27 C
Phnom Penh
Friday, October 2, 2026
- Advertisement -spot_img

ពីមរតកទស្សនវិជ្ជាខុងជឺទៅការយល់ដឹងរួមរបស់មនុស្សជាតិ

- Advertisement -spot_img

ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ ជាខួប២៥៧៧ឆ្នាំ នៃថ្ងៃកំណេីតរបស់ខុងជឺ ហេីយ«នីសាន»ជាទីដែលខុងជឺចាប់កំណេីតកាលពីឆ្នាំ៥៥១មុនគ្រិស្តសករាជ បានក្លាយជាទីណាត់ជួបនៃអ្នកនយោបាយ អ្នកស្រាវជ្រាវ អ្នកសិក្សាជនបរទេសច្រេីនប្រទេសនៅទូទាំងពិភពលោកណាត់ជួបគ្នាក្នុង «វេទិកានីសានពិភពអរិយធម៌» ដោយរាប់ចាប់ ពីឆ្នាំ២០១០មក ។ ឆ្នាំ ២០២៦ ជាខួបទី១២នៃវេទិកានីសាន ដោយផ្តោតលើការសន្ទនា និងការផ្លាស់ប្តូររវាងអរិយធម៌នានារបស់មនុស្សជាតិ។ លោកបណ្ឌិត ជាមុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិនបានវាយតម្លៃថា «វេទិកានីសានពិភពអរិយធម៌លើកទី១២» មិនមែនគ្រាន់តែជាវេទិកាមួយរបស់ប្រទេសចិនប៉ុណ្ណោះទេ។ វាថែមទាំងធ្វើឱ្យយើងអាចទាញយកប្រាជ្ញាពីប្រវត្តិសាស្ត្រ និងប្រពៃណី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលជំនាន់ថ្មីកំពុងជួបប្រទះ ហើយរួមគ្នាកសាងអនាគតដ៏ប្រសើរសម្រាប់មនុស្សជាតិ។

ក្នុងនាមជាអ្នកស្រាវជ្រាវពីប្រទេសចិន ជាពិសេសទស្សនវិជ្ជាខុងជឺ លោកបណ្ឌិតយល់ថា ទស្សនវិជ្ជា ខុងជឺគឺជាប្រព័ន្ធគុណតម្លៃដ៏ជ្រាលជ្រៅ រួមមាន «មេត្តាករុណា សេចក្តីស្រឡាញ់មនុស្ស សេចក្តីយុត្តិធម៌ សីលធម៌ ប្រាជ្ញា និងភក្តីភាព»ដែលបានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការអប់រំ ការកែលម្អខ្លួនឯង សីលធម៌ និងទំនាក់ទំនងប្រកបដោយសុខដុមរមនារវាងមនុស្សនិងមនុស្ស។ គុណតម្លៃទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ប្រជាជនចិនតែមួយនោះទេ ហេីយតាមរយៈ«គំនិត ផ្ដួចផ្ដើម អរិយធម៌ សកល» ដែលបានផ្តួចផ្តេីមដោយលោក Xi Jinping ប្រធាន រដ្ឋចិន កាលពីឆ្នាំ ២០២៣ គុណតម្លៃនៃទស្សនវិជ្ជាខុងជឺបាននិងកំពុងក្លាយជាភាសារួមដ៏សំខាន់មួយ សម្រាប់ការសន្ទនារវាងអរិយធម៌ផ្សេងៗគ្នាផងដែរ។

តាមរយៈ «វេទិកានីសានពិភពអរិយធម៌លើកទី១២» ការសិក្សានិងការស្រាវជ្រាវអំពីទស្សនវិជ្ជាខុងជឺ ត្រូវបានចាត់ទុកថាជាដំណើរការនៃការសន្ទនា ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការស្វែងរកគុណតម្លៃរួមរវាងអរិយធម៌នានាដេីម្បីកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ។ ការយល់ច្រឡំរវាងវប្បធម៌ដែលពេលខ្លះអាចបង្កើតចម្ងាយរវាងមនុស្សនិងមនុស្ស បាននាំមនុស្សជាតិក្លាយជាស្ពានសម្រាប់ទំនាក់ទំនង និងការយល់ចិត្តគ្នាបានយ៉ាងពេញលេញ។

ក្នុងសៀវភៅ «ខុងជឺ៖ ស្តេច គ្មាន បល្លង្ក» បោះពុម្ពនៅរាជធានីភ្នំពេញ ឆ្នាំ ២០១២ លោកបណ្ឌិត ជា មុនីឫទ្ធិ សរសេរ ថា៖

«ការសិក្សាទស្សនវិជ្ជាខុងជឺ ដើម្បីស្គាល់ប្រទេសចិន ស្គាល់ខ្លួនឯង ហើយក៏ដើម្បីយល់ច្បាស់កាន់តែប្រសើរពីមនុស្សជាតិ»។

ការធ្វើ ដំណេីរមកដល់នីសាន មិនត្រឹមតែរំលឹកដល់គុណតម្លៃរបស់ខុងជឺប៉ុណ្ណោះទេ ថែមទាំង ឈ្វេងយល់ពីគំនិត និងប្រាជ្ញារបស់ខុងជឺ។ ការចងចាំអតីតកាល មិនមានន័យថា យើងត្រូវរស់នៅក្នុងអតីតកាលនោះទេ។ យើងត្រឡប់ទៅរកឫសគល់វប្បធម៌ ដើម្បីស្វែងរកប្រាជ្ញា។ យើងមានប្រាជ្ញាដើម្បីយល់ពីបច្ចុប្បន្ន ហើយយើងយល់ពីបច្ចុប្បន្ន ដើម្បីរួមដៃគ្នាបង្កើតអនាគតដ៏ប្រពៃក្នុងទំនាក់ទំនងជាមួយប្រទេសចិនដោយបន្តបង្កេីនល្បឿននៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img