30 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

Szalai កំពុងសំឡឹងរកអាជីពជាគ្រូបង្វឹក បន្ទាប់ពីចូលនិវត្តន៍ពីក្រុមជម្រើសជាតិហុងគ្រី

- Advertisement -spot_img

(ប៊ូដាប៉េស)៖ ប្រធានក្រុមដែលចាកចេញពីក្រុមជម្រើសជាតិហុងគ្រី Adam Szalai បានគិតរួចទៅហើយ ទៅលើតួនាទីជាគ្រូបង្វឹក ខណៈលោកបានបញ្ចប់អាជីពអន្តរជាតិរបស់លោកកាលពីថ្ងៃចន្ទ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

Szalai ដែលបានចុះកិច្ចសន្យាជាមួយក្លិបស្វីស Basel រហូតដល់ខែមិថុនា ឆ្នាំ២០២៣នោះ បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនថា ការប្រកួតជម្រុះក្នុងពូលវគ្គចុងក្រោយរបស់ហុងគ្រីជាមួយអ៊ីតាលីក្នុងលីគ Nations League កាលពីថ្ងៃចន្ទនោះ គឺជាការប្រកួតលក្ខណៈអន្តរជាតិចុងក្រោយរបស់លោក។

ហុងគ្រី បានបាត់បង់ក្តីសង្ឃឹមរបស់ពួកគេនៅវគ្គ ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍នេះ បន្ទាប់ពីបានចាញ់ ២-០ ក្នុងទឹកដីក្រោមថ្វីជើងក្រុមអ៊ីតាលី ដែលជាម្ចាស់ពានរង្វាន់ជើងឯក Euruo 2020 កាលពីថ្ងៃចន្ទ។

ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះបានហូរទឹកភ្នែកនៅពេលស្តាប់ភ្លេងជាតិ មុនពេលចាប់ផ្តើមការប្រកួត ហើយលោកត្រូវបានដូរចេញជំនួសវិញដោយកីឡាករ Rossi នៅនាទីទី៧៥ នៃការប្រកួតលក្ខណៈអន្តរជាតិ លើកទី ៨៥របស់លោក។

សូមរំលឹកថា Szalai បានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្រុមជម្រើសជាតិហុងគ្រី ក្នុងការប្រកួតលក្ខណៈមិត្តភាព ដោយបានចាញ់ក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុមអ៊ីស្រាអ៊ែលកាលពីឆ្នាំ២០០៩ និងបានស៊ុតបញ្ចូលទី ២៦គ្រាប់សម្រាប់ក្រុមជម្រើសជាតិរបស់លោក៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img