25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Morata រកបានគ្រាប់ជ័យជម្នះឲ្យអេស្ប៉ាញឡើងវគ្គ ៤ក្រុមនៃពាន Nations League ពេលឈ្នះព័រទុយហ្គាល់

- Advertisement -spot_img

(ប្រាហ្គា)៖ ១គ្រាប់ដ៏មានន័យរបស់ខ្សែប្រយុទ្ធ Alvaro Morata នៅនាទី៨៨ ពីការបញ្ជូនរបស់ Williams វាល្មមគ្រប់គ្រាន់ក្នុងការជួយឲ្យអេស្ប៉ាញឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Nations League 2022-2023 ក្រោយពេលយកឈ្នះម្ចាស់ផ្ទះព័រទុយហ្គាល់ ១-០ នៅរាត្រីឆ្លងចូលថ្ងៃពុធ ទី២៨ ខែកញ្ញា (ម៉ោងនៅកម្ពុជា)។

ព័រទុយហ្គាល់ ដែលជាជើងឯក Nations League ដំបូងគេកាលឆ្នាំ២០១៩ នោះ ត្រូវការតែ ១ពិន្ទុក្នុងដី ដើម្បីរក្សាកៅអីឡើងទៅជុំផ្តាច់ព្រ័ត្រ ក៏បានខកខានឱកាសពីសំណាក់កីឡាករ Diogo Jota របស់ Liverpool និង Cristiano Ronaldo មកពីក្លិប Manchester United។

នេះមានន័យថា អេស្ប៉ាញ ដែលជាជើងឯករង Nations League ឆ្នាំ២០២១ ក្រោយពេលចាញ់បារាំង ២ទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រនោះ បានចូលរួមជាមួយក្រូអាត អ៊ីតាលី និងហូឡង់ ដែលត្រូវបានគេរំពឹងថា នឹងទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះផងដែរក្នុងចំណោម ៤ប្រកួតដែលនៅសល់នេះនាខែមិថុនា ឆ្នាំ២០២៣។

អេស្ប៉ាញ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ចេញពី League A ពូលទី២ ជាមួយនឹង ១១ពិន្ទុ តាមពីក្រោយដោយព័រទុយហ្គាល់មាន ១០ពិន្ទុ និងស្វីសលេខ៣ មាន៩ពិន្ទុ ហើយសាធារណរដ្ឋឆេកមាន ៤ពិន្ទុ ត្រូវបានកាត់ចេញទៅលេង Nations League នៃ League B វិញសម្រាប់រដូវកាលទី៤ ខាងមុខ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img