំពោះប្រសិទ្ធភាពនៃការងាររបស់កម្មាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីតក្កវិជ្ជាជាមូលដ្ឋានរបស់ប្រទេសមួយ និងគណបក្សនយោបាយមួយស្តីពី៖ "តើយើងធ្វើការដើម្បីអ្នកណា ហើយតើយើងពឹងផ្អែកលើអ្នកណា?"ខណៈពេលដែលនយោបាយបោះឆ្នោតលោកខាងលិចជាប់គាំងនៅក្នុងរយៈពេលខ្លីនិយមនិងការបែកបាក់គ្នា ប្រទេសចិនបានផ្តល់នូវគំនិតផ្សេងមួយទៀតចំពោះអភិបាលកិច្ច។ នៅឆ្នាំ ២០១៣ ភូមិ Shibadong មណ្ឌលស្វយ័ត Xiangxi ខេត្ត...
ព័ត៌មានអន្ដរជាតិ
ព្រះមហាក្សត្របានដាក់អង្គការណាតូនៅក្នុងរបៀបវារៈក្នុងដំណើបំពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រCharles
April 29, 2026
នៅចន្លោះការលេងសើចនិងការសើចដែលចែករំលែកដោយលោក Donald Trump និងស្តេច Charles ថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋបានបង្ហាញពីការប៉ះទង្គិចគ្នានៃអាកប្បកិរិយាចំពោះណាតូ។ ព្រះមហាក្សត្របានមានបន្ទូលអំពីពេលវេលារបស់ទ្រង់នៅក្នុងកងទ័ពជើងទឹក ដើម្បីសរសើរពីអត្ថប្រយោជន៍នៃទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អំឡុងពេលទ្រង់មានបន្ទូលទៅកាន់សភាសហរដ្ឋអាមេរិក។ គាត់ក៏បានចង្អុលបង្ហាញថាការវាយប្រហារថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2001...
1
2
3
...
299
Page 1 of 299
ព័ត៌មានចុងក្រោយ
Uncategorized
nhemseyha53@gmail.com
-
June 4, 2026
Mostbet bono bienvenido a tu primer deposito
ContentEl jugador tiene dificultades para retirar sus ganancias.El jugador no está satisfecho con el proceso de verificación.Las ganancias del...
Uncategorized
Mobilde blackjack oynayarak kazanç sağlayın Mariobet
nhemseyha53@gmail.com
-
June 4, 2026
Uncategorized
Pinco indir Android kullanıcıları için uygun mu?
nhemseyha53@gmail.com
-
June 4, 2026
Uncategorized
Sugar Rush demo ile ücretsiz strateji geliştirme fırsatını yakala
nhemseyha53@gmail.com
-
June 4, 2026
Uncategorized
En Populer Casino Oyunları ve Canlı Bahisler – BizBet
nhemseyha53@gmail.com
-
June 4, 2026
- Advertisement -