26.1 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ក្តៅៗ : លោកខឹម វាសនា ប្រធានគណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ តាំងខ្លួនជាមេព្រហ្មសង្គ្រោះពិភពលោក ត្រូវបានអាជ្ញាធរខេត្តសៀមរាបសួរនាំ

- Advertisement -spot_img

លោកអ្នកលេងតាមសង្គមហ្វេបុកភាគច្រើនពិតជាបានដឹងហើយថា ប៉ុន្មានថ្ងៃនេះ លោក ខឹម វាសនា បានប្រកាសតាំងខ្លួនឯងជា មេព្រហ្មសង្គ្រោះពិភពលោក និងបានប្រកាសហៅសមាជិកដែលជាអ្នកគាំទ្រលោក ជាច្រើនមករស់នៅចម្ការរបស់ខ្លួន នៅឯជើងភ្នំគូលែន ខេត្តសៀមរាប។ ហើយក៏មានមហាជនជាច្រើនផងដែរ កំពុងតែបង្ហោះការរិះគន់យ៉ាងចាស់ដៃ ចំពោះទង្វើររបស់លោក ខឹម វាសនា ដែលតាំងខ្លួនជាមេព្រហ្ម សង្គ្រោះពិភពលោកផងដែរ។

លោក ខឹម វាសនា បានបង្ហោះមតិនៅក្នុងគណនីហ្វេបុកផេក ផ្ទាល់របស់លោកថា ( ក្នុងអារម្មណ៍យល់របស់ពូ ពូគិតដឹងថា នៅក្នុងលោកនេះ ក្រៅពីព្រះពុធ្ធ ពុំមានអ្នកណាមានបញ្ញាជាងពូទេ គ្មានអ្នកណាចិត្តល្អស្មើពូទេ តែសំរាប់សត្តដែលវិញ្ញាណវិប្បយុត្តគ្មានបញ្ញាស្ទង់យល់ចិត្តអ្នកដទៃបាន គេគិតថាល្អជាងពូ គេមានបញ្ញាជាងពូ។ ពូនឹកសង្វេគដល់សត្វទាំងនោះណាស់ មិនដឹងជាជួយតាមវិធីណាសោះ )

សូមបញ្ជាក់ថា នៅម៉ោង២រសៀលថ្ងៃ២៧ សីហា ២០២២នេះ លោក ឃឹម វាសនា ដែលតាំងខ្លួនជាមេព្រហ្ម ត្រូវអាជ្ញាធរខេត្តសៀមរាបហៅសួរនាំទាក់ទងនិងការតាំងខ្លួនជាព្រហ្មសង្រ្គោះពិភពលោក ខណ:នៅមុខអាជ្ញាធរមេព្រហ្មបែជានិយាយរវើរវាយស្ដាប់មិនយល់! ប្រៀបដូចមនុស្សដែលបានធ្វើវិប្បសនាខុសផ្លូវដោយគ្មានគ្រូដឹកនាំ ធ្វើអោយបែកកម្មដ្ឋាន។

នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះយើងនឹងដឹងហើយថា តើនឹងមានព្រឹត្តិការណ៌បាក់ដីទ្រុងទ្រាយធំ នឹងមានទឹកលិចពិភពលោកយើងនេះឬយ៉ាងណា? សូមតាមដានជាមួយសារព័ត៌មាន គីរីដងរែកយើងខ្ញុំបន្តទៀត សូមអរគុណ

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img