27.5 C
Phnom Penh
Friday, November 13, 2026
- Advertisement -spot_img

បេក្ខភាពប្រជែងជើងឯកសំខាន់ៗក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក BLAST SLAM IX

- Advertisement -spot_img

រដូវកាលប្រកួត Dota 2 ឆ្នាំ 2026 កំពុងឈានចូលដល់ទីបញ្ចប់ ហើយក្រុមទាំងអស់សុទ្ធតែចង់ឈ្នះពានរង្វាន់ មុនពេលឈប់សម្រាកនារដូវរងា។ តាម​រយៈ​អត្ថបទវិភាគរបស់ 1xBet នេះ លោកអ្នកនឹងបានដឹងថា តើក្រុមណាមានឱកាសខ្ពស់បំផុតក្នុងការគ្រងជើងឯកនៅព្រឹត្តិការណ៍ BLAST SLAM IX។

ព័ត៌មានសំខាន់ៗអំពីព្រឹត្តិការណ៍ BLAST SLAM IX

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី 20 ដល់ទី 29 ខែវិច្ឆិកា ដោយមានការចូលរួមពីក្រុមចំនួន 16 ដើម្បី​ប្រជែង​យក​ប្រាក់​រង្វាន់​សរុប 750,000 ដុល្លារ។

នៅក្នុងវគ្គដំបូង អ្នករៀបចំនឹងបែងចែកក្រុមចូលរួមជាបួនពូល ដោយក្នុងមួយពូលមានបួនក្រុម ហើយត្រូវប្រកួតតាមរូបមន្ត GSL ក្នុង​ទម្រង់​ឈ្នះពីរ​ក្នុង​ចំណោម​បីហ្គេម។ ក្រុមលេខមួយប្រចាំពូលនីមួយៗនឹងបានឡើងទៅលេងនៅវគ្គ Seeding Matches ចំណែកក្រុមលេខពីរនឹងត្រូវបន្តទៅលេងនៅវគ្គ Last​ Chance Stage ខណៈដែលក្រុមបាតតារាងចំនួនពីរនឹងត្រូវធ្លាក់ចេញ។ ក្រុមដែលឈ្នះនៅវគ្គ Seeding Matches នឹងបាន​ឡើង​ទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ចំណែកក្រុមចាញ់នឹងត្រូវធ្លាក់ទៅលេងនៅវគ្គមួយភាគបួនផ្តាច់ព្រ័ត្រ ដែល​ជាវគ្គដែលពួក​គេត្រូវតទល់​ជា​មួយ​ក្រុម​ដែល​ឈ្នះ​ចេញ​ពី​វគ្គ Last Chance។

វគ្គជម្រុះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 26 ដល់ទី 29 ខែវិច្ឆិកា ក្នុងទម្រង់ជម្រុះចាញ់ពីរដងធ្លាក់ មានន័យ​ថា​ក្រុម​នី​មួយៗ​នឹង​មាន​ឱកាស​ទី​ពីរ​ដើម្បី​បន្ត​ការ​ប្រកួត​ប្រជែង ទោះបីជាពួកគេធ្លាប់ចាញ់មួយប្រកួតរួចហើយក៏ដោយ។

ក្រុមមានប្រៀប និងក្រុមប្រជែងជើងឯក

ក្រុមខ្លាំងបំផុតចំនួនដប់ពីរប្រចាំរដូវកាលត្រូវបានអញ្ជើញឱ្យចូលរួម ខណៈដែលបួនក្រុមទៀតទទួលបានកៅអីលេងនៅព្រឹត្តិការណ៍ BLAST SLAM IX​ នេះតាមរយៈការប្រកួតវគ្គជម្រុះប្រចាំតំបន់។

សមាសភាពក្រុមខ្លាំងៗទាំងនោះមានដូចជា Team Spirit, Team Yandex, PARIVISION, Team Liquid, OG, LGD Gaming, GamerLegion, Aurora Gaming, 1w Team, Pipsqueak+4, Astra Invicta និង DO KONCA។ ក្រុម NAVI និង Dawn Bulls បាន​ឈ្នះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អឺរ៉ុប RES Unchained 6 ខណៈដែលក្រុម Xtreme Gaming នឹងតំណាងឱ្យប្រទេសចិន ហើយក្រុម Team Nemesis តំណាង​ឱ្យ​តំបន់​អាស៊ី​អាគ្នេយ៍។

បញ្ជីឈ្មោះក្រុមចូលរួមនៅព្រឹត្តិការណ៍ BLAST SLAM IX បង្ហាញយ៉ាងច្បាស់ថា គ្មានក្រុមណា​មួយ​មាន​ផ្លូវដើរស្រួល​ដើម្បី​ឆ្ពោះ​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​ទេ។ ក្រុមល្អបំផុតទាំងអស់នៅលើពិភពលោកបានចូលរួម ហើយពួកគេប្រាកដជានឹងត្រូវប៉ះគ្នានៅក្នុងការប្រកួតវគ្គ Playoffs ដ៏សំខាន់។ ក្នុងនោះ​មាន​បី​ក្រុមដែលលេចធ្លោជាងគេ ក្នុងនាមជាបេក្ខភាពប្រជែងជើងឯកសំខាន់ៗ៖

  • Team Spirit – ជាក្រុមការពារតំណែងជើងឯកព្រឹត្តិការណ៍ The International 2026 ដឹកនាំដោយកីឡាករដ៏ឆ្នើមលេងតំណែង carry ឈ្មោះ​ Illya “Yatoro” Mulyarchuk ដែលទើបតែឈ្នះពានរង្វាន់ PARI Universe កាលពីដើមខែវិច្ឆិកា ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួក​គេ​គ្មាន​បំណងបន្ធូរដៃនោះទេ។ ក្រុមនេះពិតជាចង់គ្រងជើងឯកព្រឹត្តិការណ៍ BLAST SLAM IX និង DreamLeague Season 30 ដូច្នេះ​ការ​រា​រាំងពួកគេគឺមិនមែនជារឿងងាយស្រួលឡើយ។ 
  • Team Yandex – ជាក្រុមដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុតប្រចាំរដូវកាល។ ក្រុមនេះដណ្តើមបានមេដាយមាសបី (PGL Wallachia Season 7, BLAST SLAM VII, BLAST SLAM VIII) មេដាយប្រាក់ពីរ (ESL One Birmingham 2026, PARI Universe) និង​មេ​ដាយ​សំរឹទ្ធពីរ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗដូចជា Esports World Cup 2026 និង The International 2026។ ក្លឹបនេះ​ប្តេជ្ញា​ចិត្ត​ថា​នឹង​បន្ថែមពានរង្វាន់ថ្មីៗចូលក្នុងកំណត់ត្រារបស់ខ្លួនបន្ថែមទៀត មុនដាច់ឆ្នាំនេះ។
  • PARIVISION – ទីបំផុតក្រុមនេះសម្រេចទិញផ្តាច់យកកីឡាករ Alan “Satanic” Gallyamov ដែលកន្លងមកលេងក្នុងលក្ខខណ្ឌខ្ចីជើង ហើយ​ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ទេពកោសល្យរបស់កីឡាករវ័យក្មេងលេងតំណែង carry រូបនេះឱ្យអស់ពីសមត្ថភាព។ មុន​នេះ ក្រុម PARIVISION បានឈ្នះពានរង្វាន់ DreamLeague Season 29 និង Esports World Cup 2026 ប៉ុន្តែ​បាន​រង​បរាជ័យ​យ៉ាង​សោកសៅក្នុងលទ្ធផល 2-3 ក្រោមថ្វីដៃក្រុម Team Spirit នៅក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំរដូវកាល The International 2026។ ដូច្នេះ​ហើយ មហិច្ឆតាចង់សងសឹកនឹងក្លាយជាកម្លាំងជំរុញដ៏ធំមួយសម្រាប់ក្រុមនេះ ហើយប្រសិនបើពួកគេជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនោះ អ្នកគាំទ្រ​កីឡាអេឡិចត្រូនិកប្រាកដជានឹងបានទស្សនាការប្រកួតដ៏ជក់ចិត្តជាមិនខាន!

ក្រុម Team Liquid, Aurora និង NAVI ក៏ស័ក្តិសមនឹងត្រូវបានគេរាប់បញ្ចូលក្នុងចំណោមបេក្ខភាពសំខាន់ៗ ដែលអាចប្រជែងយកជើងឯក BLAST SLAM IX នេះផងដែរ។ ក្លឹបនីមួយៗទាំងនេះត្រូវបានគេរំពឹងថានឹងអាចឡើងទៅដល់វគ្គជម្រុះ ហើយប្រសិនបើអ្វីៗដំណើរការទៅដោយរលូន ពួក​គេ​ថែម​​ទាំងអាចប្រជែងយកពានរង្វាន់នេះបានទៀតផង។

តាមដានព្រឹត្តិការណ៍ BLAST SLAM IX ជាមួយ 1xBet ដែលជាម៉ាកយីហោលំដាប់ពិភពលោក ហើយលោកអ្នកនឹងទទួលបានព័ត៌មានថ្មីៗជានិច្ច ព្រម​ទាំង​មិនរំលងការប្រកួតសំខាន់ៗនៅក្នុងពិភពកីឡាអេឡិចត្រូនិកឡើយ!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img