27 C
Phnom Penh
Thursday, November 7, 2024
- Advertisement -spot_img

មិនទាន់បានលេងលីគផង កីឡាករជប៉ុនម្នាក់របស់ថាយហ្គឺរចាកចេញបាត់

- Advertisement -spot_img

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសពីការចាកចេញរបស់កីឡាកជប៉ុន Naoki Maeda នៅព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ នេះ។ តាមពិតទៅ ម្ចាស់អាវលេខ៨ខាងលើបានចូលរួមជាមួយក្រុមមានមូលដ្ឋាននៅអង្គរថាយហ្គឺរកាលពីខែ មករា ឆ្នាំ ២០២២ និងបានហ្វឹកហាត់ជាមួយក្រុមជាច្រើនសប្ដាហ៍ ក៏ដូចជាបាន រួមចំណែកក្នុងការប្រកួតមិត្តភាពនានាជាច្រើនកាលពីពេលកន្លងទៅផងដែរ។

ប៉ុន្តែជាអកុសល ការប្រកួទល់នឹងក្រុម បឹងកេត នៅក្នុងពានរង្វាន់មិត្តភាពមុនបើករដូវកាល Cambodia Airways Cup 2022 កាលពីថ្ងៃទី ១៦ ខែកុម្ភៈ កីឡាករវ័យ២៥ឆ្នាំ បានរងរបួសផ្នែកជង្គង់ធ្ងន់ធ្ងរ និងបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យភ្លាមៗក្រោយចប់ការប្រកួត។ គេក៏ត្រូវបានបញ្ជូនបន្តព្យាបាលនៅប្រទេសជប៉ុន។

ដោយមិនអាចបន្តជួយក្រុម ព្រោះត្រូវការពេលវែងដើម្បីព្យាបាល អង្គរថាយហ្គឺរ និងកីឡាករ Naoki Maeda បានសម្រេចព្រមព្រៀងគ្នាបញ្ចប់កុងត្រាជាផ្លូវការតែម្ដង៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img