(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានបញ្ចប់ការប្រកួតជម្រុះពានរង្វាន់យុវជនអាស៊ី AFC U20 Asian Cup 2022 ហើយ ដោយមិនស្គាល់ជ័យជម្នះនោះឡើយ ក្រោយប្រកួតបញ្ចប់ពូល I កាលពីយប់មិញ ចាញ់ម្ចាស់ផ្ទះ U20 តាជីគីស្ថាន ក្នុងលទ្ធផល ២-១។
សម្រាប់ប្រកួតទី៣ ខាងលើ តាជីគីស្ថាន បានស៊ុតបំបែកពងមានកម្ពុជា ១គ្រាប់មុន នៅនាទី៥៩ ក្រោយរក្សាលទ្ធផល ០-០ នៅវគ្គទី១។ បន្ទាប់មកកម្ពុជាបានវាយបកតាមស្មើនៅនាទី៦៤ ដោយកីឡាករ ហាវ សុខនេត្រ មុនកីឡាករ Nishonobojzoda បន្ថែម ១គ្រាប់ទៀតឲ្យក្រុមម្ចាស់ផ្ទះ ដែលជាគ្រាប់ជ័យជម្នះរបស់តាជីគីស្ថាន និងធ្វើឲ្យពួកគេឡើងវគ្គបន្ដតែម្ដង។
សរុបបេសកកម្មរបស់ក្រុមគោព្រៃជំទង់កម្ពុជា គឺរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតទី១ ចាញ់ក្រុម U20 លីបង់ ១-០ និងប្រកួតស្មើសិង្ហបុរី ១-១ មុនប្រកួតចាញ់ក្រុមម្ចាស់ផ្ទះតាជីគីស្ថាន ២-១ កាលពីយប់មិញ៕


ដោយគីរីដងរែក




