28.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

ខ្សែការពារ Evans ចុះកិច្ចសន្យារយៈពេលខ្លី ជាមួយក្លិប Manchester United

- Advertisement -spot_img

កីឡាករ Jonny Evans បានចុះកិច្ចសន្យារយៈពេលខ្លីជាមួយក្លិប Manchester United ដែលអាចឲ្យលោកបង្ហាញខ្លួននៅក្នុងការប្រកួតមិត្តភាព មុនបើករដូវកាលរបស់ពួកគេ។

ខ្សែការពារដែលបានចាកចេញពីបិសាចក្រហម ដើម្បីទៅចូលរួមជាមួយក្លិប West Brom ក្នុងឆ្នាំ២០២៥ នោះ នឹងធ្វើដំណើរជាមួយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Erik ten Hag សម្រាប់ការប្រកួតមិត្តភាពរបស់ពួកគេនៅទីក្រុង Edinburgh ប្រទេសស្កុតឡេន និងទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក។

ក្លិបបានលើកឡើងថា «កីឡាករដែលទទួលបានការបណ្តុះបណ្តាលតាំងពីកុមារភាព បានធ្វើការហ្វឹកហាត់ ជាមួយក្រុម U-21 បន្ទាប់ពីការចាកចេញរបស់លោកពីក្លិប Leicester City កាលពីចប់រដូវកាលមុន»។

កីឡាករសញ្ជាតិអៀរឡង់ខាងជើងរូបនេះ បានបង្ហាញខ្លួន ១៩៨លើក សម្រាប់ឈុតដំបូងរបស់ Man Utd នៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០១៥ ដោយបានឈ្នះពានរង្វាន់ធំៗជាច្រើន។

លោកបានចូលរួមចំណែកធ្វើឲ្យក្លិបប្រចាំទីក្រុង Manchester ឈ្នះពានរង្វាន់ Premier League ចំនួន ៣លើក, ពានរង្វាន់ Champions League ១លើក, ពានរង្វាន់ Club World Cup 1លើក និងពានរង្វាន់ League Cups ចំនួន ២លើកដែរ។

បន្ទាប់ពីបានចំណាយពេលវេលា ៣ឆ្នាំលេងជាមួយ West Brom កីឡាករដែលទទួលការកោះហៅ លេង ១០២លើកឲ្យក្រុមជម្រើសជាតិអៀរឡង់ខាងជើងរូបនេះ បានចុះកិច្ចសន្យាជាមួយក្លិប Leicester ជាទីកន្លែងដែលលោកលេងបាន ១៥២ប្រកួត។

លោកបានចាកចេញពី Leicester បន្ទាប់ពីក្លិបបានធ្លាក់ចេញយ៉ាងភ្ញាក់ផ្អើលពីលីគ Premier League កាលពីរដូវកាលមុន និងបានក្លាយជាកីឡាករគ្មានក្លិបលេង ហើយឥឡូវនេះបានវិលត្រឡប់ទៅកាន់ក្លិប ដែលលោកបានចាប់ផ្តើមអាជីពវិញ៕

ប្រភព Futbol on FanNation ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img