25.9 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

ឯកឧត្តម ហេង សួរ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការងារ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ...

ក្រសួងការងារ និង EU រៀបចំកម្មវិធី NTTI BizConnect Cambodia 2026 តភ្ជាប់គ្រឹះស្ថាន TVET និយោជក និងយុវជន ដើម្បីពង្រឹងជំនាញ និងឱកាសការងារឆ្លើយតបតម្រូវការឧស្សាហកម្ម

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីបើកកម្មវិធី NTTI BizConnect Cambodia 2026...

សាលាបឋមសិក្សាចំនួន៥ ទទួលបានការកែលម្អបរិស្ថានសិក្សា និងបណ្ណាល័យពីមិត្តចិនតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីលើកកម្ពស់វប្បធម៌អាន និងអភិវឌ្ឍមូលធនមនុស្ស

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា បានលើកឡើងថា ការកែលម្អបរិស្ថានសិក្សា និងការបង្កើតបណ្ណាល័យនៅតាមសាលារៀន គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញវប្បធម៌អំណាន និងការកសាងមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ។លោកបណ្ឌិតបានគូសបញ្ជាក់ថា ដោយមិនរាប់បញ្ចូលនូវជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ស្ថានទូតចិនប្រចាំកម្ពុជា...

ស្ថានទូតចិនតាមរយៈឯកឧត្តម ឡាវ វ៉ាន់ គាំទ្រការកែលម្អសោភណភាពសាលាបឋមសិក្សាហ៊ុនសែនព្រៃទទឹង

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គឡានឆាង» នៅកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អសោភណភាពអគារសិក្សា នៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន...

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយនិវត្តជន និងមន្ដ្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រមាណជាង ៣០០នាក់

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក...

ការផ្សាយព័ត៌មានខុស (ព័ត៌មានមិនពិត) ដោយអ្នកសារព័ត៌មាន គឺត្រូវយកច្បាប់«ស្តីពីរបបសារព័ត៌មាន» (ឆ្នាំ១៩៩៥) មកអនុវត្តជាគោល។

តាមការសិក្សាស្រាវជ្រាវ ក្នុងច្បាប់នេះ មាត្រាដែលចែងចំៗអំពីការដោះស្រាយករណីផ្សាយព័ត៌មានខុសពីការពិត គឺ មាត្រា ១០។ ១. បើតុលាការរកឃើញថា ការផ្សាយណាមួយមានលក្ខណៈខុសពីការពិត តាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការអាចបង្គាប់ឱ្យសារព័ត៌មាននោះអនុវត្តវិធានការដូចខាងក្រោម៖* ចុះផ្សាយនូវការកែតម្រូវ ឬ* សងជំងឺចិត្ត ឬ*...

វណ្ណកម្មដំបូងរបស់លោក ព្រុំ សុខា សៀវភៅ “រដ្ឋមន្ត្រីកូវីដ” ជាកំណត់ត្រាជីវិតក្រោយឆ្លងកាត់សង្រ្គាម និងទីវាលពិឃាត

ភ្នំពេញ ៖ នៅក្នុងសន្និសីទស្តីពីការបង្ហាញសៀវភៅដែលមានចំណងជើងថា " រដ្ឋមន្ត្រីកូវីដ" នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបារាំង-កម្ពុជា ( IFC ) លោកទេសរដ្ឋមន្ត្រី ព្រុំ...

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំមន្ត្រី អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលអតីតយុទ្ធជន៧គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ជាអំណោយរបស់រាជរដ្ឋាភិបាល នៅឃុំក្រយា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

កំពង់ធំះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំមន្ត្រីក្រោមឱវាត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលអតីតៈយុទ្ធជនចំនួន ៧គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ជាអំណោយរបស់រាជរដ្ឋាភិបាល...

ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូ JICA ចុះពិនិត្យសមិទ្ធផលអនុគម្រោងកណ្តាលស្ទឹង-បាទី ក្នុងខេត្តកណ្តាល

​នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ...

អភិបាលស្រុកតាំងគោក ចុះពិនិត្យការបង្កបង្កើនផល និងការប្រមូលផលដំណាំដំឡូងកសិករ ក្រោយជួបគ្រោះភ្លៀងធ្លាក់ជាប់ៗគ្នា!

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរឃុំច្រនាង និងឃុំស្វាយភ្លើង ចុះពិនិត្យស្ថានភាពបង្កបង្កើនផលចម្ការដំឡូងមីរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានដោយផ្ទាល់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ដែលបង្កឱ្យមានការដក់ទឹកនៅតំបន់ទំនាប...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img