25.9 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

បណ្ណាល័យមេគង្គ-ឡានឆាងទី៥ ចាប់ផ្តើមអនុវត្តនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ

ក្រោមការគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងការរួមចំណែកដោយផ្ទាល់ពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (China International Publishing Center—CIPC) នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចាប់ផ្តើមអនុវត្តគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» ទី៥ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន...

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវចាត់ទុកចិនចូលរួមចំណែកលើកកម្ពស់ការអាននៅកម្ពុជា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវ បានចាត់ទុកប្រទេសចិនថាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអាននៅកម្ពុជា ខណៈដែលភាគីចិនបានចូលរួមបង្កើតបណ្ណាល័យមេគង្គ-ឡានឆាន និងទូដាក់សៀវភៅនៅកម្ពុជាជាបន្តបន្ទាប់។ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា...

ឯកឧត្តម ហេង សួរ ជំរុញកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិឱ្យក្លាយជា “ចលនាជាតិ” ដើម្បីអភិវឌ្ឍមូលធនមនុស្ស និងបើកឱកាសឱ្យយុវជនបង្ហាញទេពកោសល្យក្នុងកម្រិតតំបន់ និងពិភពលោក

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស...

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្តកិច្ចប្រជុំពិភាក្សាជាលើកទី ៤ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ជូនបងប្អូនកម្មករនិយោជិត

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ ដើម្បីបន្តជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧...

យុវជនចិន-កម្ពុជា ក្លាយជា “ដៃគូយុវវ័យ” ដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួម គ្រប់រដូវកាល

ភ្នំពេញ៖ យុវជនចិន និងកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា «ដៃគូយុវវ័យ» ដើម្បីបន្តវេន និងពង្រឹងចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត តាមរយៈការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។នេះជាការលើកឡើង...

‎អភិបាលស្រុកប្រាសាទបល្ល័ង្ក ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅតាមបណ្ដាឃុំទាំងអស់ក្នុងស្រុក  ដើម្បីត្រៀមវិធានការទប់ស្កាត់ និងជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដោយភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ !‎   

‎  (កំពង់ធំ)៖ នៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៦នេះ លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក រួមដំណើរដោយអភិបាលរងស្រុក និងសហការី បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងដែលដែលបន្តធ្លាក់ជាបន្តបន្ទាប់លិចលង់ផលដំណាំផ្សេងៗ មួយចំនួន នៅតាមបណ្ដាឃុំនីមួយៗស្រុកប្រាសាទបល្ល័ង្ក ដើម្បីត្រៀមវិធានការទប់ស្កាត់ និងជួយអន្តរាគមន៍នៅពេលទឹកលិចលង់ខ្លាំង។‎‎ទន្ទឹមគ្នានេះលោកអភិបាលស្រុក...

ពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រៀបចំឡើងយ៉ាងឱឡារិក នៅកម្ពុជា

ពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំធ្វើឡើង នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តម ប្រាក់ សុខុន...

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាសាទរបុណ្យសែនព្រះខែប្រពៃណីជនជាតិចិន

ភ្នំពេញ៖ សង្គមស៊ីវិលកម្ពុជា-ចិន បានរួមគ្នាសាទរបុណ្យសែនព្រះខែ ប្រពៃណីជនជាតិចិន តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការជួបជុំរវាងតំណាងសង្គមស៊ីវិល និងសហជីពកម្មករកម្ពុជា ដើម្បីបង្កើនការយល់ដឹង មិត្តភាព និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីនេះសហការរៀបចំដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រោមការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងមូលនិធិចិន Peaceland...

ឯកឧត្តម ចេង ប៉េងហាប់ និងលោក ភួន ឈៀង បានសម្របសម្រួល និងជំរុញឱ្យមានការរៀបចំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំពត់សរ

(ខេត្តតាកែវ)៖ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ និងលោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំ បានសម្របសម្រួល និងជំរុញឱ្យមានការរៀបចំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋទាំង ១១ភូមិ ក្នុងមូលដ្ឋានឃុំពត់សរ ស្រុកបាទី...

ពីសាលារៀនដល់សហគមន៍ រួមគ្នាសាទរបុណ្យសែនព្រះខែប្រពៃណីជនជាតិចិន

(តាកែវ) ភូមិតានន ដែលត្រូវបានចាត់ទុកជាភូមិគំរូមិត្តភាពកម្ពុជា-ចិន បានក្លាយជាទីកន្លែងជួបជុំ និងផ្លាស់ប្តូដរវប្បធម៌ដ៏មានអត្ថន័យ ខណៈសហគមន៍មូលដ្ឋាន និងសាលារៀនបានរួមគ្នាសាទរបុណ្យសែនព្រះខែ ដែលជាប្រពៃណីដ៏សំខាន់របស់ប្រជាជនចិន ដើម្បីស្វែងយល់ពីអត្ថន័យនៃពិធីបុណ្យ និងបង្កើនការយល់ដឹងពីវប្បធម៌រវាងប្រជាជាតិទាំងពីរ។ កម្មវិធីនេះរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រោមការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងមូលនិធិចិន Peaceland...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img