25.9 C
Phnom Penh
Thursday, October 22, 2026
- Advertisement -spot_img

បទវិភាគ​៖ទប់ទល់នឹង​កម្លាំងសម្ពាធ ​របាយការណ៍​សេដ្ឋកិច្ចចិន​ក្នុង​ត្រី​មាស​ទី៣​បញ្ចេញ​ជំនឿចិត្ត​ទៅកាន់​ពិភពលោកដែល​​មានភាព​រង្គោះរង្គើ​

- Advertisement -spot_img

“តាម​ការគណនា​ជា​បឋម ផលិតផលក្នុង​ស្រុកសរុប​ក្នុងរយៈពេល​៣​ត្រីមាសដើម​ឆ្នាំ​នេះ​មាន​ចំនួនជាង​ ១០៧​ទ្រីលានយាន់​ប្រាក់ចិន បើ​គិតតាម​តម្លៃថេរ​ បាន​កើនឡើង ៤,៦​ភាគ​រយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំមុន ។ ​បើមើល​ពី​ត្រីមាស​នីមួយៗ ត្រី​មាស​ទី១​កើនឡើង​៥,០ភាគរយ ត្រីមាសទី២​កើនឡើង​៤,៣ភាគរយ និងត្រីមាសទី៣ ​កើន​ឡើង​៤,៥ភាគរយ ​។” ពេលថ្មីៗ​កន្លងទៅនេះ ​​រដ្ឋបាល​ជាតិ​ស្ថិតិចិន​បានចេញផ្សាយ​របា​យ​កា​រណ៍សេដ្ឋកិច្ចចិនក្នុង​​ត្រីមាសទី៣ដែល​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ។ ទីភ្នាក់ងារ​សា​រ​ព័ត៌​មាន AFP បាន​លើកឡើងថា ​ក្នុងបរិការណ៍​ខាងក្រៅដ៏​ស្មុគស្មាញ​និងប្រែប្រួល សេដ្ឋ​កិ​ច្ចចិន​បានទប់ទល់​នឹង​កម្លាំងសម្ពាធ និង​រក្សាការដំណើរការ​ប្រកបដោយ​ស្ថិរភាព ដែល​បាន​បញ្ចេញ​​ជំនឿចិត្តនិង​ភាពប្រាកដប្រជាទៅ​កាន់​ពិភពលោក​ដែល​មាន​ភាព​រង្គោះ​រង្គើ​ ។

ឆ្នាំនេះគឺជា​ឆ្នាំចាប់ផ្តើមនៃ​ការ​​អនុវត្ត“ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំ ទី១៥” ដើម្បី​សម្រេចបាន​គោល​ដៅ​កំណើន​សេដ្ឋកិច្ចពេញ​មួយ​ឆ្នាំ​ក្នុងចន្លោះ​ពី​៤,៥​ភាគរយ​ដល់៥ភាគរយ​ ទិន្នន័យ​ប្រតិ​បត្តិ​ការ​នៃ​ត្រីមាស​នីមួយៗនិង​ខែនីមួយៗ​សុទ្ធតែមាន​សារសំខាន់​ណាស់​​ ដូច្នេះ ​​វា​ទទួល​បាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពីគ្រប់មជ្ឈដ្ឋាននានា ។ ​ក្នុងបរិបទដែល​អង្គភាព​សេដ្ឋ​កិច្ច​ជាច្រើន​ធ្លាក់ក្នុង​រង្វង់កំណើន​ទាបអស់​រយៈពេលយូរ ​តាមរយៈទិន្នន័យ​ស្ថិតិផ្លូវការ​ យើង​អាច​មើលឃើញ​យ៉ាងច្បាស់នូវ​ទិសដៅដ៏​មុតមាំនិង​សកម្មភាព​ជាក់ស្តែង​របស់ចិនក្នុង​ការ​ជំរុញ​ការ​បង្កើត​រូបមន្ត​អភិវឌ្ឍន៍​ដែលមាន​គុណភាព​កាន់តែ​ខ្ពស់​ កាន់​តែ​មាន​ប្រសិទ្ធភាព​ កាន់​តែយុត្តិធម៌​ ​កាន់តែមាន​និរន្តរភាពនិង​កាន់តែមាន​សុវត្ថិភាព ។

ផលិតផលក្នុង​ស្រុកសរុប​របស់ចិន​ក្នុងរយៈពេល​៣​ត្រីមាស​ដើម​ឆ្នាំនេះបាន​កើន​ឡើង៤,៦​ភាគ​រយ​បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំមុន ដែលសម​ស្របនឹង​គោលដៅ​តាម​ការ​រំពឹងទុក​សម្រាប់កំណើន​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​។ ​បើមើលពី​ក្រប​ខ័ណ្ឌ​​ទូទាំង​ពិភព​លោ​ក​ ​ល្បឿន​កំណើននេះគឺ​ឈានមុខគេ​​ក្នុងចំណោម​អង្គភាព​សេដ្ឋកិច្ចសំខាន់​ៗ ។ កំណើន​ប្រកបដោយ​ស្ថិរភាពនៃ​សេដ្ឋកិច្ចចិន​បានធានាយ៉ាង​ខ្លាំង​ដល់​​ភាពធន់និង​ភាព​រលូន​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់សកល ​។ ចិន​ជាមជ្ឈមណ្ឌល​ផលិតកម្ម​សកលនិង​ជាអ្នកផ្គត់ផ្គង់​ទំនិញ​កណ្តាល​ដ៏សំខាន់ ​ខ្សែសង្វាក់​ឧស្សាហកម្មនិង​ខ្សែសង្វាក់​ផ្គត់ផ្គង់​​បានរួមបញ្ចូល​យ៉ាង​ស៊ី​ជម្រៅ​​ជា​មួយ​សេដ្ឋកិច្ច​ពិភពលោក ។ ​ការដំណើរការ​ប្រកបដោយ​ស្ថិរភាព​នៃ​ផ្នែក​ផលិត​កម្ម​និងកំណើន​ជាបន្ត​បន្ទាប់​នៃឧស្សាហកម្ម​បានធានា​ស្ថិរភាពនៃ​ការផ្គត់ផ្គង់​ផលិតផល​សំ​ខាន់​ៗ គ្រឿងបន្លាស់​និងវត្ថុធាតុ​ដើមដល់​ទីផ្សារសកល ។

