នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចម្តុំត្រឡោកបែក ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់យកកាបូបស្ពាយ មិនបានសម្រេច ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍រថភ្លើង ផ្លូវមុខរ៉ា ភូមិ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២២:១៥នាទី។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១-ឈ្មោះ វ៉ាន់ ថាវី ហៅ ពៅ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនកាហ្សា ស្នាក់នៅផ្ទះលេខ៦២ ផ្លូវលំ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២-ឈ្មោះ ប៉ុន ឧត្តម ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស សេរីឆ្នាំ ២០២១ ពាក់ផ្លាក លេខ ភ្នំពេញ១IX៩៤៦៦, ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ១JQ ៨៧១៧។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕





ដោយគីរីដងរែក




