24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

លោក Ten Hag អះអាងថា Ronaldo បានបដិសេធចូលលេង ក្នុងនាមជាកីឡាករជំនួសក្នុងពេលប៉ះ Spurs

- Advertisement -spot_img

(មេនឆេស្ទើ)៖ គ្រូបង្វឹកក្លិប Manchester United លោក Erik ten Hag បានអះអាងថា កីឡាករ Cristiano Ronaldo បានបដិសេធ ក្នុងការចូលលេងក្នុងនាមជាកីឡាករជំនួស ក្នុងពេលប៉ះក្រុម Tottenham Hotspur កាលពីថ្ងៃពុធ ហើយថាកីឡាកររូបនេះ ឥឡូវកំពុងហ្វឹកហាត់ដាច់ដោយឡែកពីក្រុមជម្រើសដំបូងផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

Ronaldo ជាកីឡាករបម្រុងដែលមិនបានចូលលេង នៅក្នុងការប្រកួតធ្វើជាម្ចាស់ផ្ទះឈ្នះ ២-០ កាលពីថ្ងៃពុធ ហើយបានដើរចូលផ្លូវក្រោមកីឡដ្ឋាន ខណៈការប្រកួតនៅសល់រយៈពេលប៉ុន្មាននាទី បន្ទាប់ពីត្រូវបានទុកជាកីឡាករបម្រុងម្តងទៀតដោយលោក Ten Hag។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចាកចេញពីក្រុមដែលនឹងត្រូវប៉ះក្រុម Chelsea នៅថ្ងៃសៅរ៍នេះដែរ។

«បាទ» នេះជាសម្តីលោក Ten Hag បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ នៅពេលមានសំណួរថា តើខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះ បានបដិសេធក្នុងការចូលលេងក្នុងនាមជាកីឡាករជំនួសមែនទេ?

«ខ្ញុំជាអ្នកចាត់ការ។ ខ្ញុំជាអ្នកទទួលខុសត្រូវចំពោះវប្បធម៌នៅទីនេះ ហើយត្រូវតែកំណត់ស្តង់ដារ និងតម្លៃ ហើយខ្ញុំត្រូវតែគ្រប់គ្រងពួកគេ។ ក្នុងក្រុមយើងមានតម្លៃ និងស្តង់ដារ ហើយខ្ញុំត្រូវតែគ្រប់គ្រងបែបនោះ»។

គួរជម្រាបថា នេះមិនមែនជាលើកទី១ នោះទេដែល Ronaldo បានចាកចេញពីកីឡដ្ឋាន មុនពេលការប្រកួតរបស់ United បានបញ្ចប់ក្នុងរដូវកាលនេះ ដោយធ្លាប់បានចាកចេញពីកីឡដ្ឋាន មុនផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅអំឡុងពេលប្រកួតមិត្តភាពមុនបើករដូវកាលជាមួយក្រុម Rayo Vallecano ដែរ។

យ៉ាងណាក្តី លោក Ten Hag បានបញ្ជាក់ថា វាមិនមែនជាពេលវេលាចុងក្រោយនោះទេសម្រាប់ Ronaldo នៅក្លិបបិសាចក្រហម United៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img