27 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ឯកឧត្តម ខៀវ សុភ័គ នៅថ្ងៃទី១២ ខែឧសភា កាលម្សិលមិញបញ្ជាក់ថាក្រសួងបានឃាត់ខ្លួនជនបទល្មើសចំនួនមនុស្ស៥៩នាក់

- Advertisement -spot_img

ភ្នំពេញ)៖ សមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២បានហោចណាស់៥៩នាក់ជាជនសង្ស័យ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់របស់ប្រាប់ដល់សារព័ត៌មានគីរីដងឱ្យបានដឹងនៅថ្ងៃទី១៣ ខែឧសភា នេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៥៩នាក់នោះឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន២១ករណី បទល្មើសព្រហ្មទណ្ឌ១០ករណីហើយមាន១៥នាក់ត្រូវបានឃាត់ខ្លួននិងជនសង្ស័យ ៤៤នាក់ ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img