25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Dybala រងរបួសធ្ងន់ក្នុងពេលប៉ះក្រុម Lecce ដោយអាចអវត្តមានរហូតដល់ដំណាច់ឆ្នាំនេះ

- Advertisement -spot_img

(រ៉ូម)៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala របស់ក្លិប AS Roma បានទទួលរងរបួសធ្ងន់ធ្ងរ នៅក្នុងការប្រកួតធ្វើជាម្ចាស់ផ្ទះឈ្នះ ២-១ លើក្រុម Lecce ហើយអាចនឹងមិនបានចូលប្រកួតរហូតដល់ដំណាច់ឆ្នាំ។ នេះបើតាមសម្តីគ្រូបង្វឹក Jose Mourinho ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

Dybala ត្រូវបានប្តូរចេញភ្លាមៗ បន្ទាប់ពីស៊ុតបាល់បញ្ចូលទីឈ្នះនៅនាទីទី៤៨ ដោយបានចាកចេញពីទីលាន ជាមួយនឹងអ្វីដែលគេមើលឃើញថា មានបញ្ហាសាច់ដុំ។ បុគ្គលិកវេជ្ជសាស្ត្របានដាក់ទឹកកកលើភ្លៅខាងឆ្វេងរបស់លោក។

«ខ្ញុំនិយាយថា Dybala គឺមានបញ្ហារបួសធ្ងន់ធ្ងរ»។ នេះបើតាមការលើកឡើងរបស់លោក Mourinho។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្ថែមថា លោកគិតថា វាពិបាកណាស់ សម្រាប់ Dybala ក្នុងការវិលត្រឡប់ចូលរួមប្រកួតវិញមុនឆ្នាំ២០២៣។

សូមជម្រាបថា ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ ក្នុងនោះក៏មានក្រុមជម្រើសជាតិពពកសអាហ្សង់ទីនដែរ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img