លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc បានលក់ភាគហ៊ុនចំនួន ៧.៩២លានហ៊ុន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលមានតម្លៃ ៦.៩ពាន់លានដុល្លារអាមេរិក នេះបើយោងតាមឯកសារសម្ងាត់បានបង្ហាញ កាលពីថ្ងៃអង្គារទី៩ សីហា។
លោក Musk ធ្លាប់បាននិយាយ កាលពីខែមេសាថា “មិនមានការលក់ TESLA ទៀតទេ” បន្ទាប់ពីគាត់បានលក់ភាគហ៊ុន Tesla តម្លៃ ៨.៥ពាន់លានដុល្លារ – ការលក់ទំនងជាមានគោលបំណងជួយផ្តល់ហិរញ្ញប្បទានដល់ការទិញដែលបានគ្រោងទុករបស់ Twitter Inc ។
Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចំពោះព័ត៌មានបែកធ្លាយនេះនៅឡើយទេ។
លោក Musk បានដកភាគហ៊ុននៅចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែសីហា នេះបើយោងតាមឯកសារ។ បន្ទាប់ពីការលក់ភាគហ៊ុនចុងក្រោយនេះ ឥឡូវនេះគាត់កាន់កាប់ភាគហ៊ុនចំនួន ១៥៥.០៤ លាននៅក្នុងក្រុមហ៊ុន Tesla ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជិត ១៥ភាគរយចាប់តាំងពីក្រុមហ៊ុនផលិតរថយន្តបានរាយការណ៍ពីប្រាក់ចំណូលល្អប្រសើរជាងការរំពឹងទុក កាលពីថ្ងៃទី ២០ ខែកក្កដា ដែលត្រូវបានជួយដោយច្បាប់ស្តីពីអាកាសធាតុរបស់រដ្ឋបាល Biden ដែលមានបំណងលើកកម្រិតឥណទានពន្ធសម្រាប់រថយន្តអគ្គិសនី៕





ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក