30.9 C
Phnom Penh
Monday, November 2, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

សាលាមត្តេយ្យមានរបងកុមារតូចមានសុវត្ថិភាពសហគមន៍ភូមិគីរីវ័ន្តមានក្តីសង្ឃឹម

(កំពង់ធំ) ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ ដោយទទួល បានការចង្អុលបង្ហាញពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធាន ក្រុម ប្រឹក្សា ភិបាល នៃ...

ស្រុកបាភ្នំបោះជំហានទៅចិន៖ សិក្សាគំរូអភិវឌ្ឍជនបទទំនើប ពង្រឹងមិត្តភាពប្រជាជននិងប្រជាជន​ កម្ពុជា-ចិន

(ភ្នំពេញ) នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសមាគមមិត្តភាពកម្ពុជា-ចិនមានរៀបចំជំនួបពិភាក្សាជាមួយគណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដែលគ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនាមឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន...

កម្ពុជា-ចិនធ្វើបាឋកថាស្តីពី “ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥” បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី

ភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បាឋកថាសំខាន់មួយក្រោមប្រធានបទ “ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥ បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពកម្ពុជា–ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន និងវិទ្យុមិត្តភាពកម្ពុជា–ចិន។ ...

ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិន ចុះពិនិត្យសុខភាពបេះដូងជូនសិស្សវិចិត្រសិល្បៈជាង ៧០០នាក់

(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិននៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីមនុស្សធម៌ចុះពិនិត្យសុខភាពបេះដូងដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្សចំនួន ៧៣០នាក់ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ។ សកម្មភាពនេះរួមមាន ការត្រួតពិនិត្យសម្ពាធឈាម ការស្កេនបេះដូង និងការផ្តល់ប្រឹក្សាផ្នែកអាហារូបត្ថម្ភ។ លោក...

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមវិលមកជម្រាបជូនជនរួមជាតិអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតចំពោះគ្រួសារយុទ្ធជនពលី៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មី៣ខ្នងទៀត ជូនគ្រួសារវីរកងទ័ពពលីដែលក្នុងនោះ...

លោកបណ្ឌិតជា មុនីឫទ្ធិ ៖ ហេតុអ្វីបានជាកម្ពុជា និងពិភពលោក សម្លឹងមើលមហាសន្និបាតទាំងពីររបស់ចិន?

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ នៅដើមខែមីនា ខ្យល់អាកាសនយោបាយនៅទីក្រុងប៉េកាំងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ពីសំណាក់អ្នកវិភាគ និងរដ្ឋាភិបាលជុំវិញពិភពលោក។ នោះគឺ "មហាសន្និបាតទាំងពីរ" ដែលរួមមាន សន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC) និង មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស (NPC)។ លោកបណ្ឌិតជា មុនីឫទ្ធិ...

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

 ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុមុខ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ លើកទី២៨» និង «ពិធីសំណេះសំណាលជាមួយសិល្បករទូទាំងប្រទេសលើកទី៧» ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព...

ឯកឧត្តមបណ្ឌិត ឆាយ សុផល ដឹកនាំមន្រ្តីសមាគមអ្នកសារព័ត៌មានអាស៊ីចូលជូបឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ

ទីក្រុងសេអូល៖ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងនាមជាប្រធានសមាគមអ្នកសារព័ត៌មានអាស៊ី (Asian Journalist Association ហៅកាត់ថា AJA) នៅសប្តាហ៍នេះ បានដឹកនាំប្រធានស្ថាបនិក និងនាយកប្រតិបត្តិនៃសមាគមនេះ...

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២...

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាទទួលអំណរឆ្នាំមមី បង្កើនសាមគ្គីភាព វប្បធម៌ និងសុវត្ថិភាពសហគមន៍

(សៀមរាប) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលពីសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនPeacelandបានរៀបចំកម្មវិធីសង្គមនិងវប្បធម៌ រួមគ្នាចែករំលែកសេចក្តីសប្បាយរីករាយជាមួយសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងសហគមន៍មូលដ្ឋាន ក្នុងឱកាសអបអរសាទរទទួលអំណរ ឆ្នាំមមី ប្រពៃណីជនជាតិចិន ដោយមានគោលបំណងលើកកម្ពស់សាមគ្គីភាព វប្បធម៌មិត្តភាព...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគិរីដងរែក
- Advertisement -spot_img