27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

លទ្ធផលចាប់គូបាល់ទាត់បុរស និងនារីស៊ីហ្គេម នៅវៀតណាម

- Advertisement -spot_img

ការចាប់ពូលសម្រាប់បាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅវៀតណាមត្រូវបានធ្វើរួចរាល់ហើយនៅព្រឹកថ្ងៃពុធ ទី០៦ ខែមេសា នេះ។

ជាលទ្ធផលពីការចាប់ពូលវិញ្ញាសាផ្នែកបុរស ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល B ដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ កម្ពុជាត្រូវបើកឆាកជាមួយឡាវ ថ្ងៃទី០៩ ខែឧសភា បន្តដោយការប៉ះសិង្ហបុរី ថ្ងៃទី១១ ថៃ ថ្ងៃទី១៤ និងថ្ងៃទី១៦ ប៉ះម៉ាឡេស៊ី។

កាលឆ្នាំ២០១៩ នៅហ្វីលីពីន កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤។ គួរបញ្ជាក់ថា វិញ្ញាសាបុរសឆ្នាំនេះ មានកម្រិតអាយុក្រោម២៣ឆ្នាំ និងអាចចុះបញ្ជីកីឡាករលើសអាយុ៣នាក់។ ចំណែកវិញ្ញាសាផ្នែកនារីវិញ កម្ពុជាស្ថិតនៅពូល A ដែលមានម្ចាស់ផ្ទះឡាវ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ នេះជាលើកទី១ហើយដែលកម្ពុជាបញ្ជូនក្រុមនារីទៅប្រកួតនៅស៊ីហ្គេម៕

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img