25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ខ្សែបម្រើស្លាបព័រទុយហ្គាល់ Neto នឹងខកខានការប្រកួត World Cup ដោយសាររបួសកជើង

- Advertisement -spot_img

(វូលវើហេមតុន)៖ ខ្សែបម្រើស្លាបរបស់ក្លិប Wolverhampton Wanderers និងក្រុមជម្រើសជាតិព័រទុយហ្គាល់ Pedro Neto នឹងត្រូវធ្វើការវះកាត់លើបញ្ហារបួសកជើង ហើយនឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ដែលនឹងមកដល់នាខែក្រោយ នៅប្រទេសកាតា។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

កីឡាករវ័យ ២២ឆ្នាំរូបនេះបានរងរបួស នៅក្នុងតង់ទី១ នៃការប្រកួតចាញ់ក្នុងលីគ ២-០ របស់ក្លិប Wolverhampton ក្រោមថ្វីជើងក្រុម West Ham United កាលពីសប្តាហ៍មុន។

World Cup គ្រោងនឹងចាប់ផ្តើមនៅកាតា នាថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ នៅថ្ងៃទី២៤ ប៉ះក្រុមហ្គាណា ក្នុងពូល H។

កីឡាករ Neto ធ្លាប់លេង ៣លើក សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយស៊ុតបញ្ចូលទីបាន ១គ្រាប់ផងដែរ។

សូមរំលឹកថា ព័រទុយហ្គាល់ បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយ នៅឯព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ហើយការលេងបានល្អបំផុតរបស់ពួកគេ គឺបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ កាលពីឆ្នាំ១៩៦៦៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img