35.4 C
Phnom Penh
Monday, May 25, 2026
- Advertisement -spot_img

ការវិភាគអំពីការប្រកួតមិត្តភាពរបស់ក្រុមអាស៊ីមុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឈានចូលមកដល់

- Advertisement -spot_img

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ អ្នកនឹងដឹងថាតើក្រុមជម្រើសជាតិអាស៊ីនឹងត្រូវតតាំងជាមួយក្រុមណាខ្លះ ហើយពួកគេមាន កម្រិត​សមត្ថភាពបែបណាមុននឹងឈានចូលដល់ព្រឹត្តិការណ៍បាល់ទាត់លេខ 1។

ថ្ងៃទី 31 ឧសភា៖ ជប៉ុន ប៉ះ អ៊ីស្លង់

ក្រុមទាំងពីរធ្លាប់ជួបគ្នាត្រឹមតែពីរដងប៉ុណ្ណោះនៅក្នុងសតវត្សរ៍ទី 21 ដោយជប៉ុនឈ្នះទាំងពីរប្រកួត។ កាលពីឆ្នាំ 2004 ក្រុម​សាមូរ៉ៃ​ខៀវ​បានយកឈ្នះ 3-2 ហើយនៅឆ្នាំ 2012 ពួកគេបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងលទ្ធផល 3-1។

ជប៉ុនក៏មានឱកាសខ្ពស់ក្នុងការទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតខាងមុខនេះដែរ។ ពួកគេស្ថិតក្នុងចំណាត់ថ្នាក់ FIFA ខ្ពស់​ជាង​​ក្រុមវីកឃីងឆ្ងាយណាស់ ពោលគឺទី 18 ធៀបនឹងទី 75។ លើសពីនេះ ក្រុមមកពីអឺរ៉ុបមួយនេះ​មិនបាន​ជាប់​ទៅលេង​ក្នុង​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនោះទេ។ នៅក្នុងពូលវគ្គជម្រុះរបស់ពួកគេ ពួកគេបានត្រឹមតែឈរលើក្រុមអាស៊ែបៃហ្សង់ប៉ុណ្ណោះ ដោយ​ទុកឱ្យអ៊ុយក្រែន និងបារាំងដណ្តើមយកកៅអីកំពូល។

ទន្ទឹមនឹងនេះដែរ ក្រុមអាស៊ីមួយនេះបានកក់កៅអីទៅកាន់ព្រឹត្តិការណ៍ពិភពលោកបានយ៉ាងជោគជ័យ។ ក្នុងវគ្គជម្រុះជុំទីពីរ ពួកគេ​ដណ្តើម​បាន 18 ពិន្ទុពេញពីការប្រកួតទាំង 18 ដោយស៊ុតបញ្ចូលទីបាន 24 គ្រាប់ ហើយមិនរបូតគ្រាប់បាល់ឡើយ។ ក្នុងជុំបន្ទាប់ ជប៉ុន​បាន​ឈរនៅកំពូលតារាងក្នុងពូលដែលមានអូស្ត្រាលី អារ៉ាប៊ីសាអូឌីត ឥណ្ឌូណេស៊ី ចិន និងបារ៉ែន។

សូម្បីតែក្រោយចប់វគ្គជម្រុះ ក្រុមសាមូរ៉ៃខៀវនៅតែរក្សាទម្រង់លេងយ៉ាងរឹងមាំ។ នៅក្នុងការប្រកួតមិត្តភាពកាលពីនិទាឃរដូវ ពួកគេ​បាន​យកឈ្នះស្កុតឡែនមុនគេ (1-0) ហើយបន្ទាប់មកបានយកឈ្នះ​ក្រុមអង់គ្លេស​ដែលជាក្រុមឈានមុខគេមួយសម្រាប់ការប្រកួត​ខាង​មុខ​ក្នុងលទ្ធផលដដែល។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ ជ័យជម្នះលើក្រុមតោទាំងបីត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Wembley ផ្ទាល់​តែម្តង។

បន្ទាប់មកទៀត គឺជាការប្រកួតមិត្តភាពចុងក្រោយមុនពេលចេញដំណើរទៅកាន់អាមេរិក។ ការប្រកួតជាមួយ​អ៊ីស្លង់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​តូក្យូ នាពហុកីឡដ្ឋានជាតិជប៉ុន ដូច្នេះក្រុមនឹងព្យាយាម​ផ្តល់ភាព​រីករាយដល់អ្នកគាំទ្រក្នុង​ផ្ទះតាមរយៈ​ការបង្ហាញ​សមត្ថភាព​ឱ្យ​បាន​ល្អបំផុត។ កីឡាករ និងក្រុមការងារគ្រូបង្វឹកយល់ច្បាស់ថា ការហាត់សមចុងក្រោយនេះត្រូវតែមានកម្រិតខ្ពស់បំផុត ហើយការ​គាំទ្រ​​ពីអ្នកទស្សនានឹងក្លាយជាកម្លាំងចិត្តដ៏ធំធេងសម្រាប់កូនក្រុមរបស់លោក Hajime Moriyasu។

