24.8 C
Phnom Penh
Monday, January 26, 2026
- Advertisement -spot_img

ជនជាតិចិន ៣ នាក់ ជិះម៉ូតូទឹកបុកគ្នាក្នុងសមុទ្រ ស្លាប់ម្នាក់

- Advertisement -spot_img

បុរសជនជាតិចិន ៣ នាក់ ជួលម៉ូតូទឹកជិះបើកលឿនហើយជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ហើយស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតមានឡើងនៅលើផ្ទៃទឹកសមុទ្រនៅម៉ោង ១៧.០០ នាទី រសៀល ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ នៅ ចំណុច ឆ្នេរ ឯករាជ្យស្ថិតនៅភូមិ ១ សង្កាត់លេខ ៣ ក្រុង-ខេត្ត ព្រះសីហនុ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះ ( សាកសព ) ឈ្មោះ FU GUI ភេទ ប្រុស ជនជាតិចិនអាយុ ២៣ ឆ្នាំ ។ យោងតាមការបំភ្លឺរបស់មិត្តភក្ដិជនរងគ្រោះបានឱ្យដឹងថានៅមុនពេលកើតហេតុនៅម៉ោង ប្រហែល ៤ រសៀល ជនរងគ្រោះ និងមិត្តភក្តិចំនួន ៣ នាក់បានទៅ ហូបបាយជុំគ្នាបន្ទាប់ពីហូបបាយរួចពួកគេ ក៏បានជួលម៉ូតូទឹកចំនួន២ គ្រឿង ដើម្បី ជិះ កម្សាន្ត លុះ រហូតដល់ម៉ោងប្រមាណ ៥ រសៀលដោយ ការធ្វេសប្រហែសរបស់ជន រងគ្រោះ និងមិត្តភក្តិបានបើកម៉ូតូទឹកជ្រុលបុកគ្នាមួយទំហឹងជាហេតុធ្វើឱ្យជនរងគ្រោះធ្លាក់ចូលក្នុងទឹកសមុទ្រភ្លាមៗ ខណៈនោះមិត្តភក្តិក៏បានចុះក្នុងទឹកដើម្បី ស្រង់ជនរងគ្រោះមកលើគោករួចក៏បានខល ហៅ រថយន្តពេទ្យដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យលុះពេលរថយន្តសង្គ្រោះមកដល់ក្រុមគ្រូពេទ្យបានពិនិត្យ និងប្រាប់ថាជនរងគ្រោះ ស្លាប់បាត់ទៅហើយ ។

យោងតាមការពិនិត្យរបស់គ្រូពេទ្យ កោសល្យវិច័យ និងតាមការពិនិត្យសាកសពរបស់ ការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានសន្និដ្ឋានថាជនរងគ្រោះរងរបួសចំផ្នែក និងក្បាលធ្ងន់ធ្ងរទើបស្លាប់ភ្លាមៗ ហើយ មិនអាចសង្គ្រោះបាន ។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនការិយាល័យ ពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារសព ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img