ព្រមពេល​ជាមួយគ្នានេះ ​ខាង​វិស័យ​​គោលនយោបាយ​បានបន្តជំរុញ​ការបើក​ទូលាយ​កម្រិត​ខ្ពស់​ ការធ្វើឱ្យ​បរិយាកាស​អាជីវកម្ម​មានភាព​កាន់តែ​ល្អប្រសើរ​និងការជំរុញ​ភាពងាយស្រួល​នៃ​ពាណិជ្ជកម្ម ដែល​បានពង្រឹង​បន្ថែមទៀតនូវ​តួនាទីរបស់ចិន​ដែល​ជាមជ្ឈមណ្ឌល​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល ។ បច្ចុប្បន្ននេះ ​សក្តានុពល​នៃទីផ្សារក្នុងស្រុក​ចិននៅតែ​ត្រូវ​បញ្ចេញ​ថែមទៀត ​ហើយ​និន្នាការ​ជា​ទូទៅ​ដ៏​ល្អប្រសើរនៃ​សេដ្ឋកិច្ចក៏​​ត្រូវ​ពង្រឹង​ផងដែរ ។ ប៉ុន្តែ​កត្តា​វិជ្ជមានក៏​គួរ​តែយក​ចិត្ត​ទុក​ដាក់៖ ​ក្នុង​រយៈពេល​៣​ត្រី​មាស​ដើម​ឆ្នាំ​នេះ ​ ប្រាក់ចំណូល​ដែល​អាច​ប្រើ​ប្រាស់​បាន​របស់​ប្រ​ជា​ពលរដ្ឋ​គិតជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់ៗ​បានកើនឡើង​៤,៤​ភាគរយ ហើយ​ប្រាក់ចំណូល​ដែ​ល​អាច​ប្រើ​ប្រាស់​បាន​របស់​ប្រជាជន​នៅ​តាម​ជនបទ​គិតជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់ៗ​បាន​កើន​ឡើង​៥,៦​ភាគរយ ។ ទំហំ​លក់រាយ​ទំនិញប្រើប្រាស់និង​សេវាកម្ម​ក្នុងសង្គម​បាន​កើន​ឡើង​២,៦ភាគរយបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ។ ​ការផ្គត់ផ្គង់​ដែលមាន​គុណ​ភាព​ល្អ ការ​ដក​បទពិសោធ​ពី​ការ​ប្រើប្រាស់ ​និងសេវាកម្ម​ប្រកបដោយ​ភាពងាយស្រួល​របស់​ចិន ព្រមទាំង​តម្រូវការ​ក្នុងស្រុក​ដ៏នឹងនរ​កំពុងផ្តល់​ការគាំទ្រ​ដ៏រឹងមាំ​ដល់តម្រូវការ​និង​ការ​ផ្គត់ផ្គង់សកល ។

បើ​ចង់​យល់​ដឹង​ពី​សេដ្ឋកិច្ច​ចិន ​គឺ​មិន​ត្រឹម​តែ​ត្រូវ​យល់​ដឹង​ពី​​កម្លាំង​សម្ពាធ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក៏​ត្រូវឃើញ​ឱ្យច្បាស់ពី​មូលដ្ឋានគ្រឹះ​និងសក្តានុពល​នៃការអភិវឌ្ឍ​រយៈ​ពេល​វែងផង​ដែរ។ ​របាយការណ៍​សេដ្ឋកិច្ច​ចិន​ក្នុង​ត្រីមាសទី៣នេះ​​ មិនត្រឹមតែ​ជាការបង្ហាញ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់​ក្នុងស្រុក​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបាន​ផ្តល់​​ជំនឿ​ចិត្ត​និងភាពប្រាកដ​ប្រជាដ៏មាន​តម្លៃដល់​សេដ្ឋកិច្ច​​សកល​ផងដែរ ។ តាម​រយៈ​របាយ​ការណ៍​នេះ​ ពិភពលោក​បាន​មើល​ឃើញថា៖​ពង្រឹង​មូលដ្ឋាន​ផ្គត់ផ្គង់​​តាមរយៈ​នវានុវត្តន៍ បង្កើន​ភាព​ធន់​កំណើន​តាមរយៈ​ការបង្កើន​តម្រូវការ​ក្នុងស្រុក ​ពង្រីកលំហកិច្ច​សហប្រតិបត្តិការ​តាម​រយៈ​ការបើកទូលាយសេដ្ឋកិច្ចចិន​កំពុងប្រែក្លាយ​ភាពធន់​កំណើនបច្ចុប្បន្ន​ឱ្យ​ទៅជាសិទ្ធិ​អភិ​វឌ្ឍន៍​ស្វ័យ​ម្ចាស់ការ​រយៈពេលវែង​ ព្រម​ទាំង​នឹង​ផ្តល់​​កាលានុវត្តភាព​កាន់តែច្រើន​ដល់​ពិភព​លោក​ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img