នៅឆ្នាំ ១៩៣៦ លោក Edgar Snow អ្នកសារព័ត៌មានអាមេរិកបានឧទ្ទេសនាមពីបក្សកុម្មុយនីស្តចិនទៅកាន់ពិភពលោកតាមរយៈសៀវភៅក្រោមចំណងជើងថា «ផ្កាយក្រហមបំភ្លឺប្រទេសចិន» ដោយឆ្លើយសំណួរទាក់ទងនឹង “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបានតាមរយៈអ្វីដែលលោកបានឃើញនិងបានឮដោយផ្ទាល់”។ ក្នុងឱកាសខួប៩០ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើររបស់កងទ័ពក្រហមកម្មករនិងកសិករចិន អ្នកសង្កេតការណ៍ជំនាន់ថ្មីនៅទូទាំងពិភពលោកនៅតែបន្តសួររកចម្លើយនៃសំណួរនេះ ។ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន១ម៉ឺន២ពាន់នាក់ដែលមកពីប្រទេសចំនួន៤១នៅទូទាំងពិភពលោកដោយទទួលបាននូវគំនិតមួយចំនួន៖“អ្នកដឹកនាំដ៏ខ្លាំងក្លានិងមានឥទ្ធិពល” បានក្លាយជាការកត់សម្គាល់ជាទូទៅរបស់អ្នកផ្តល់បទសម្ភាសន៍ចំពោះបក្សកុម្មុយនីស្តចិន បន្ទាប់មកគឺ “កម្លាំងវិជ្ជមាននៃស្ថិរភាពសកល” និង “តំណាងនៃផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍”។
ការស្ទង់មតិរបស់ CGTN បានរកឃើញថា ក្នុងចំណោមប្រទេស ៤១ ដែលចូលរួមការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ដែលមកពីប្រទេស ៣០ បានយល់ឃើញថា បើប្រៀបធៀបនឹងគណបក្សនយោបាយលោកខាងលិច បក្សកុម្មុយនីស្តចិនកាន់តែអាចធានាបាននូវផលប្រយោជន៍ទូទៅនិងផលប្រយោជន៍វែងឆ្ងាយរបស់ប្រទេសជាតិ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៣,៩ភាគរយបានផ្សារភ្ជាប់ការដឹកនាំរបស់បក្សកុម្មុយនីស្តចិនជាមួយនឹងសមិទ្ធផលអភិវឌ្ឍន៍របស់ចិន ហើយក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ដែលមកពីប្រទេសសកលខាងត្បូង សមាមាត្រនេះមានដល់ទៅ ៧១,៤ ភាគរយ ៕
ដោយគិរីដងរែក




