ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួព័ត៌មាន អនុញ្ញាតឱ្យលោកស្រី ផេង គីមហ៊ន នាយកគ្រប់គ្រងក្រុមហ៊ុន ធូ វេ ភីអ TWPR និងសហការី ចូលជួបសម្ដែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំ កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។
ក្រុមហ៊ុន ធូ វេ ភីអ TWPR ជាក្រុមហ៊ុនទំនាក់ទំនងសាធារណៈដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា។



ដោយគិរីដងរែក