25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Arthur Melo បង្ហាញខ្លួនដំបូងនៅឈុតយុវជន Liverpool

- Advertisement -spot_img

Arthur Melo បានបង្ហាញខ្លួនដំបូងសម្រាប់ក្រុម Liverpool U21 នៅពានរង្វាន់ Papa Johns Trophy Northern Group D តែបរាជ័យ ១ទល់០ ក្រោយថ្វីជើងក្លឹប Rochdale ។

ខ្សែបម្រើសញ្ជាត់ប្រេស៊ីលរូបនេះ បានប្តូរចូលនៅនាទីទី៦៣ ជំនួសកីឡាករ Jay Spearing ។ជាមួយនឹងការបង្ហាញខ្លួនលកើកដំបូងសម្រាប់ក្លឹប Liverpool បន្ទាប់ពីខ្ចីជើងពីក្លឹប Juventus ប៉ុន្តែកីឡាករ Arthur Melo ត្រូវបានគេរាយការណ៍ថា កំពុងខិតខំប្រឹងប្រែងស្វែងរកជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jurgen Klopp ។ សារព័ត៌មាន Daily Mail ថ្មីៗនេះបានរាយការណ៍ថា Arthur កំពុងហ្វឹកហាត់មួយថ្ងៃពីរដង នៅលើទីលានកាលពីល្ងាចថ្ងៃអង្គារ ក្រោយបង្ហាញខ្លួនជាមួយឈុតយុវជន U21 ។

គួរបញ្ជាក់ថា ក្លឹបហង្សក្រហម Liverpool បានខ្ចីជើង Arthur Melo ពីក្លឹប Juventus កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ជាថ្លៃពលកម្ម ៤.៥ លានអឺរ៉ូ ក្នុងកិច្ចសន្យាទិញផ្តាច់ ៣៧.៥ លានអឺរ៉ូ ៕

ប្រភព The Mirror ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img