25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

គ្រូអេស្ប៉ាញទុកការចាញ់ម៉ារ៉ុកជាកំហុសខ្លួន

- Advertisement -spot_img

ក្រោយចាញ់ម៉ារ៉ុកដោយបាល់១១ម៉ែត្រកាត់សេចក្ដី ធ្លាក់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022 លោក Luis Enrique គ្រូបង្គោលជម្រើសជាតិអេស្ប៉ាញ អះអាងទទួលខុសត្រូវចំពោះលទ្ធផលនេះ។

មុនឈានដល់ការកាត់សេចក្ដីដោយបាល់១១ម៉ែត្រ ក្រុមទាំង២ស្មើគ្នា០ទល់នឹង០។ លទ្ធផលនៃការទាត់ប៉េណាល់ទី ម៉ារ៉ុក ឈ្នះអេស្ប៉ាញ ៣ទល់នឹង០។

អតីតគ្រូបង្គោល Barcelona ថ្លែងបែបនេះ “៖ ទំនួលខុសត្រូវទាំងអស់គឺស្ថិតនៅលើខ្ញុំ ព្រោះខ្ញុំបានជ្រើសរើសអ្នកទាត់បាល់ប៉េណាល់ទី៣គ្រាប់ដំបូង។ សម្រាប់ការទាត់ផ្សេង គឺជាការសម្រេចចិត្តរបស់កីឡាករខ្លួនឯង។ យើងមិនបានទាត់ដល់គ្រាប់ទី៤ទេ។ Bono គឺជាអ្នកចាំទីដ៏ល្អម្នាក់ ហើយថ្ងៃនេះគាត់បានលេងយ៉ាងអស្ចារ្យ។”

អេ ស្ប៉ា ញ គ្រប់គ្រងទីលាន ៧៧% ស៊ុត ១៣ ដង ច្រើន ជាង ម៉ា រ៉ុ ក ២ ដង តែស៊ុត ចំ គោលដៅ តែ ម្តង ។ បន្ទាប់ ពីលេង បាន ១២០ នាទីដោយគ្មានគ្រាប់បាល់ ក៏ឈានដល់ ការ ស៊ុត បាល់ ប៉េណាល់ទី។ ដល់វគ្គនេះ Pablo Sarabia បានទាត់បាល់ដំបូងទៅបុកបង្គោលទី ហើយ Carlos Soler និង Sergio Busquets ត្រូវបានសង្គ្រោះដោយអ្នកចាំទី Yaccine Bono ។

ផ្ទុយ ទៅ វិញ ម៉ារ៉ុក បាន ខក ខាន តែ ម្តង នៅ ពេល ដែល Badr Benoun បរាជ័យ ក្នុង ការស៊ុត អ្នក ចាំទី Unai Simon ក្នុង គ្រាប់ទី៣៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img