ថ្ងៃទី 31 ឧសភា៖ ម៉ិកស៊ិក ប៉ះ អូស្ត្រាលី

ក្នុងការប្រកួតមិត្តភាពពីរលើកមុន អូស្ត្រាលីបានយកឈ្នះកាមេរូនយ៉ាងប្រផិតប្រផើយ 1-0 និងបានបំបាក់ក្រុមគូរ៉ាសាវ 5-1។ នៅ​លើ​វិថី​ឆ្ពោះទៅកាន់ការប្រកួតកំពូលរបស់ពិភពលោក ពួកគេបានឆ្លងកាត់វគ្គជម្រុះចំនួនពីរដំណាក់កាលដោយជោគជ័យ។ ក្នុងជុំទីពីរ ក្រុម​សូកឃើរូបានឈ្នះការប្រកួតទាំងប្រាំមួយ និងឈរនៅកំពូលតារាងជាមួយគ្រាប់បាល់ចំណេញយ៉ាងច្រើន (22-0) ខណៈក្នុងជុំទីបី ពួក​គេ​បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរក្នុងពូលតាមពីក្រោយជប៉ុន។

សម្រាប់ការប្រកួតទីមួយក្នុងចំណោមការប្រកួតមិត្តភាពពីរលើកមុនព្រឹត្តិការណ៍បាល់ទាត់លេខ 1 អូស្ត្រាលីនឹងត្រូវជួបម៉ិកស៊ិក។ ទោះ​បី​ជា​គូប្រកួតរបស់ពួកគេមានចំណាត់ថ្នាក់ FIFA ខ្ពស់ជាង (លេខ 15 ធៀបនឹងលេខ 27) ក៏ដោយ ប៉ុន្តែ​ប្រវត្តិ​ជួប​គ្នា​គឺ​អំណោយ​ផល​ដល់​ក្រុមសូកឃើរូ។ កាលពីឆ្នាំ 1997 និង 2001 អូស្ត្រាលីបានយកឈ្នះម៉ិកស៊ិកក្នុងពានរង្វាន់ Confederations Cup ហើយនៅឆ្នាំ 2023 ក្រុមទាំងពីរបានស្មើគ្នា 2-2 ក្នុងការប្រកួតមិត្តភាព។ តើក្រុមរបស់លោក Tony Popovic អាចទទួលបាន​លទ្ធផល​ល្អទល់​នឹង​ក្រុម​ El Tricolor ម្តងទៀតដែរឬទេ?

ថ្ងៃទី 1 មិថុនា៖ កាណាដា ប៉ះ អ៊ូសបេគីស្ថាន

ក្រុមចចកសនឹងត្រូវតតាំងជាមួយម្ចាស់ផ្ទះមួយក្នុងចំណោម 3 នៃព្រឹត្តិការណ៍លេខ 1។ នេះនឹងជាការប្រកួត​មិត្តភាពចុងក្រោយបង្អស់​ទី​ពីរ​មុនការប្រកួតមកដល់ ដូច្នេះវាមានសារៈសំខាន់ណាស់សម្រាប់ក្រុមការងារគ្រូបង្វឹកក្នុងការត្រួតពិនិត្យកាយសម្បទារបស់កីឡាករ និង​សាកល្បងយុទ្ធសាស្ត្រមួយចំនួន។ ក្នុង 6 ប្រកួតចុងក្រោយ កាណាដាឈ្នះ 4 ស្មើ 2 និងរបូតគ្រាប់បាល់តែ 2 គ្រាប់ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាងណាក៏ដោយ ដោយសារតែការប្រកួតទាំងអស់នោះសុទ្ធតែជាការប្រកួតមិត្តភាព វានៅតែពិបាក​ក្នុងការ​វាយតម្លៃ​ពីសមត្ថភាព​ពិត​របស់ក្រុមនេះ។

អ៊ូសបេគីស្ថានបានធ្វើដំណើរយ៉ាងជឿជាក់ក្នុងវគ្គជម្រុះឆ្ពោះទៅកាន់ទឹកដីអាមេរិក។ ក្នុងជុំទីពីរ ក្រុមនេះបានបញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរក្នុងពូល ហើយក្នុងជុំទីបី ពួកគេឈ្នះ 6 និងស្មើ 3។ ការចាញ់តែម្តងគត់របស់ពួកគេគឺក្រោមថ្វីជើងក្រុមហ្កាតា ដោយរបូត​គ្រាប់​បាល់​កាត់សេចក្តីនៅនាទីទី 12 នៃម៉ោងបន្ថែម។ ពេលនេះ ក្រុមចចកសប្តេជ្ញាបង្ហាញទម្រង់លេងឱ្យបានល្អ និងលេចធ្លោបំផុត ដោយ​សារ​តែនេះជាការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ពួកគេ នៅក្នុងព្រឹត្តិការណ៍លំដាប់កំពូលរបស់ពិភពលោក។

បន្ថែមលើការប្តេជ្ញាចិត្ត និងមហិច្ឆតាដ៏ធំធេង អ៊ូសបេគីស្ថាននៅមានគុណសម្បត្តិសំខាន់មួយទៀត គឺកីឡាករមានទេពកោសល្យ។ Abbosbek Fayzullaev និង Eldor Shomurodov កំពុងតែលេចធ្លោក្នុងលីគកំពូលតួកគីជាមួយក្រុម İstanbul Başakşehir ខណៈ​ដែល​ Abdukodir Khusanov បច្ចុប្បន្នជាខ្សែការពារជម្រើសដំបូងរបស់ក្រុម Manchester City។ រួមជាមួយ​សមាជិក​ដទៃ​ទៀត​នៃ​ក្រុម​របស់លោក Fabio Cannavaro ពួកគេប្រាកដជានឹងតស៊ូយ៉ាងខ្លាំងក្លាជាមួយកាណាដា។

រីករាយជាមួយការប្រកួតមិត្តភាពរបស់ក្រុមអាស៊ីជាមួយ 1xBet!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img