28.7 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

មុខរបរដើរកាត់ស្លឹកចេកព្រៃភ្នំរបស់អ្នកបាត់ដំបង!អាចយកទៅលក់ដើម្បីជួយសម្រួលជីវភាព

- Advertisement -spot_img

ក្រៅពីមុខរបរធ្វើចម្ការ ប្រជាពលរដ្ឋនៅស្រុកសំឡូត នៅជិតច្រក៤០០ព្រំដែនកម្ពុជា ថៃ មួយចំនួនបាននាំគ្នាដើរកាត់ស្លឹកចេកព្រៃលក់ ដែលពួកគេអះអាងថា ជាមុខរបរបន្ទាប់បន្សំអាចជួយសម្រួលមួយផ្នែកធំដល់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។

អ្នកភូមិជាច្រើននាក់នៅស្រុកសំឡូតដើរកាត់ស្លឹកចេកព្រៃយកមកលក់សម្រាប់វេចសង្វាក់នៅក្រុងបាត់ដំបង ក្រៅពីធ្វើចម្ការអ្នកភូមិមួយចំនួន បាននាំគ្នាដើរកាត់ស្លឹកចេកព្រៃលក់គ្រាន់ជួយសម្រួលដល់ជីវភាពគ្រួសារ។ អ្នកភូមិ តែងចូលព្រៃជាប្រចាំ ដើម្បីរកកាត់ស្លឹកចេក។ អ្នកខ្លះគេរកបានច្រើន អ្នកខ្លះរកបានតិច តែអាចសម្រួលជីវភាពបានមួយចំនួនដែរ។

មានអ្នកជំនាញកាត់ស្លឹកចេញនេះច្រើនឆ្នាំដែរបានអះអាងថា ជាប្រចាំក្នុងមួយថ្ងៃអាចរកស្លឹកចេកបាន១០០គីឡូក្រាម។ហើយរកចំណូលបានយ៉ាងតិចក៏ជាង៤ម៉ឺនរៀលដែរក្នងមួយថ្ងៃ ហើយមុខរបរនេះអ្នកភូមិដទៃទៀតដែរ បាននាំគ្នាចូលព្រៃតាំងពីព្រលឹមរហូតដល់រសៀល ទើបដឹកស្លឹកចេញយកមកថ្លឹងឲ្យម៉ូយ ដែលបើករថយន្តមកឈប់ក្បែរផ្លូវរងចាំទិញ។

មិនមែនមានតែពលរដ្ឋនៅក្នុងឃុំស៊ុង ទេដែលចូលព្រៃស្វែងរកកាត់ស្លឹកចេកលក់ បើតាមអ្នកបើករថយន្តដឹកស្លឹកចេក បានប្រាប់ថា ប្រជាកសិករមួយចំនួននៅឃុំកំពង់ល្ពៅ នៅស្រុកសំឡូត នេះ ក៏នាំគ្នាចូលព្រៃដើរកាត់ស្លឹកចេកលក់ដូចគ្នាដែរ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img