30 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ក្នុងឆាកជីវិតនេះយេីងអាចជួបមនុស្សលាក់ពុតដូចជា ៖

- Advertisement -spot_img

-គោរពអ្នកធំក្នុងមុខតំណែងមានន័យថាដើម្បីផលប្រយោជន៍មនុស្ស នេះសម្ដែងនូវការលុតក្រាប អែបអបនិងយកចិត្តអ្នកធំក្នុងមុខតំណែងតែនៅពេលដែលអ្នកធំបាត់បង់បុណ្យស័ក្ដិសុំទោស មនុស្សនេះបែរខ្នងដាក់ហេីយ។

-ប្រឹងប្រែងកសាងទំនាក់ទំនង មានន័យថាមនុស្សធម្មតាក៏កសាងទំនាក់ទំនងដែរតែមនុស្ស លាក់ ពុតខិតខំកសាងទំនាក់ទំនងនេះបែបហួសហេតុនិងមិនសមភ្នែករបស់អ្នកផងទាំងពួងឡេីយ

-ស្វែងរកការចាប់អារម្មណ៍គឺអ្វីៗដែលមនុស្សលាក់ពុតធ្វើសំដៅចង់បានតែការចាប់អារម្មណ៍ ពី អ្នកនៅជុំវិញខ្លួនតែប៉ុណ្ណោះគឺមិនមែនចេញពីបេះដូងឡេីយ

-អេចអូចគឺមានន័យថាមនុស្សធម្មតាចូលចិត្តជជែកវែកញែកជាសាធារណៈ រីមនុស្សលាក់ពុត ចូលចិត្តនិយាយនៅក្រោយខ្នងដោយនិយាយពន្លេីសហួសពីការពិតទៅទៀត

-សម្ញែងគឺមានន័យថាការបង្ហាញនូវថោមភាពចំពោះអ្វីដែលយេីងមានគឺត្រឹមត្រូវតែមនុស្សលាក់ ពុតចូលចិត្តសម្ញែងឫកគ្រប់ពេលវេលានិងក្រអឺតក្រអោងណាស់

-ជាន់ពន្លិចអ្នកដទៃគឺមនុស្សលាក់ពុតចូលចិត្តជាន់ពន្លិចនិងបន្ទោសបង្អាប់អ្នកនៅជុំវិញខ្លួន ដើម្បីធ្វើឲ្យខូចឯងលេចធ្លោ

-ស្វាងតឹងស្រវឹងធូរគឺមនុស្សលាក់ពុតចូលចិត្តពោលពាក្យសន្យាគ្រប់បែបយ៉ាងតែមិនដែល គោរព និងធ្វើតាមសន្យាបានឡើយ

-សម្លឹងតែផលប្រយោជន៍ គឺដើម្បី តែផលប្រយោជន៍សួនតួមនុស្សលាក់ពុតអាចធ្វើអ្វីៗគ្រប់យ៉ាងបានកុំថាឡើយត្រឹមដុតផ្ទះរបស់យើង ដេីម្បីស្ងោរពងមាន់មួយរបស់គេនោះ…។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img