25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Messi អវត្តមានក្នុងដំណើររបស់ PSG ទៅជួប Reims ដោយសាររបួសកំភួនជើងតិចតួច

- Advertisement -spot_img

(ប៉ារីស)៖ ខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវអវត្តមានក្នុងការប្រកួតលីគ Ligue 1 របស់ក្លិប Paris St Germain ក្នុងដំណើរទៅជួបក្រុម Stade de Reims នៅថ្ងៃសៅរ៍នេះ ដោយសាររបួសកំភួនជើង។ នេះបើតាមសម្តីគ្រូបង្វឹក លោក Christophe Galtier ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

«គាត់បានស្នើសុំឲ្យដាក់កីឡាករផ្សេងជំនួសនៅអំឡុងពេលប្រកួតលីគ Champions League ប៉ះក្រុម Benfica កាលពីថ្ងៃពុធ។ គាត់មានបញ្ហាតិចតួច ជាមួយនឹងកំភួនជើងរបស់គាត់ ប៉ុន្តែគាត់នឹងវិលត្រឡប់មកហ្វឹកហាត់វិញ នៅថ្ងៃអាទិត្យ»។ នេះបើតាមសម្តីលោក Galtier បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃសុក្រម្សិលមិញ។

ក្រៅពីនោះ PSG ក៏មានកីឡាកររបួសផ្សេងទៀតផងដែរ ដូចជាខ្សែការពារ Nuno Mendes នឹងត្រូវអវត្តមានពីសកម្មភាពរយៈពេល ៣សប្តាហ៍ ដោយសាររបួសសាច់ដុំ ខណៈ Kylian Mbappe ឆ្លងមេរោគនៅបំពង់ក។

PSG មិនធ្លាប់ចាញ់ទេ ដោយបាននឹងកំពុងនាំមុខក្នុងតារាង Ligue 1 ដោយមាន ២៥ពិន្ទុ ពី៩ប្រកួត និងមាន ២ពិន្ទុនាំមុខក្រុមចំណាត់ថ្នាក់ទី២ Olympique de Marseille ដែលនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមបាតតារាង AC Ajaccio នៅថ្ងៃសៅរ៍នេះ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img