25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

កីឡាកររុស្ស៊ី និងបេឡារុស អាចប្រកួតបាន នៅព្រឹត្តិការណ៍ Australian Open

- Advertisement -spot_img

(ម៉ែលប៊ន)៖ កីឡាកររុស្ស៊ី និងបេឡារុស អាចចូលរួមប្រកួតបាននៅព្រឹត្តិការណ៍ប្រកួតតេន្នីស Australian Open ក្នុងនាមជាអព្យាក្រឹត ស្របពេលដែលកីឡាករ Novak Djokovic ក៏ត្រូវបានស្វាគមន៍ ក្នុងការចូលរួមប្រកួតផងដែរ ប្រសិនបើគាត់ទទួលបានទិដ្ឋាការ។ នេះបើតាមសម្តីប្រធានព្រឹត្តិការណ៍ លោក Craig Tiley ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

អាជ្ញាធរតេន្នីសបានហាមឃាត់កីឡាកររុស្ស៊ី និងបេឡារុស ពីការប្រកួតជាក្រុមអន្តរជាតិ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីដើមឆ្នាំនេះ ប៉ុន្តែបានអនុញ្ញាតឲ្យពួកគេប្រកួត នៅឯព្រឹត្តិការណ៍ទេសចរណ៍ធម្មតា។

ព្រឹត្តិការណ៍ French Open និង US Open Grand Slams បានអនុញ្ញាតឲ្យពួកគេប្រកួត ក្នុងនាមជាកីឡាករអព្យាក្រឹត បើទោះបីជាព្រឹត្តិការណ៍ Wimbledon បានហាមឃាត់ទាំងស្រុងក៏ដោយ។

«កីឡាកររុស្ស៊ី និងបេឡេរុស នឹងអាចចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Australian Open» នេះបើតាមសម្តីលោក Tiley ប្រាប់អ្នកសារព័ត៌មាន។ «អ្វីដែលប្លែកនោះ គឺពួកគេមិនអាចប្រកួតតំណាងឲ្យរុស្ស៊ី មិនអាចតំណាងឲ្យទង់ជាតិរុស្ស៊ីបានទេ»។

លោកបន្ថែមថា «ពួកគេមិនអាចចូលរួមនៅក្នុងសកម្មភាពផ្សេងៗដូចជា ការគោរពភ្លេងជាតិរុស្ស៊ី ហើយពួកគេត្រូវតែប្រកួត ក្នុងនាមកីឡាករឯករាជ្យ ស្ថិតក្រោមឈ្មោះអព្យាក្រឹត។ ប៉ុន្តែពួកគេ នឹងត្រូវបានស្វាគមន៍ ក្នុងការចូលរួមប្រកួត នៅព្រឹត្តិការណ៍ Australian Open នាខែមករាឆ្នាំក្រោយ»។

ដោយឡែកកីឡាករឆ្នើមស៊ែប៊ី Novak Djokovic ត្រូវបានបណ្តេញចេញពីអូស្ត្រាលី ដោយសារមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយត្រូវបានហាមឃាត់ពីការចូលទៅកាន់អូស្ត្រាលីវិញ រហូតដល់ឆ្នាំ២០២៥ ហើយត្រូវបានគេរំពឹងថា រដ្ឋាភិបាលអូស្ត្រាលីអាចលើកលែងការហាមឃាត់នេះ លើការយល់ឃើញរបស់ខ្លួន៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img