24.8 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ជនរងគ្រោះ ចំនួន ០១ នាក់

- Advertisement -spot_img

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ២៣៖២០ នាទី យប់ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ជនរងគ្រោះ ចំនួន ០១ នាក់ដែលបង្កឡើងដោយក្រុមក្មេងទំនើង ២ ក្រុមបានដេញគប់វាយកាប់ចាក់គ្នានៅតាមដងផ្លូវជាតិលេខ 67B ចំណុចមុខផ្ទះសំណាក់បឹងតាម៉ុក ស្ថិតនៅភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុភ្លាមៗធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ និងបក្សពួកជាបន្តបន្ទាប់សរុបចំនួន ០៧ នាក់ ៖
១- ឈ្មោះ ព្រួញ កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរ (សិស្ស)

២- ឈ្មោះ មឿន ភារៈ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរ (សិស្ស)

៣- ឈ្មោះ មឿន វិតុង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរ (បុគ្គលិកកាស៊ីណូច្រកជាំ)
៤- ឈ្មោះគុជ សុណា ហៅខ្នារ ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរ(បុគ្គលិកកាស៊ីណូ ច្រកជាំ)

៥- ឈ្មោះ ស៊ឹម បូលី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិឯកភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរ (សិស្ស )

៦- ឈ្មោះ ប៉ុន ប៊ុនធី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង មុខរបរ (មិនពិតប្រាកដ )
៧- ឈ្មោះ វិញ ប៊ុនឡុង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង មុខរបរ (កសិករ ) ។

វត្ថុតាងដែលដកហតបានរួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន ០៤ គ្រឿង ,កាំបិតប៉័ងតោ ចំនួន ២ ,ដាវ ចំនួន ០១, ដំបងក្រលាស់ ចំនួន ១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ៕ ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img