ខេត្តស្វាយរៀង៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយជនជាតិចិន បានបើកឡានទំនើប LEXUS LX 570 ពណ៌ខ្មៅ បានបើកបុកម៉ូតូម៉ាកHONDA C125ព៌ណខ្មៅពាក់ស្លាកលេខកណ្តាល1L-8457 បើកបរដោយបុរសម្នាក់ឌុបកូនតូចៗពីរនាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើងហេតុខណៈដែលជនបង្កបើកបរមិនប្រកាន់ស្តាំ(ទិសដៅបញ្រ្ចាស់ទិសគ្នា)បុកម៉ូតូពេញទំហឹងបណ្តាលស្លាប់ទាំង៣នាក់តែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាណោចអាធ័មនេះ បានកើតឡើងថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ២០២៤ នៅវេលាម៉ោង ១៦:១០ នាទីល្ងាចនៅលើផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅក្នុងភូមិ ថ្នាញ សង្កាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានរថយន្តម៉ាកLEXUS LX 570 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 បើកបរដោយឈ្មោះ WEN XIAOLONG ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន មុខរបរអាជីវករលក់ដូរក្នុងតំបន់កាស៊ីណូសៀងហៃ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូងនិងអ្នករួមដំណើរឈ្មោះ JI LINGEN ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង អ្នករួមដំណើរគ្មានរបួស ។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងស្តាំបុកចំម៉ូតូម៉ាក HONDA C125ព៌ណខ្មៅពាក់ស្លាកលេខកណ្តាល1L-8457ពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ឪពុកកូនស្លាប់យ៉ាងអាណោចអាធ័ម។
សមត្ថកិច្ចបានបញ្ជាក់ថា៖ជនរងគ្រោះស្លាប់ទាំង៣នាក់រួមមានទី១.ឈ្មោះ សួស តាក់ច័ន្ទធីតា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ)និងអ្នករួមដំណើរឈ្មោះ ខ្លា រ៉ាដែន ភេទ ប្រុស អាយុ ០៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិមេសថ្ងក ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ)ត្រូវជាកូននិងឈ្មោះ ខ្លា ចិត្រ្តា ភេទ ប្រុស អាយុ ០២ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅកុមារ មានទីលំនៅក្នុងភូមិមេសថ្ងក ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវជាកូនអ្នកបើកបរ ។
បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើសមត្ថកិច្ចយើងបានបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងឃាត់ខ្លួនអ្នកបើកបររថយន្តយកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។ រីឯសាកសពសមត្ថកិច្ចយើងបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។






ដោយគិរីដងរែក




