30.2 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ចិនចោទសហរដ្ឋអាមេរិកថា កំពុងជ្រៀតជ្រែកយ៉ាងជ្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន

ក្រសួងការពារជាតិចិន នៅថ្ងៃពុធនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីចេតនាបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យមានការលក់លក់គ្រាប់រំសេវ និងគ្រឿងសម្ភារៈយោធាផ្សេងទៀតមានតម្លៃ ៤៤០លានដុល្លារទៅឱ្យទីក្រុងតៃប៉ិកាលពីសប្តាហ៍មុន។ កញ្ចប់សព្វាវុធដែលរួមមានគ្រាប់រំសេវ ៣០mm អាវុធធុនតូច ប្រព័ន្ធអាវុធប្រយុទ្ធ និងសម្ភារៈជំនួយផ្នែកដឹកជញ្ជូនផ្សេងទៀត ត្រូវបានអនុម័តកាលពីសប្តាហ៍មុន ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយ...

លោក Biden ជំរុញប្រទេសស៊ុយអែតទទួលបានសមាជិកភាពណាតូ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់លោកនាយករដ្ឋមន្ត្រី អ៊ូល គ្រីស្ទឺសសុន (Ulf Kristersson) នៅថ្ងៃពុធសប្តាហ៍នេះថា លោកកំពុង «ទន្ទឹងរង់ចាំ» ការសម្រេចចិត្តចុងក្រោយ ដើម្បីឲ្យស៊ុយអែតក្លាយជាសមាជិកអង្គការណាតូ...

តារាចម្រៀងល្បីហុងកុង-អាមេរិក Coco Lee ធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងផ្ទះ

តារាចម្រៀង Coco Lee ត្រូវបានគេដឹងជាទូទៅថា មានឥទ្ធិពលខ្លាំងលើវិស័យតន្ត្រី ហើយគឺជាអ្នកចម្រៀងចិនដំបូងគេ ដែលបង្កើតឈ្មោះសម្រាប់ខ្លួនឯងផ្ទាល់ នៅលើឆាកអន្តរជាតិ និងមានអ្នកគាំទ្រច្រើនជុំវិញពិភពលោក។ ដោយសារតែនាងជាតារាចម្រៀងចិនដំបូងគេ ដែលមានឈ្មោះបោះសំឡេងខ្លាំងលើឆាកអន្តរជាតិ ទើបធ្វើឲ្យនាងទទួលបានប្រជាប្រិយភាព និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់៕ តារាចម្រៀងល្បីលំដាប់ពិភពលោកចិន-អាមេរិក អ្នកនាង...

លោក ហ្សេលេនស្គី៖ ប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ីត្រូវពន្យារពេលដោយគ្មានអាវុធ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការយឺតយ៉ាវរបស់លោកខាងលិចក្នុងការបញ្ជូនអាវុធមកអ៊ុយក្រែន បានធ្វើឱ្យ ផែនការបើកប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ីត្រូវពន្យារពេល ហើយទុកឱកាសសម្រាប់រុស្ស៉ីពង្រឹងខ្សែការពារក្នុងតំបន់ដែលពួកគេកំពុងកាន់កាប់ ក្នុងនោះរួមជាមួយទាំងការដាក់ពង្រាយគ្រាប់មីន។ លោកក៏បានអះអាងដែរថា យន្តហោះ F-16 អាចត្រូវបានចាត់ទុកថាជា "ជំនួយមនុស្សធម៌" ព្រោះវាអាចត្រូវបានប្រើដោយអ៊ុយក្រែន...

អ៊ុយក្រែនប្តេជ្ញាកម្ទេចអង្គភាពមួយរបស់រុស្ស៉ី ក្នុងតំបន់ដូណេត

យោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថាខ្លួនបានកម្ទេចអង្គភាពយោធាមួយរបស់រុស្ស៉ី នៅក្នុងទីក្រុង ម៉ាគីអៀវកា (Makiivka) គ្រប់គ្រងដោយកងកម្លាំងរុស្ស៉ី ក្នុងសមរភូមិដូណេត ខណៈក្រុមមន្ត្រីលើកបន្តុបដោយមូស្គូ អះអាងថាជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់បានរងរបួស ក្នុងការវាយប្រហាររបស់ទីក្រុងកៀវ។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដូច្នេះថា «ជាលទ្ធផលនៃការវាយប្រហារប្រកបដោយប្រសិទ្ធភាពរបស់កងកម្លាំង...

ផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង គ្មានប្រសិទ្ធិភាព

កូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានឱ្យដឹងថាផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់កូរ៉េខាងជើង មិនមានប្រយោជន៍អ្វីទាំងអស់សម្រាប់យោធា បន្ទាប់ពី ការវិភាគលើបំណែកផ្កាយរណបនេះដែលត្រូវបានស្រង់ចេញពីទឹកសមុទ្រ។ កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតមួយរបស់ខ្លួន ទៅកាន់គន្លងតារាវិថី ប៉ុន្តែគ្រាប់រ៉ុកែ្កតពាំផ្កាយរណបនេះបាន ធ្លាក់ចូលទឹកសមុទ្រ ប៉ុន្មាននាទីប៉ុណ្ណោះក្រោយការបាញ់បង្ហោះ។ កូរ៉េខាងត្បូងបានបញ្ជូនក្រុមអ្នកជំនាញរបស់ខ្លួនឱ្យទៅស្រង់បំណែកផ្កាយរណប និងគ្រាប់រ៉ុក្កែតនេះ ដោយ ចំណាយពេលជាង ៣៦ថ្ងៃ។...

ប្រធានរដ្ឋសភាថ្មីរបស់ថៃ លោក Wan Muhamad Noor Matha

(បាងកក)៖ លោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា (Wan Muhamad Noor Matha) ជាមេដឹកនាំគណបក្ស Prachachat ត្រូវបានតែងតាំងជាប្រធានរដ្ឋសភាថ្មីរបស់ថៃជាផ្លូវការហើយ នៅថ្ងៃអង្គារនេះ...

គណបក្ស Move Forward និងគណបក្ស Pheu Thai បានព្រមព្រៀងលើតំណែងប្រធានរដ្ឋសភាថៃ

គណបក្ស Move Forward និងគណបក្ស Pheu Thai នៅថ្ងៃចន្ទសប្ដាហ៍នេះបានឈានដល់ការឯកភាពគ្នា ក្នុងការតែងតាំងសមាជិកជាន់ខ្ពស់ម្នាក់នៃក្រុមចម្រុះ របស់ខ្លួន ជាប្រធានរដ្ឋសភាថ្មីរបស់ថៃ។ ការសម្រេចចិត្តខាងលើត្រូវបានប្រកាសដោយមេដឹកនាំគណបក្ស Move Forward លោក Pita...

ចិនរឹតបន្តឹងការនាំចេញបន្ទះឈីប

ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសចិនបានជំរុញប្រទេសហូឡង់ កុំឱ្យរារាំងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងឧស្សាហកម្មសឺមីកុងឌុកទ័រ (semiconductor) និងកុំបំពានលើការគ្រប់គ្រងការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានចេញផ្សាយ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ។ សេចក្តីប្រកាសព័ត៌មានេះក៏បានឱ្យដឹងផងដែរថា ប្រទេសទាំងពីរបានប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ នៅកម្រិតផ្សេងៗលើប្រធានបទនេះ។ រដ្ឋាភិបាលហូឡង់កាលពីថ្ងៃសុក្របានប្រកាស...

ប្រទេសរ៉ូម៉ានីបានបណ្តេញ អ្នកការទូតនិងបុគ្គលិកស្ថានទូតរុស្ស៉ីសរុប៤០នាក់បន្ថែម

អ្នកការទូតនិងបុគ្គលិកស្ថានទូតរុស្ស៉ីសរុបចំនួន៤០នាក់ នៅទីក្រុងប៊ុយការ៉េស បានចាកចេញពី ប្រទេសរ៉ូម៉ានី ក្រោយការបណ្តេញរបស់រដ្ឋាភិបាលរ៉ូម៉ានី ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ដុនដាប ចាប់តាំងពីរុស្ស៉ីបានឈ្លានពាន លើអ៊ុយក្រែន។ ក្រសួងការបរទេសរ៉ូម៉ានី បានប្រកាសថា អ្នកការទូតរុស្ស៉ីចំនួន១១នាក់ ព្រមទាំងបុគ្គលិកទូតផ្នែកបច្ចេកទេសនិងរដ្ឋបាល២៩នាក់ រួមជាមួយ សមាជិកគ្រួសាររបស់ពួកគេ បានចាកចេញពីប្រទេសរ៉ូម៉ានីកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគិរីដងរែក
- Advertisement -spot_img